សម្តេច​តេ​ជោ លើកទឹកចិត្ត​ឱ្យ​ប្រទេស​ទាំងអស់​រៀបចំ​បញ្ចប់ ​និង​ដាក់​ជូន​របាយការណ៍​រួមចំណែក របស់​ជាតិ​ខ្លួន ដើម្បី​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​

2021/04/27 09:59:58 am        30

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅវេលា​ម៉ោង ៨​យប់​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍​ថ្នាក់ដឹកនាំ នៃ​វេទិកា​ភាព​ងាយ​រងគ្រោះ​នៃ​អាកាសធាតុ ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​នៅ​វិមាន​សន្តិភាព​។ នៅក្នុង​វេទិកា​ដ៏​មាន​សារៈសំខាន់​នោះ សម្តេច​បាន​លើកទឹកចិត្ត​ឱ្យ​ប្រទេស​ទាំងអស់​រៀបចំ​បញ្ចប់ និង​ដាក់ជូន​នូវ​របាយការណ៍ រួមចំណែក​របស់​ជាតិ​ខ្លួន ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​។​

​​​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​សុន្ទរកថា ដោយ​គូសបញ្ជាក់ថា​៖​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​ដ៏​លំបាក​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ដោយសារ​កូ​វីដ​១៩ ហើយ​បន្ថែម​លើ​នេះ​ការប្រែប្រួល​អាកាសធាតុ ក៏​ជា​បញ្ហា​ដ៏​គួរឱ្យ​បារម្ភ។​

ក្នុង​បញ្ហា​នេះ សម្តេច​បញ្ជាក់ថា ទោះបី​កម្ពុជា​ជា​ប្រទេស​តូច ប៉ុន្តែ​បាន​បំពេញ​កាតព្វកិច្ច ប្រកាន់យក​ការ​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ​ក្នុង​គោលនយោបាយ​អភិវឌ្ឍ​ជាតិ ហើយ​សម្តេច​ក៏បាន លើកទឹកចិត្ត​ឱ្យ​ប្រទេស​ទាំងអស់​រៀបចំ​បញ្ចប់​និង​ដាក់ជូន​របាយការណ៍​រួមចំណែក របស់​ជាតិ​ខ្លួន ដើម្បី​ដោះស្រាយ​ការ ប្រែប្រួល​អាកាសធាតុ​ប្រកបដោយ​មហិច្ឆតា ហើយ​សម្តេច​ថា​កម្ពុជា​ក៏បាន​ប្រឹងប្រែង​ចូលរួម​យ៉ាងសកម្ម​ផងដែរ​ដើម្បី​ឆ្លើយតប ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ពិភពលោក​។​

​សូមបញ្ជាក់​ថា​វេទិកា​ភាព​ងាយ​រងគ្រោះ​នៃ​អាកាសធាតុ​នេះ គឺធ្វើឡើង​តាម​ការអញ្ជើញ​របស់លោក​ស្រី សេក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត បង់​ក្លា​ដែ​ស និង​ជា​ប្រធាន​វេទិកា​ភាព​ងាយ រងគ្រោះ អាកាសធាតុ​។

ក្នុងនាម​ជា​វេទិកា​ពិភពលោក​ដ៏​សំខាន់​មួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​ងាយ​រងគ្រោះ​ដោយ​ការប្រែប្រួល​អាកាសធាតុ ព្រឹត្តិការណ៍​ថ្នាក់ដឹកនាំ​របស់​វេទិកា​ភាព​ងាយ​រងគ្រោះ​នៃ​អាកាសធាតុ មានការ​ចូលរួម​ពី​សំណាក់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ប្រមុខរ​រដ្ឋ និង​រដ្ឋាភិបាល ក៏ដូចជា​ដៃគូ​សំខាន់ៗ​ផងដែរ​។ ព្រឹត្តិការណ៍​ថ្នាក់ដឹកនាំ​នេះ គូសបញ្ជាក់​ពី​ភាព​បន្ទាន់​នៃ​ការធ្វើសកម្មភាព និង​តម្រូវការ​ឲ្យ​ប្រទេស​ទាំងអស់ ធ្វើ​បច្ចុប្បន្នភាព​អំពី​ការចូលរួមចំណែក​រប​ស់​ជាតិ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​

​វេទិកា​នេះ ក៏​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ចាំបាច់​ក្នុង​ពង្រឹង​កិច្ចប្រឹងប្រែង​កសាង​ភាព​ធន់​នឹង​អាកាសធាតុ ព្រម​គ្នា​នឹង​ការ​ការឆ្លើយតប​ចំពោះ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​–១៩ និង​ការស្ដារ​ឡើងវិញ​ក្រោយពី​វិបត្តិ​នេះ ដើម្បី​រក្សា​កម្លាំង​សន្ទុះ​នៃ​ការងារ​ពង្រឹង​ភាព​សាំ និង​កាត់បន្ថយ​ការខូចខាត និង​ការ​បម្លាស់ទី​ជម្រក​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​៕ ​អត្ថបទ​៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm