អង្គ​រថា​យ​ហ្គឺ​រ​រក្សា​កៅអី​កំពូល​តារាង និង​កំណត់ត្រា​មិន​ស្គាល់​ចាញ់ក្រោយ​ឈ្នះ​ស្វាយរៀង ២-១

2021/07/07 10:21:50 am        172

​បាល់ទាត់៖ ក្រុម​អង្គរថា​យ​ហ្គឺ​រ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ផ្ទុះ​ការចាប់អារម្មណ៍​ជា​ខ្លាំង ក្រោយ​វាយបក​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ២-១ ក្នុង​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​៦ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គឆ្នាំ​២០២១ ដើម្បី​រក្សា​កៅអី​កំពូល​តារាង​បណ្ដោះ​អាសន្ន និង​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់ក្នុង​រដូវ​កាល​ថ្មី​នេះ។​

​ជំនួប​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​នេះ ក្រុម​ម្ចាស់ផ្ទះបាន​បើក​ការ​នាំមុខ​ក្រុម​ភ្ញៀវ ១​គ្រាប់​មុន នៅ​នាទី​ទី​៥ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែប្រយុទ្ធ​សេ​ណេ​ហ្គា​ល់ Robert Lopez Mendy។ ប៉ុន្ដែ ៥​នាទី​ក្រោយមកក្រុម​អង្គ​រថា​យ​ហ្គឺ​រក៏​តាម​ស្មើ​វិញ ក្រោយ​ការ​លោត​ទាត់​បញ្ចប់​ទី​យ៉ាង​ល្អ​របស់​ខ្សែការពារ តាំង ពិសី ក្រោយ​ទទួល​បាល់​ជ្រុង​ពី​ខ្សែបម្រើ ឡុង ម៉េង​ហាវ។​ ​បន្ទាប់ពី​រកបាន ១គ្រាប់​ម្នាក់​នៅ​វគ្គ​ទី​១ ក្រុម​ទាំងពីរបាន​បើក​ការ​វាយ​សម្រុក​គ្នា​កាន់តែខ្លាំងរហូតដល់​នាទី​៧០ ក្រុម​អង្គ​រថា​យ​ហ្គឺ​របាន​បន្ថែម​គ្រាប់​បាល់​ទី​២ បើក​ការ​នាំមុខ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ២-១ វិញ ក្រោយ​ការធ្វើ​សម្រេច​របស់​អតីត​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ឡុង ម៉េង​ហាង ហើយ​លទ្ធផល​នេះបាន​រក្សា​រហូតដល់​ចប់​ការប្រកួត ៩០​នាទី​ពេញ​តែម្ដង។​

​នេះ​គឺជា​កំណត់ត្រា​មួយ​ដ៏​ល្អ​របស់​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប ដែល​ដណ្ដើមបាន​ជ័យជម្នះ​ផ្ទួនៗនា​ដើមរដូវ​កាល​ថ្មី ពោលគឺ​ក្រោយ​ប្រកួត​បើកឆាក​ស្មើ​ខេត្តព្រៃវែង ១-១ ក្រុម​រហស្សនាម​ខ្លា​ទឹកក្រូច​នេះបាន​យកឈ្នះ​គូប្រកួត ៥​ប្រកួត​ជាប់​គ្នាដូចជា​ឈ្នះ​ក្រុម​កងយោធ​ពល​ខេមរភូមិន្ទ ៣-២, ឈ្នះ​នគរបាលជាតិ ១-០, ឈ្នះ​គិរីវង់​សុខ​សែន​ជ័យ ២-០ និង​ឈ្នះ​បឹងកេត ១-០ មុន​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ២-១។​ ​បច្ចុប្បន្ន​ក្រុម​អង្គ​រថា​យ​ហ្គឺ​រកំពុង​ឈរ​កំពូល​តារាង និង​មាន ១៦​ពិន្ទុ​ក្នុង​ដៃ តាម​ពីក្រោយ​ដោយ​ក្រុម​ភ្នំពេញ​ក្រោ​នដែលមាន ១២​ពិន្ទុ​ក្នុង​ដៃ តែ​អតីត​ក្រុម​ជើងឯក ៦​សម័យនេះទើប​ប្រកួត​បាន ៤​ប្រកួត​ប៉ុណ្ណោះ។

រីឯ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងបាន​រក្សា​កៅអី​លេខ​៥ បណ្ដោះអាសន្នដោយមាន ៩​ពិន្ទុ​ក្នុង​ដៃបន្ទាប់ពី​ឆ្លងកាត់ ៥​ប្រកួត​ឈ្នះ ៣ និង​ចាញ់ ២​ប្រកួត។ ចំពោះ​ប្រកួត​បន្ទាប់ ព្រះខ័ន​រាជ​ស្វាយរៀងនឹង​បន្ដ​បើកទ្វារ​ផ្ទះ​ទទួល​ ក្រុម​មកពី​ខេត្តសៀមរាប​មួយទៀតគឺ​ក្រុម​សូល​ទី​ឡូ​អង្គរនា​ថ្ងៃទី​១០ ខែកក្កដា ខណៈ​អង្គ​រថា​យ​ហ្គឺ​រត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​អគ្គិសនី​កម្ពុជានៅ​កីឡដ្ឋាន SRU ខេត្តសៀមរាបនា​ថ្ងៃទី​១១ ខែកក្កដា​ចុង​សប្ដាហ៍​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        130
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        143
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm