ក្នុងមួយខែកសិករខេត្តតាកែវ អាចរកប្រាក់ចំណូលដល់ខ្ទង់ពាន់ដុល្លារ ពីមុខរបរចិញ្ចឹមមាន់ពូជស្គួយ

2024/02/21 08:54:48 pm        338

តាមរយៈកម្មវិធីអភិវឌ្ឍន៍ពូជមាន់ស្គួយកម្ពុជារបស់មជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់​ការស្រាវ​ជ្រាវ​កសិកម្ម​អន្តរជាតិ (ACIAR) ធ្វើឲ្យក្រុមកសិករនៅខេត្តតាកែវមានជីវភាពល្អប្រសើរជាងមុន ជា​មធ្យម សម្រាប់កសិដ្ឋានចិញ្ចឹមមាន់ពូជស្គួយ ដែលគេស្គាល់ថា មាន់ស្រែ ចំនួនជាង ៩០ ក្បាល អាច​រកប្រាក់ចំណូលរហូតខ្ទង់ពាន់ដុល្លារ ក្នុង១ខែៗ។

លោកស្រី កន ភារម្យ ម្ចាស់កសិដ្ឋាន និងជាប្រធានសហគមន៍កសិកម្មមាន់ស្រែ អូរផុត ស្ថិត​នៅ​ភូមិ​អូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានឲ្យដឹងកាលពីរសៀលថ្ងៃទី២០ ខែ​កុម្ភៈ​នេះ​ថា តាមរយៈការចិញ្ចឹមមាន់បែបប្រពៃណី ការរកប្រាក់ចំណូលបានមួយគ្រប់ៗ និងពេល​ខ្លះ​ចូល​ដើម​ក៏​មាន ដោយសារខ្វះចំណេះ ជំនាញមើលថែមាន់ឲ្យធំធាត់ល្អ និងពេល​ខ្លះ​មាន់​ងាប់​ដោយសារ​ជំងឺ​ជាដើម។

លោក​ស្រី​បានរៀបរាប់ថា បច្ចុប្បន្នក្រៅពីមានការជួយជ្រោមជ្រែងរបស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ សហគមន៍លោកស្រី ទទួលបានការងារបច្ចេកទេស ការ​ផ្តល់​បរិក្ខារ​ សម្រាប់​ចិញ្ចឹម​រួមជាមួយដើមទុនជាដើម ដែលគិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ប្រមាណ​ ៧ខែ​មក​ហើយ​ តាមរយៈគម្រោងកែលម្អ តំណពូជនៅតំបន់អាស៊ីរបស់អូស្ត្រាលី ក្នុងការបង្កើនផលិតភាព និង​ភាពធន់នឹងអាកាសធាតុក្នុងតំបន់លើពូជមាន់ក្នុងស្រុក គឺពូជស្គួយនេះ។

កសិករ យ៉ែម សូនី និង កង ហេត ដែលទទួលបានការអនុវត្តគម្រោងដូចគ្នានេះដែរលើកឡើងថា ពួក​គាត់​ពិតសប្បាយរីករាយណាស់ ក្រោយពី​អូស្ត្រាលី​បង្កើត​គម្រោង​នេះឡើង​សម្រាប់​ជួយ​ដល់​សហគមន៍​អ្នក​ចិញ្ចឹមមាន់ ដោយបានផ្តល់នូវចំណេះដឹង និងជំនាញដែលចាំបាច់ ដើម្បីអនុវត្ត​វិធី​សាស្ត្រ​ជ្រើស​រើសពូជ ការថែទាំមេបាពូជ ការផ្តល់ចំណីសមស្រប ការចាក់វ៉ាក់សាំង ជីវ​សុវត្ថិភា​ពដ​ល់ស​ហគមន៍ គឺពិតជារឿងដ៏ប្រសើរបំផុតសម្រាប់កសិករ។

សូមជម្រាបជូនថា គម្រោងរបស់រដ្ឋាភិបាលអូស្រ្តាលីនេះ មានរយៈពេល៤ឆ្នាំ ឆ្នាំ២០២០-២០២៤ ដឹកនាំដោយក្រុមអ្នកបច្ចេកទេសកម្ពុជា និងអន្តរជាតិ ១ក្រុម ក្នុងគោ​ល​បំណង​បង្កើត​ពូជ​មាន់​ស្គួយ ដែលមានផលិតភាពខ្ពស់ ហើយកូនមាន់ស្គួយអាចលក់បានក្នុងតម្លៃខ្ពស់។ គិត​ក្នុង​រយៈ​ពេល​១ឆ្នាំ គម្រោងនេះបានអភិវឌ្ឍពូជមាន់ស្គួយ ជំនាន់ដំបូងដោយជោគជ័យ។ ពូជនេះ​ត្រូវ​បាន​កែ​លម្អ​ ដើម្បីបង្កើនផលិតភាព ភាពធន់ ដើម្បីបង្កើនផលិតកម្មមាន់សម្រាប់កសិករ។ ត​ម្លៃ​មាន់​ស្គួយ​​បច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃ ២ម៉ឺនរៀល ក្នុង ១គីឡូក្រាម ខណៈ​ពង​របស់​មាន់​មាន​តម្លៃ​ពី​១ពាន់ ទៅ៤ពាន់រៀល ក្នុង១គ្រាប់ ហើយមេបាពូជរបស់ពូជស្គួយ ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ប្រហែល​ ៦ម៉ឺនរៀល ឬ ១៥ដុល្លារក្នុ ង១ក្បាល៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        3
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        89
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm