សម្ដេច​តេជោ ហ៊ុន សែន អំពាវ​នាវ​ទៅ​គណបក្ស​ទាំង​អស់​ត្រូវ​ប្រកាន់​ឥរិយាបថ​ស្ថាបនា​និយម​អំឡុង​វិបត្តិ​កូវីដ-១៩​នេះ

2021/07/07 05:45:16 am        692

ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រាជ​រដ្ឋាភិបាល បាន​អំពាវ​នាវ​ទៅ​គណបក្ស​នយោបាយ​ទាំង​អស់ ឱ្យ​ប្រកាន់យក​ឥរិយាបថ​ថ្មី​អំឡុង​ពេល​ពិភព​លោក​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​កូវីដ-១៩​នេះ។

​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​រវាង​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុនីស្ត​ចិន និង​គណបក្ស​នយោបាយ​លើ​ពិភព​លោក ដែល​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ​នៅ​យប់​នេះ។

ក្នុង​សុន្ទរកថា​ សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឡើង​នូវ​ទស្សន​ទាន​របស់​សម្ដេច ដោយ​អំពាវ​នាវ​ឱ្យ​គណបក្ស​នយោបាយ​ទាំង​អស់​លះ​បង់​ចោល​ឥរិយាបថ​ច្រណែន​ឈ្នានីស និង​ចាំ​តែ​រិះ​គន់​គ្មាន​មូលដ្ឋាន ហើយ​ជំនួយមក​វិញ​នូវ​គំនិត​បែប​ស្ថាបនិយមសម្រាប់​ដោះ​ស្រាយ​វិបត្តិ​កូវីដ-១៩។

សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា៖ «ក្នុង​កាលៈ​ទេសៈ​ពោរ​ពេញ​ទៅ​ដោយ​ភាព​ប្រឈម​ដ៏​ស្រួច​ស្រាល់​នេះ គណបក្ស​នយោបាយ​ គួរ​តែ​ប្រកាន់​យក​នូវ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ជាតិ និង​ប្រជាជន ព្រម​ទាំង​បញ្ឈប់​ឱ្យ​បាន​នូវ​វប្បធម៌ និង​ឥរិយាបថ​ច្រណែន​ឈ្នានីស ចាំ​តែ​មើល​បំណាំ ចោទ​ប្រកាន់ និង​រិះគន់​គ្មាន​មូលដ្ឋាន ដោយ​ជំនួស​មក​វិញ​នូវ​ឥរិយាបថ​បែប​ស្ថាបនា​និយម និង​ស្មារតី​នៃ​កិច្ច​សហការ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​មនុស្ស​ជាតិ និង​ប្រជាជន ទាំង​ក្នុង​ក្រប​ខណ្ឌ​ពិភព​លោក ក៏​ដូចជា​ក្នុង​ប្រទេស​នីមួយៗ»។

សម្ដេច​តេជោ​ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​ចំ​ពេល​ដែល​ពិភព​លោក​ទាំង​មូល រួម​ទាំង​កម្ពុជា​ផង​ដែរ កំពុង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​នោះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm