គណបក្សហ្វ៊ុនស៊ិនប៉ិច បើកកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារបោះឆ្នោត និងគណៈកម្មាធិការប្រតិបត្តិគណបក្សរាជធានី-ខេត្ត

2021/07/06 06:46:14 pm        523

ភ្នំពេញ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារបោះឆ្នោត និងគណៈកម្មាធិការប្រតិបត្តិគណបក្សរាជធានី-ខេត្ត។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក ចាប ញ៉ាលីវុធ អនុប្រធានគណបក្ស ជាព្រះតំណាងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស, លោក សាយ ហាក់ អនុប្រធានគណបក្ស ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្ស និងថ្នាក់ដឹកនាំក្រុមការងារបោះឆ្នោត និងគណៈកម្មាធិការប្រតិបត្តិគណបក្សរាជធានី-ខេត្តយ៉ាងច្រើន ដែលប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះដែរ លោក ចាប ញ៉ាលីវុធ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រុមព្រះប្រធានគណបក្សជូនដល់ថ្នាក់ដឹកនាំគណបក្សនៅតាមមូលដ្ឋាន និងបានជំរុញដល់ថ្នាក់ ក្រុមការងារ មន្ត្រីគណបក្សគ្រប់រូប ត្រូវសហការសាមគ្គីគ្នាឱ្យបានសកម្ម ជួយគាំទ្រដល់គ្រប់ឃុំ-សង្កាត់ ដែលខ្លួនម្នាក់ៗទទួលបន្ទុកនោះ ដើម្បីរក្សា និងបង្កើនយកប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទូទាំងប្រទេស។

ក្នុងកិច្ចប្រជុំ លោក ចាប ញ៉ាលីវុធ បានក្រើនរំលឹកនិងដាស់តឿន ពាក់ព័ន្ធជុំវិញបញ្ហាការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដែលជាបញ្ហាសកល ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងនយោបាយពិភពលោក ក្នុងនោះមានកម្ពុជាយើងផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm