និយ័តករធានារ៉ាប់រងកម្ពុជា​ រៀបចំសិក្ខាសាលាស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច”​ នៅខេត្តបន្ទាយមានជ័យ

2024/02/21 09:58:49 pm        207

បន្ទាយមានជ័យ​ ៖​ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានរៀបចំសិក្ខាសាលាស្តីពី “ការ​ធានា​រ៉ាប់រងជាកាតព្វកិច្ច” ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃ ន.ធ.ក. និងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី លោក លី សុវណ្ណារិទ្ធ អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ ព្រម​ទាំង​ការ​ចូលរួម​ពីតំណាងសមាជិកក្រុមការងារអន្តរក្រសួង តំណាងមន្ទីរ​ ស្ថាប័នពាក់ព័ន្ធខេត្ត អាជ្ញាធរ​មាន​សមត្ថកិច្ច និងគ្រឹះស្ថានឯកជន​ ធ្វើឡើងនៅ​សណ្ឋាគារ​ ដឹ​ វ៉ាយ​ ផាលែស​ ព្រឹកថ្ងៃទី២១​ ខែ​កុម្ភៈ​ ឆ្នាំ២០២៤។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្ជាបការយល់ដឹងអំពីការធានារ៉ាប់​រង​ឱ្យ​បាន​កាន់តែទូលំទូលាយជូនសាធារណជន ក្រសួងស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ និង​វិស័យ​ឯកជន ជាពិសេស រួមចំណែកការពារផលប្រយោជន៍សិទ្ធិ និងកាតព្វ​កិច្ច​របស់​អ្នក​ត្រូវ​បាន​ធានា​រ៉ាប់​រង តាមរយៈការគូសបង្ហាញពី មូលដ្ឋានគ្រឹះ ប្រភេទ និងអត្ថ​ប្រយោជន៍​នៃ​ការ​ធានា​រ៉ាប់​រង និងការធានារ៉ាប់រងជាកាតព្វកិច្ច ព្រមទាំងតួនាទីនិង ភារកិច្ចរបស់ ន.ធ.ក.។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ ន.ធ.ក. ក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​ក្នុង​ការ​បំពេញ​ការងារ លើកកម្ពស់ការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងនៅកម្ពុជា ជា​ពិសេស​បាន​បន្ត​សហការ​ជំរុញ​ការ​អនុវត្តធានារ៉ាប់រងជា កាតព្វកិច្ច ក្នុងន័យឆ្លើយ​តប​ឱ្យ​បាន​សម​ស្រប​ទៅ​នឹងកំណើន​ចំនួន​ការដ្ឋាន​សាងសង់ និងយានយន្តប្រកបអាជីវកម្ម ដែលកំពុងចរាចរណ៍តាមដងផ្លូវ រួមផ្សំ​នឹង​អត្រា​កំណើន​គ្រោះថ្នា​ក់ចរាចរណ៍ប្រចាំថ្ងៃដែលបាននិងកំពុងផ្តល់ផល ប៉ះពាល់ដល់ទ្រព្យសម្បត្តិ រូប​រាង​កាយ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ក្នុងឱកសនោះសិក្ខាកាមបានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រ​លើ​ការ​ប្រើប្រាស់​ធានា​រ៉ាប់​រង​ជា​វិធី​សាស្រ្តក្នុងការផ្ទេរ និងសម្រួលបន្ទុក​ហិរញ្ញវត្ថុ​នៅ​ពេល​មាន​ហានិភ័យ​ណា​មួយ​កើត​មាន​ឡើង។ បន្ថែមពីនេះ សិក្ខាកាមបានជ្រាប ច្បាស់ពីប្រភេទនៃការធានារ៉ាប់រងជាកាតព្វកិច្ច និងបាន​ផ្លាស់​ប្តូរ​មតិ​យោបល់យ៉ាងផុសផុលជុំវិញសារៈសំខាន់នៃ ការសហការ​ពី​គ្រប់​តួ​អង្គ​ពាក់​ព័ន្ធគ្រប់​លំដាប់ថ្នាក់ ដើម្បីជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចប្រកបដោយ ប្រសិទ្ធភាព៕​ អត្ថបទ​ រឿង​ ចន្ទ្រា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm