សមាជិកសភា៖ ការចូលរួមបោះឆ្នោតព្រឹទ្ធសភាជាការបំពេញកាតព្វកិច្ច​ដែលអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ

2024/02/21 07:34:30 pm        464

សមាជិករដ្ឋសភា ដែលជាអង្គបោះឆ្នោតចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់​នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ បានលើកឡើងថា ការចូល​រួម​បោះឆ្នោត​ព្រឹទ្ធ​សភាខាងមុខ ជាការបំពេញកាតព្វកិច្ច ដែលអនុវត្តទៅតាមលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។

ខណៈនៅសល់រយៈពេល ៤ ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងចាប់ផ្តើមដំណើរការតាមការិយាល័យទាំង៣៣នៅទូទាំងរាជធានី-ខេត្ត។ ឯកឧត្តម ម៉ា ឈឿន សមាជិករដ្ឋសភា បានមានប្រសាសន៍ប្រាប់ BTV នៅថ្ងៃទី២១ ខែកុម្ភៈ​នេះ​ថា កម្ពុជាជាប្រទេសដែលអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ និងទៀងទាត់ទាំងការបោះឆ្នោតសកល និង​ការ​បោះឆ្នោតអសកល។

ទន្ទឹមនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតមកដល់ឯកឧត្តម បញ្ជាក់ថា ក្នុ​ងនា​ម​សមាជិករដ្ឋសភាត្រូវតែអនុវត្តយ៉ាងពេញលេញទៅតាមច្បាប់បោះឆ្នោត និងជា​កាតព្វ​កិច្ច​ក្នុង​នាម​តំណាង​ប្រជាពលរដ្ឋ ដើម្បីចូលរួម​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នា​ពេល​ខាង​មុខ​នេះ​។

ជាមួយគ្នា ឯកឧត្តម ញឿន រ៉ាដែន សមាជិករដ្ឋសភាមួយរូបទៀត លើកឡើងថា ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ ពិតជាមានសារៈ​សំខាន់​ណាស់​សម្រាប់​ប្រទេស​អនុវត្ត​ទៅ​តាមលទ្ធិប្រជាធិបតេយ្យ។

ក្រៅពីនេះសមាជិករដ្ឋសភា លើកឡើងថា ការចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែល​ជា​ស្ថាប័ននីតិបញ្ញត្តិ ឬហៅថាសភាជាន់ខ្ពស់នេះ មានសារៈសំខាន់ណាស់ក្នុងការតាមដាន និង​ពិនិត្យលើការអនុម័ត រួមទាំងការស្នើវិសោធនកម្មច្បាប់ទាំងឡាយរបស់រដ្ឋសភា ដើម្បី​ធានា​ផល​ប្រយោជន៍ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ នឹងប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការិយាល័យសរុបចំនួន ៣៣ ការិយាល័យ និង​អង្គ​បោះឆ្នោត​សរុប​ចំនួន ១១,៧៤៧នាក់ ក្នុងនោះអ្នកតំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៥ នាក់ និង​ក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេសចំនួន ១១,៦២២ នាក់។ ចំណែក​គណបក្ស​នយោបាយ​ចំនួន៤ ដែលចូលរួមប្រកួតប្រជែងរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ៕ អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        4
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        90
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm