មន្ទីរ​បញ្ច​កោណ​និយាយ​ថា ការ​ដកទ័ព​អាមេរិក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ជាង​ ៩០% ​ហើយ​

2021/07/07 05:00:05 pm        461

អាមេរិក៖ មន្ទីរ​បញ្ច​កោណ​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ​យោធា​សហរដ្ឋអាមេរិក​បាន​ដក​កងទ័ព ​និង​សម្ភារៈ​របស់​ខ្លួន​ជាង ៩០% ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ ​ការវិវត្តន៍​ចុងក្រោយ​នេះ​កើតឡើង​រយៈពេល​ប្រហែល​ ២​ខែ​មុន​កាលកំណត់​ដែល​លោក​ប្រធានាធិបតី Joe Biden បាន​កំណត់​កាលពីដើម​ឆ្នាំនេះ​។​

សហរដ្ឋអាមេរិក​បាន​ចូល​ទៅ​ក្នុង​សង្គ្រាម ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​រយៈពេល​ជិត ​២០​ឆ្នាំ​។ យោង​តាម​ការ​ធ្វើ​បច្ចុប្បន្នភាព​ ពី​បញ្ជាការ​មជ្ឈិម​សហរដ្ឋអាមេរិក​បាន​ឱ្យ​ដឹង​ថា ​យោធា​សហរដ្ឋអាមេរិក​បាន​ដឹកជញ្ជូន​សម្ភារៈ​ប្រមាណ ៩៨០​កុង​តឺ​ណឺចេញពី​ប្រទេស​នេះ​តាមរយៈ​យន្តហោះ​ដឹកទំនិញ​ធុន​ធំ​។​ គ្រឿង​បរិក្ខារ​ប្រហែល ១៧.០០០​បំណែក​ដែល​នឹង​មិន​បន្សល់​ទុក​ឱ្យ​យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន ​ក៏​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ភ្នាក់ងារ​ភស្តុភារ​ការពារ​ជាតិ ​សម្រាប់​ការបំផ្លាញ​ចោល​ដែរ​។​

​សហរដ្ឋអាមេរិក​បាន​ប្រគល់​ទីតាំង​ចំនួន ​៧ ជា​ផ្លូវការឲ្យ​ទៅ​យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​វិញ​។ កាល​ពី​សប្ដាហ៍​មុន​ យោធា​សហរដ្ឋអាមេរិក​បាន​ចាក​ចេញពី​មូលដ្ឋាន​ទ័ពអាកាស Bagram ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​យ៉ាង​ស្ងៀមស្ងាត់ ​ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ បន្ទាប់ពី​ការ​បញ្ជា​របស់​លោក Biden ឱ្យ​ដក​កងទ័ព​សហរដ្ឋអាមេរិក​ចេញពី​ប្រទេស​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        71
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        68
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm