កម្ពុជាបានចាប់ផ្តើមដំបូង គម្រោងលក់ទឹកស្អាតទៅឲ្យប្រតិបត្តិករឯកជន ដើម្បីជំរុញផ្គត់ផ្គង់បន្ត

2024/02/21 06:32:16 pm        199

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាប់ផ្តើមជាលើកដំបូង នៃការលក់ទឹកស្អាតទៅឲ្យប្រតិបត្តិករ ឯកជន ពោលគឺការបោះដុំជូនដល់វិស័យឯកជន ចំនួនពីរគម្រោង ដើម្បីមានលទ្ធភាពចែកចាយទឹកស្អាតបន្តទៅដល់ប្រជាពលរដ្ឋ ពិសេសនៅទីប្រជុំឲ្យមានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា។

ជុំវិញការបោះដុំទឹកស្អាតនេះ, ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ លើកឡើងក្នុងកិច្ចសម្ភាសន៍ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើ ការផ្គត់ផ្គង់ទឹកស្អាតដុំ រវាងរដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជន នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះថា ទាក់ទងការចុះ អនុស្សារណៈលើការផ្គត់ផ្គង់ទឹកស្អាតដុំ ជូនប្រតិបត្តិករ​ទឹកស្អាត​ឯកជននេះ ចំពោះគម្រោងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមកដល់ ពេលនេះ ស្ថានភាពផ្គត់ផ្គង់​ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​គឺមានសមត្ថភាពពេញលេញ ដើម្បីផ្គត់ផ្គង់​ដល់ប្រតិបត្តិករ ​ឯកជន ដែលជំហានដំបូងនេះជូនដល់ប្រតិបត្តិករឯកជននៅតំបន់ព្រែកអញ្ចាញ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ជាក់ស្តែងគិតដល់ ចុងខែកុម្ភៈនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតប្រមាណ ១ លានម៉ែត្រគីប ក្នុងមួយថ្ងៃ។

ឯកឧត្តម បន្តថា សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតដុំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោង​បោះដុំជូន​ដល់ប្រតិបត្តិករឯកជន ព្រែកអញ្ជាញ​ ក្នុងទំហំប្រមាណ ២ ម៉ឺនម៉ែត្រ​គីប ក្នុងមួយថ្ងៃ ហើយគម្រោងនេះ បន្ទាប់ពីការចុះអនុស្សារណៈនេះទៅ ភាគីទាំងពីរ និងធ្វើការសិក្សាបន្ថែម​នៅលើកកម្រិតបច្ចេកទេសផ្សេងៗ តែទោះជាយ៉ាងណាគម្រោងនេះនឹងជំរុញដាក់ឲ្យ​ដំណើរការ​ក្នុងពេល ឆាប់ៗ ខាងមុខ ដើម្បីជំរុញការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋឲ្យបានកាន់តែច្រើន។

ជុំវិញការផ្គត់ផ្គង់ទឹកដុំនេះដែរ, ថ្មីៗនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ចំពោះការអភិវឌ្ឍន៍ទឹកស្អាត គឺជាការចំណាយទុនយ៉ាងច្រើន ខណៈការវិនិយោគនៃប្រតិបត្តិករក្នុងវិស័យឯកជន មួយចំនួនមិនអាចធ្វើបាននោះឡើយ ជាពិសេសការបង្កើតប្រព្រឹត្តកម្មទឹកឆៅជាដើម ដែលកិច្ចការនេះមានតែរដ្ឋទើបមានសមត្ថភាព អាចធ្វើបាន និងបោះដុំទៅវិស័យឯកជន ដើម្បីជំរុញផ្គត់ផ្គង់បន្ត។

សូមបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្គត់ផ្គង់ទឹកស្អាតដុំ រវាងរដ្ឋាករ ទឹក និងប្រតិបត្តិករទឹកស្អាត​ឯកជននៅថ្ងៃម្សិលមិញនេះ ​បានអនុវត្តមានចំនួនពីរគម្រោងរួមមាន៖ ការផ្គត់ផ្គង់ទឹកស្អាតដុំ របស់រដ្ឋាករ ​ទឹកស្វយ័តក្រុងភ្នំពេញ ទៅឲ្យប្រតិបត្តិករឯកជនតំបន់ព្រែកអញ្ចាញ, និងរដ្ឋាករទឹកពោធិ៍សាត់ ជូនដល់ប្រតិបត្តិករឯកជននៅក្នុងឃុំ បឹងខ្នារ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលគម្រោងទាំងនេះ នឹងជំរុញការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋជាពិសេសនៅទីប្រជុំ ឲ្យមានទឹកស្អាតសម្រាប់ប្រើប្រាស់៕អត្ថបទ៖ សុន រ៉ាឌី,


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        18
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        94
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm