សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អំពាវនាវដល់ស្រ្តីមានផ្ទៃពោះទៅពិនិត្យសុខភាព​ឲ្យបានគ្រប់ពេល ដើម្បីបង្ការជំងឺពីម្តាយទៅទារក

2024/02/21 07:46:56 pm        342

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និង​កុមារ បានធ្វើការអំ ពាវនាវដល់ស្រ្តីមានផ្ទៃពោះគ្រប់រូប ទៅពិនិត្យសុខភាពឲ្យបានទាន់ពេល និង​គ្រប់​ការ​កំណត់ដើម្បីទទួល វ៉ាក់សាំងបង្ការជំងឺឆ្លងពីម្តាយទៅទារក។

តាមរយៈសារ​លិខិតផ្ញើជូនដល់បងប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោម​ប្រធានបទ«ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះ​ទៅ​សម្រេច​បាន​ការគ្របដណ្តប់សុខភាពជាសកល» នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានលើកឡើងថា«សូមឲ្យស្រ្តីមានផ្ទៃពោះ ទៅ​ពិនិត្យ​សុខភាព​យ៉ាង​តិច​ចំនួន៤ដង តាមពេល វេលាកំណត់ដើម្បីទទួលបានវ៉ាក់សាំងបង្ការជំងឺ និងការ​ចម្លង​មេរោគ​ពី​ម្តាយទៅកូន ជាពិសេសការស្ម័គ្រ ចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ និងរ​លាក​ថ្លើម​ប្រភេទ​បេ និងទៅសម្រាលកូននៅមណ្ឌលសុខ ភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញ ទទួ​លបា​នការបណ្តុះបណ្តាលត្រឹមត្រូវជាដើម»។

សម្តេចកិត្តិប្រឹទ្ធបណ្ឌិតបានណែនាំដល់ស្រ្តីគ្រប់រូប ក្រោយពេលសម្រាលកូន សូមស្រ្តីជា មាតា​ទៅ​ពិនិត្យសុខភាព យកទារកទៅចាក់វ៉ាក់សាំង បង្ការជំងឺ១១មុខ តាមពេលវេលាកំណត់ បន្តពិនិត្យ តាម​ដានសុខភាព និងការលួតលាស់របស់កូន បំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់​ពី​ពេល ទារកកើតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្តល់​អាហារ​បន្ថែម​គ្រប់​មុខ​គ្រប់​ជីវជាតិ(បបរខាប់គ្រប់គ្រឿង)រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារអាយុពីរឆ្នាំយ៉ាង​តិច​។

សម្តេច​ប្រធានកាកបាទក្រហមកម្ពុជា ក៏បានរំលឹកឲ្យស្រ្តីទាំងអស់សូមប្រញ៉ាប់យកទារកទៅមន្ទីរ ពេទ្យភ្លាមៗ នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាក់ផ្លូវដង្ហើម ជំងឺរាក ឬជំងឺ​ផ្សេងៗទៀត និងយកទារក និងកុមារដែលមានរាងកាយស្គម ឬមិន​ឡើង​ទម្ងន់​សោះ​ទៅ​ពិគ្រោះ​យោបល់ និងទទួលការ ព្យាបាលនៅមន្ទីរពេទ្យ។ សូមយុវតី/ស្រ្តីក្នុ​ងវ័​យប​ន្ត​ពូជ​ដែល​មាន​អាយុ​ពី​១៥​ទៅ៤​៩ឆ្នាំ ដែលមានបញ្ហា សុខភាព ទៅពិគ្រោះយោបល់ ទទួលការថែទាំ ឬការ​ព្យាបាល​ជំងឺ​នៅ​ម​ណ្ឌលសុខភាពមន្ទីរពេទ្យ ឬគ្លីនិកមានគ្រូពេទ្យជំនាញច្បាស់លាស់ ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ត្រឹមត្រូវពីក្រសួងសុខាភិបាល។ សូម បន្តចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ និង​សូម​នាំ​កុមារអាយុ៩ឆ្នាំទៅទទួលវ៉ាក់សាំង(HPV) បង្ការជំងឺមហា រីកមាត់ស្បូនឲ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងជំងឺឆ្លង ជំងឺមិនឆ្លងនានាដែលជាមូលហេតុនៃមរណភាព និងពិការភាពជាដើម។

តាមរយៈសារលិខិតជូនដល់ជនរួមជាតិនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រ ធានកាកកបាទក្រហមកម្ពុជា ក៏បានអំពាវនាវដល់មន្រ្តីរាជការ បុគ្គលិកសុខាភិបាល គ្រូពេទ្យ ឆ្មប និងអ្នក ផ្តល់សេវាទាំងអស់ ដែលមានក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ចូលរួម​គាំទ្រ​ការអនុវត្ត គោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាល ឲ្យសម្រេចបានជោគជ័យ ប្រកប​ដោយប្រសិទ្ធភាព ខ្ពស់តាមគោលដៅកំណត់របស់រាជរដ្ឋាភិបាល។ និងសូមឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​ថ្នាក់​ក្រោមជាតិ យកចិត្តទុក ដាក់ជំរុញ និងបញ្ជូនស្រ្តីក្នុងវ័យបន្តពូជ អាយុ១៥ដល់៤៩ ស្រ្តី​មាន​ផ្ទៃ​ពោះ និងស្រ្តីមានកូនអាយុក្រោមពីរ ឆ្នាំមកទួលសេវាថែទាំសុខភាពនៅមណ្ឌលសុខភាព ឬ​មន្ទីរ​ពេទ្យបង្អែក ឲ្យបានគ្រប់ៗគ្នា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវឲ្យមន្រ្តី បុគ្គលិក តាមសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត កាក​បាទ​ក្រហមកម្ពុជាសហការជិតស្និទ្ធ ជាមួយមន្រ្តី-បុគ្គលិកសុខាភិបាល ក្នុងការ​ចូល​រួម​ផ្សព្វផ្សាយអប់រំ សុខភាព ដល់គ្រប់ស្ត្រីគោលដៅទាំងអស់ និងជួយ​ជំរុញ​បញ្ជូន​ស្រ្តី​មក​មណ្ឌល​សុខភាព ឬមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា និងសូមអំពាវនាវដល់ស្ថាប័ន ជាតិ និងអន្តរជាតិ ពាក់ព័ន្ធទាំងអស់បន្តជួយវិនិយោគ គាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ ពិសេស​ជួយ​ឧបត្ថម្ភ គាំទ្រដល់ការងារបណ្តុះបណ្តាលជំ នាញ និងវិក្រឹតការដល់មន្រ្តី-បុគ្គលិក សុខាភិបាល អាជ្ញាធរ​មូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឲ្យទទួលបានចំណេះដឹង និងជំនាញ​ពិត​ប្រាកដ​ផ​ងដែរ។

នៅក្នុង​សារលិខិតខាងលើនេះដែរ សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានលើកឡើង ផងដែរ​ថា ការបន្តអភិវឌ្ឍ ប្រព័ន្ធសុខាភិបាល និងអភិវឌ្ឍធនធានមនុស្សវិស័យសុខាភិបាល ស្រប​ទៅ​នឹង យុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ នឹងនាំទៅ​ដល់​ការ​ទទួល​បាន​សេវា​ថែទាំ សុខភាព និងការព្យាបាលប្រកបដោយគុណភាព ជាពិសេស​សេវា​ថែ​ទាំ​សុខ​ភាពមាតា ទារក និងកុមារនៅ កម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាមួយ​នឹង​ក្តី​រំពឹង​យ៉ាង​ម៉ុតមាំ​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតថា រាជរដ្ឋាភិបាលនឹងសម្រេចបាននូវសមិទ្ធផលថ្មីៗ បន្ថែ​ម​ទៀត​ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវស្ថាន ភាពសុខភាពមាតា ទារក និងកុមារកម្ពុជា៕

អត្ថបទ បាន ចក់


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        8
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        93
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm