បុគ្គលស្វ័យនិយោជន៍សម្តែងការអរគុណរដ្ឋាភិបាល ក្រោយទទួលបានសេវាសុខាភិបាលល្អតាមរយៈបណ្ណ ប.ស.ស

2024/02/21 11:41:03 pm        351

ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋ ដែលបានចុះឈ្មោះចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. បានសម្តែងការដឹងគុណ និងអរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីគ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរខ្ពស់មកកាន់ប្រជាពលរដ្ឋ ជាពិសេសនៅពេលដែលទទួលបានសេវាថែទាំសុខភាពយ៉ាងល្អប្រសើរបំផុតពីក្រុមគ្រូពេទ្យដោយមិនរើសអើង។

​អ្នកស្រី ហោ សុគន្ធា អាជីករលក់ទំនិញតាមប្រព័ន្ធអនឡាញ បច្ចុប្បន្នរស់នៅក្រុងភ្នំពេញ បានរៀបរាប់ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា គិតមកដល់ពេលនេះអ្នកស្រីបានក្លាយជាសមាជិករបស់ ប.ស.ស ទើបតែរយៈពេល ៤ខែប៉ុណ្ណោះ តាមយៈការបង់ភាគទានដោស្ម័គ្រចិត្ត ចំនួន ១៥,៦០០រៀល ក្នុង១ខែ។ អ្នកស្រីបានរៀបរាប់បន្តថា នៅពេលទទួលបានបណ្ណ ប.ស.ស ដំបូងគឺមានអារម្មណ៍ថា កក់ក្តៅមួយផ្នែក។ ប៉ុន្តែនៅពេលដែលមានបញ្ហាសុខភាព និងបានទៅប្រើប្រាស់សេវាសុខាភិបាលតាមរយៈប័ណ្ណនេះ អ្នកស្រីកាន់តែមានអារម្មណ៍ថារំភើបចិត្ត និងកក់ក្តៅជាខ្លាំង ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ជាពិសេសការព្យាបាលជំងឺដោយមិនអស់ប្រាក់ និងសុវត្ថិភាពខ្ពស់មិនចាញ់នៅបរទេសផងដែរ។

 អ្នកស្រី ឡុច ស្រីណាក់ អាយុ៤២ឆ្នាំ ជាអាជីវករលក់គ្រឿងទេស មកពីស្រុកចំការលើ ខេត្តកំពង់ចាម បានឲ្យ ប៊ីធីវី ដឹងដែរថា នៅពេលនេះអ្នកស្រីកំពុងទទួលការសេវាព្យាបាលដោយវះកាត់គ្រួសក្នុងប្រមាត់នេះ ដោយមានអារម្មណ៍ថាកក់ក្តៅ សេវាកម្មល្អពីក្រុមគ្រូពេទ្យ ជាពិសេសមិនខ្វាយខ្វល់អំពីការចំណាយប្រាក់ ដោយសារការព្យាបាលដោយឥតគិតថ្លៃ ខណៈសព្វថ្ងៃនេះជីវភាពក្នុងគ្រួសារមានការខ្វះខាត ហើយការលក់ដូរមិនសូវកាក់កបច្រើនដូចមុន។

ជាមួយការលើកឡើងខាងលើនេះ វេជ្ជបណ្ឌិត អេង ស៊ិនលីន គ្រូពេទ្យព្យាបាលផ្នែកវះកាត់ទូទៅ នៃមន្ទីរពេទ្យព្រះអង្គឌួង បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនជាសមាជិកក្រុមគ្រួសារ ប.ស.ស. ក៏ដូចជាបុគ្គលស្វ័យនិយោជន៍ផ្សេងៗ រួសរាន់ចុះឈ្មោះ ដើម្បីទទួលបានបណ្ណ ប.ស.ស. ក្នុងការថែទាំសុខភាពដោយមិនអស់ប្រាក់ និងការទទួលសេវាកម្មថែទាំយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យដែលមានជំនាញវិជ្ជាជីវៈ នៅពេលដែលមានបញ្ហាសុខភាពណាមួយជាយហេតុ។

តាមការឲ្យដឹងរបស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានការចុះបញ្ជីសរុបចំនួនជិត១៥ម៉ឺននាក់។ ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួនជាង ១២ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួនជាង ២ម៉ឺន ៤ពាន់នាក់។ ដោយឡែក មូលដ្ឋានសុខាភិបាលដែលជាដៃគូសហការជាមួយ ប.ស.ស. សរុបចំនួន ១,៥៣៩ ក្នុងនោះមន្ទីរពេទ្យឯកជនមានចំនួន ១៣៤៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        94
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm