រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ យុទ្ធនាការផ្ទៃទឹកស្អាត ចាប់ផ្តើមសម្អាតទន្លេសាបជាអាទិភាពទីមួយ

2024/02/21 01:33:45 am        194

ភ្នំពេញ ៖ ក្រសួងបរិស្ថាននឹងដាក់ចេញនៅថ្ងៃទី០១ ខែមីនា ខាងមុខ យុទ្ធនាការផ្ទៃទឹកស្អាត ដែលចាប់ផ្តើមពីការសម្អាតទន្លេសាប ជាអាទិភាពទី១ ព្រោះកន្លងមកទន្លេសាប បានទទួលរងការបោះសំរាម-ប្លាស្ទិក ចូលយ៉ាងច្រើន។ នេះជាការលើកឡើង របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញពិនិត្យមើល សកម្មភាពសម្អាតដងន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដោយម៉ាស៊ីនប្រមូលសំរាមលើផ្ទៃទឹក របស់ក្រុមហ៊ុន Everwave នាព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភះ ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា យុទ្ធនាការសម្អាតលើផ្ទៃទឹកគឺ សម្អាតថង់ប្លាស្ទិកលើផ្ទៃទឹក ទប់ស្កាត់មិនឱ្យ ហូរចូលទន្លេសាប តែម្តង ដែលជាអាទិភាពចម្បង។ ក្រសួងបរិស្ថាន ចង់ឱ្យត្រីជាប្រភពប្រូតេអ៊ីនរបស់ប្រជាជនយើង ដែលអាចចិញ្ចឹមជីវិតបានប្រមាណ៧លាននាក់ នៅគង់វង្ស។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាយើងមិនចង់ឱ្យមានការបាត់បង់ត្រី ដោយសារការបំពុលដោយសំរាម និងដោយថង់ប្លាស្ទិក។ នៅពេលថង់ប្លាស្ទិកនៅក្នុងទន្លេសាប នាំឱ្យខូចបរិស្ថាន ពេលវាពុកផុយ ក្លាយជាចំណីត្រី ហើយពេលមនុស្សបរិភោគត្រី នាំឱ្យខូចសុខភាពយើងផងដែរ នោះយើងនឹងខាតបង់ធំ»។

ដូចនេះជំហានទី១នៃយុទ្ធនាការផ្ទៃទឹកស្អាត ចាប់ផ្តើមពីការសិក្សាលើប្រព័ន្ធ ព្រែក អូរ ស្ទឹង ដែលភ្ជាប់នឹងទន្លេសាប និងការរៀបចំរបាំងតាមប្រប័ន្ធទាំងនោះ ទប់ស្កាត់មិនឱ្យ ប្លាស្ទិកហូរចូលទន្លេសាប។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា យើងត្រូវទប់ស្កាត់ជាមុន កុំឱ្យសំរាមហូរតាមទឹកព្រែក អូរទាំងនោះ ទៅចាក់ចោលក្នុងទន្លេសាប ព្រោះទន្លេសាបមិនមែនជាធុងសំរាម ឬធុងដាក់ថង់ប្លាស្ទិកនោះទេ។ បន្ទាប់មកក្រសួងបរិស្ថាន និងបន្តសហការជាមួយដៃគូ សំអាតទន្លេសាប ដោយស្នើឱ្យជួយបង្កើតម៉ាស៊ីនប្រមូលសំរាមលើផ្ទៃទឹកនៅកម្ពុជា ឱ្យបានច្រើន នោះទន្លេសាបយើងនឹងមានសង្ឃឹមឆ្ពោះទៅភាពស្អាតជាទីមនោរម្យ ទាក់ទាញទេសចរផង និងរក្សាបានប្រភពធនធានធម្មជាតិល្អ តទៅកូនចៅជំនាន់ក្រោយទៀត៕ ដោយ ៖ សោភ័ណ


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am       
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        117
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm