សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា គោលការណ៍​«វ៉ាក់សាំង​ពហុ​ភាគី​និយម»​គឺ​ជា​គន្លឹះ​សម្រាប់​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​ជាតិ​ពី​កូវីដ-១៩

2021/07/07 06:06:33 am        474

ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​ថា គន្លឹះ​សំខាន់​មួយ​សម្រាប់​ជួយ​សង្គ្រោះ​អាយុ​ជីវីត​មនុស្ស​ជាតិ​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ គឺការ​ចែក​រំលែក​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​តាម​រយៈ​គោលការណ៍​មួយ​ដែល​សម្ដេច​ហៅ​ថា «វ៉ាក់សាំង​ពហុ​ភាគី​និយម»។

សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​រវាង​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន និង​គណបក្ស​នយោបាយ​លើ​ពិភព​លោក ដែល​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ​នៅ​យប់​នេះ។

នៅ​ក្នុង​សុន្ទរកថា​ សម្ដេច​តេជោ ហ៊ុន សែន បាន​ផ្ដល់​នូវ​ទស្សន​ទាន​មួយ​ចំនួន ដោយ​ក្នុង​សម្ដេច​លើក​ឡើង​ថា ពិភព​លោក​កំពុង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ ដើម្បី​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​ជាតិ។

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា គន្លឹះ​មួយ​ដើម្បី​សម្រេច​គោលដៅ​នៃ​ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​ គឺ​តាម​រយៈ​ការ​បែង​ចែក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩។

សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា៖ «គន្លឹះ​ដ៏​សំខាន់​មួយ​នៃ​កិច្ច​ប្រឹង​ប្រឹង​ដើម្បី​គោលដៅ​នេះ គឺ​ការ​បែង​ចែក​វ៉ាក់សាំង និង​ការ​ចាត់​ទុក​វ៉ាក់សាំង​ជា​ទំនិញ​សាធារណៈ​ដោយ​ប្រកាន់​យក​នូវ​គោលការណ៍​«វ៉ាក់សាំង​ពហុភាគី​និយម»​ទាំង​ក្នុង​ដំណើរការ​ផលិត ចែក​ចាយ និង​ប្រើ​ប្រាស់»។

ទន្ទឹម​គ្នា​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អរគុណ​ដល់​ប្រទេស​ចិន​ដែល​បាន​ផ្ដល់​អាទិភាព​ដល់​កម្ពុជា​សម្រាប់​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​ដោយ​គ្មាន​លក្ខខណ្ឌ ដែល​ស្រប​នឹង​ពាក្យ​ស្លោក​ថា «មិត្ត​ល្អ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន»៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm