សម្ដេច​តេជោ ហ៊ុន សែន ចាត់​ទុក«​គំនិត​ផ្ដួច​ផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ»​របស់​ចិន ជា​យន្តការ​ជំរុញ​កំណើន​​សេដ្ឋកិច្ច​ឡើង​វិញ ក្រោយ​វិបត្តិ​កូវីដ-១៩

2021/07/07 12:17:30 am        474

ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​​គ្រប់គ្រង និង​ដឹកនាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​បញ្ជាក់​ថា សម្ដេច​នៅ​តែ​បន្ត​គាំ​ទ្រ​ដល់​«គំនិត​ផ្ដួច​ផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ» ដោយ​ចាត់​ទុក​ថា ជា​យន្តការ​មួយ​សម្រាប់​ជំរុញ​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ក្រោយ​វិបត្តិ​កូវីដ-១៩។

សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​រវាង​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន និង​គណបក្ស​នយោបាយ​លើ​ពិភព​លោក ដែល​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ​នៅ​យប់​នេះ។

ក្នុង​សុន្ទរកថាថ្លែង​ទៅ​កាន់​មេដឹកនាំ​គណបក្ស​នយោបាយ​នានា​ជុំ​វិញ​ពិភព​លោក សម្ដេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ប្រទេស​នានា​នឹង​ត្រូវ​ស្ដារ​សេដ្ឋកិច្ច និង​សង្គម​ឡើង​វិញ ក្រោយ​ពី​វិបត្តិ​សុខភាព​សកល ថម​ថយ​ទៅ​វិញ​នា​ពេល​ខាង​មុខ។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​កូវីដ-១៩​នេះ ទាម​ទារ​ឱ្យ​លើក​កម្ពស់​យន្តការ​ទ្វេ​ភាគី និង​ពហុ​ភាគី​និយម ក្នុង​នោះ​មាន​ទាំង​ «គំនិត​ផ្ដួច​ផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ» ដែល​ជា​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ផ្ដួច​ផ្ដើម​ឡើង​ដោយ​ប្រទេស​ចិន។

សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ថា៖ «ខ្ញុំ​សូម​សម្ដែង​ជា​ថ្មី​ម្ដង​ទៀត​នូវ​ការ​គាំ​ទ្រ​យ៉ាង​មុត​មាំ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ ដែល​នឹង​នាំ​មក​នូវ​វិបុល​ភាព និង​សុភមង្គល​ជូន​ដល់​ប្រជាជន​នៅ​ក្នុង​បណ្ដា​ប្រទេស និង​តំបន់ ស្ថិត​ក្រោម​វិសាលភាព​នៃ​គំនិត​ផ្ដួច​ផ្ដើម​នេះ នៅ​ក្នុង​បរិបទ​នៃ​ការ​ងើ​បឡើង​វិញ​នៃ​សង្គម-សេដ្ឋកិច្ច ក្រោយ​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩​បាន​ស្រាក​ស្រាន្ត»។

វិបត្តិ​សុខភាពល​សកល​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​កន្លះ​រួច​មកហើយ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភព​លោក ព្រម​ទាំង​កម្ពុជា​ផង​ដែរ ស្ថិត​ក្នុង​ស្ថានភាព​ធ្លាក់​ចុះ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm