៦​ខែ​ដើម​ឆ្នាំ​នេះ ពលរដ្ឋដល់​ទៅ​ ៧៨​នាក់​ស្លាប់ ហើយ ១២៩​នាក់​ទៀត​រង​របួស​ដោយសារ​គ្រោះ​ថ្នាក់​ធម្មជាតិ និង​អគ្គិភ័យ

2021/07/07 04:18:16 am        387

ភ្នំពេញ៖ មនុស្ស​រហូត​ដល់​ទៅ ៧៨​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត ហើយ​ពលរដ្ឋ​ដល់​ទៅ ១២៩​នាក់​ទៀត បាន​រង​របួស​ដោយ​សារ​គ្រោះ​ធម្មជាតិ និង​គ្រោះ​អគ្គិភ័យ​​​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​នេះ។

តួលេខ​នេះ ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​នៅ​ក្នុង​របាយាការណ៍​មួយ​ដែល​ BTV ទទួល​បាន​ពី​លោក ឃុន សុខា មន្ត្រី​​នាំ​ពាក្យ​​​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​នៅ​ថ្ងៃ​នេះ។

​របាយការណ៍​ដដែល​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ប្រទេស​កម្ពុជា​បាន​ទទួល​រង​គ្រោះ​មហន្តរាយ​បង្ក​ឡើង​ដោយ​ធម្មជាតិ​រហូត​ដល់ ២០៨​លើក​នៅ​ទូទាំង​ប្រទេស​ចន្លោះ​ពី​ខែ​មករា​រហូត​ដល់​ចុង​ខែ​មិថុនា​កន្លង​មក​នេះ ក្នុង​នោះ​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​រន្ទះ​បាញ់ បាន​កើត​ឡើង​រហូត​ដល់ ៧០​លើក។

បើ​របាយការណ៍​ដដែល​នេះ គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​នេះ បាន​សម្លាប់​មនុស្ស ៦៤​នាក់ ក្នុង​នោះ​ពលរដ្ឋ​ដល់​ទៅ ៥៩​នាក់ បាន​ស្លាប់​ដោយសារ​តែ​រន្ទះ​បាញ់ ហើយ​ពលរដ្ឋ ៥​នាក់​ទៀត បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ខ្យល់​កន្ត្រាក់។

ក្រៅ​ពី​មនុស្ស​ស្លាប់ របាយការណ៍​នេះ​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ប្រជា​ពលរដ្ឋ​សរុប​រហូត​ដល់ ១០០​​នាក់​ផ្សេង​ទៀត បាន​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​ធម្មជាតិ​ មាន​ខ្យល់​កន្ត្រាក់ និង​រន្ទះ​បាញ់។

របាយការណ៍​របស់​គណៈកម្មកាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ខ្យល់​កន្ត្រាក់​ដែល​បាន​កើត​ឡើង​ចំនួន ១៣៨​លើក​ក្នុង​រយៈ​ពេល ៦​ខែ​នេះ បាន​បំផ្លាញ​​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ និង​សំណង់​អគារ​សាធារណៈ​រហូត​ដល់ ៥ ៣១៣​កន្លែង ក្នុង​នោះ​មាន​ផ្ទះ​សម្បែង​ពលរដ្ឋ ៦០០​ខ្នង បាន​ដួល​រលំ​ទាំង​ស្រុង ហើយ​ផ្ទះ​សម្បែង​ពលរដ្ឋ ៤ ៥៦៥​ខ្នង​ទៀត បាន​ខូច​ខាត​ដោយ​អន្លើ។

របាយការណ៍​នេះ​បាន​ឱ្យ​ដឹង​ថា គ្រោះ​ថ្នាក់​អគ្គិភ័យ​​វិញ បាន​កើត​ឡើង​រហូត​ដល់ ២៨៨​លើក​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​រាជ​ធានី​ភ្នំពេញ​ច្រើន​ជាង​គេ​រហូត​ដល់ ៥៩​លើក បន្ទាប់​មក​ខេត្ត​បាត់ដំបង ២២​លើក ខេត្ត​កណ្ដាល សៀមរាប និង​ខេត្ត​ក្រចេះ ១៦​លើក​ដូច​គ្នា។

បើ​តាម​របាយការណ៍​ដដែល​នេះ គ្រោះ​អគ្គិភ័យ បាន​សម្លាប់​មនុស្ស​ ១៤​នាក់ និង​បណ្ដាល​ឱ្យ​មនុស្ស ២៩​នាក់​ទៀត រង​របួស​នៅ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២១​នេះ។

គ្រោះ​អគ្គិភ័យ ក៏​បាន​បំផ្លាញ​ផ្ទះ​សម្បែង អគារ​ឯកជន និងអគារ​សាធារណៈ​រហូត​ដល់ ៤៤៣​កន្លែង ក្នុង​នោះ​មាន​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​រហូត​ដល់ ៣២១​ខ្នង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm