ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ជួបជាមួយសមាជិកអង្គបោះឆ្នោតស្រុកអន្លង់វែង ដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

2024/02/21 09:34:38 pm        161

ឧត្តរមានជ័យ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន​ខេត្តឧត្តរមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិការអង្គបោះឆ្នោត មកពីតាមបណ្តាលមូលដ្ឋាន ឃុំសង្កាត់ទាំងប្រាំង ក្នុងស្រុកអន្លង់វែង ដែលជាបេក្ខភាពមានឈ្មោះធ្វើការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤នេះ។

លោក ងួន ទ្ធីរិទ្ធ ប្រធានគណៈកម្មាធិការបក្សស្រុកអន្លង់វែង បានលើកឡើងពី​របាយការណ៍​សកម្មភាព និងលទ្ធផលការងារដែលសម្រេចបានកន្លងមក របស់គណបក្ស​ស្រុករួចមក ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកអចិន្រ្តៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ​គណបក្សប្រជាជន ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ មានប្រសាសន៍វាយតម្លៃ និងកោតសរសើរខ្ពស់ដល់បងប្អូន​ដែលជាសមាជិកសមាជិការ​នៃអង្គបោះឆ្នោត រួមទាំងក្រុមយុវជនបក្សទាំងអស់នៅតាមបណ្តាលឃុំសង្កាត់ ដែលជានិច្ចកាល​តែងតែមានសកម្មភាពមនុស្សធម៌ប្រឹងប្រែងបំពេញការងារ ក្នុងការបម្រើដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន​ប្រកបដោយ​ក្រម​សីលធម៌​។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានឲ្យដឹងទៀតថា សកម្មភាពរបស់បងប្អូនទាំងអស់នេះ​បានរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានធ្វើឲ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។ដូច្នេះ​សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ មណ្ឌល​ខេត្តឧត្តរមានជ័យ ​ភូមិភាគទី៤ នៅពេលខាងមុខនេះ​យើងសង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា​គណបក្សប្រជាជន​កម្ពុជា និង​ទទួល​លទ្ធផល​ល្អប្រសើរ​គួរជាទីគាប់ចិត្តអាស្រ័យ​លើ​បងប្អូន​ធ្វើការ​ជ្រើស​បានត្រឹមត្រូវ​ក្នុងការគូសសន្លឹកឆ្នោតផងដែរ។

យ៉ាង​ណាម៉ិញ​ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ​បាន​ធ្វើ​ការ​ផ្ដាំផ្ញើ​ផងដែរ​ដល់​សមាជិក​សមាជិការ​ដែល​មានឈ្មោះបេក្ខភាពចូលរួមធ្វើការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅពេលខាងមុខ ត្រូវថែរក្សាសុខភាព របស់បងប្អូនឲ្យបានល្អប្រសើរ​ និង​ត្រៀម​លក្ខណៈ​ឲ្យ​បានត្រឹមត្រូវ​កុំឲ្យមានបញ្ហាប្រឈមណាមួយ​បានកើតឡើង​ចំពោះបងប្អូនក្នុងពេលធ្វើដំណើរទៅបោះឆ្នោតនោះ។

សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា ​នីតិកាលទី៥ មណ្ឌល​ខេត្តឧត្តរមានជ័យ​ ភូមិភាគទី៤ ​មាន១ការិយាល័យ នៅមណ្ឌលវិឡាល័យតេជោសែនសំរោង មានសមាសភាពបេក្ខភាព​ ដែលជា​សមាជិកមក​ពីក្រុមប្រឹក្សាឃុំសង្កាត់​ចូលរួម​បោះឆ្នោត​ចំនួន១៥៣នាក់ និងមានគណបក្សនយោបាយចំនួន៤ គណបក្ស៕ អត្ថបទ៖ សា​រិទ្ធិ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        41
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm