សាលារៀនគំរូ និង មណ្ឌលសុខភាពគំរូ នឹងត្រូវប្រកាសផ្ដល់ពានរង្វាន់ដោយនាយករដ្ឋមន្ត្រីព្រឹកនេះ

2024/02/22 05:20:41 am        340

ភ្នំពេញ: អង្គភាពសេវាសាធារណៈគំរូ រួមមានសាលាបឋមសិក្សា ក៏ដូចជាសាលាអនុវិទ្យាល័យ និងមណ្ឌលសុខភាព នឹងត្រូវប្រកាសផ្ដល់ពានរង្វាន់ ដោយនាយករដ្ឋមន្ត្រី កម្ពុជា នៅព្រឹកថ្ងៃទី ២២ ខែ កុម្ភៈឆ្នាំ ២០២៤នេះ។ ជ័យលាភីទាំងនេះ ត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងសុក្រឹត្យប្រកបដោយតម្លាភាព ដោយគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ នៃក្រសួងមុខងារសាធារណៈ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៤នេះ នឹងអញ្ជើញចូលរួមជាអធិបតីផ្ដល់ពានរង្វាន់ ជូនជ័យលាភីអង្គភាពសេវាសាធារណៈគំរូ រួមមានសាលាបឋមសិក្សាគំរូ អនុវិទ្យាល័យគំរូ និងមណ្ឌលសុខភាពគំរូសម្រាប់ឆ្នាំ ២០២៣។

មុននឹងឈានដល់ការប្រកាសលទ្ធផលជ័យលាភី ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២១ ខែកុម្ភៈ ក៏បានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងនិងការផ្ដល់សេវាសាធារណៈគំរូ។ សិក្ខសាលានេះ មានការធ្វើបទបង្ហាញដោយផ្ទាល់ដោយ បេក្ខភាពសាលាបឋមសិក្សាគំរូ អនុវិទ្យាល័យគំរូ និងមណ្ឌលសុខភាពគំរូផងដែរ។

ក្នុងឱកាសបិទសិក្ខាសាលា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា អង្គភាពសេវាសាធារណៈគំរូ គឺជាអង្គភាពដែលមានលក្ខណៈសម្បត្តិឆ្លើយតបទៅនឹង នៃលក្ខណៈវិនិច្ឆ័យ វាយតម្លៃយ៉ាងហ្មត់ចត់ និងច្រើនដំណាក់កាល ប្រកបដោយការទទួលខុសត្រូវ សុចរិតភាព តម្លាភាព និងវិជ្ជាជីវៈកម្រិតខ្ពស់។

លើសពីនេះ ការដាក់ឱ្យដំណើរការនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ មិនកំណត់ត្រឹមពានរង្វាន់ និងជ័យលាភីនោះទេ។ វាជាការសិក្សាស្វែងយល់ពីការគ្រប់គ្រង និងការផ្ដល់សេវារបស់បណ្ដាបេក្ខភាពដោយខ្លួនឯង, ការយកចិត្តទុកដាក់បន្ថែមទៀត និងការព្យាយាមកែលម្អជាបន្តបន្ទាប់នូវគុណភាព និងប្រសិទ្ធភាព ជាពិសេសការពេញចិត្តពីអ្នកទទួលសេវា។ ទាំងនេះជាជោគជ័យរួមរបស់បេក្ខភាពប្រកួតប្រជែងទាំងអស់ ព្រោះថាសេវាល្អរបស់អង្គភាព គឺជាមោទនភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់អង្គភាព និងក៏ជាកិត្តិយសរបស់សហគមន៍ និងសង្គមជាតិយើងទាំងមូល។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ បានបន្តផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមចលនានៃការប្រឡងប្រណាំង តាមរយៈការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ វាជាផ្នែកមួយនៃការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ

សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

តាមរយៈអនុក្រឹត្យស្ដីពី ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល បានបញ្ជាក់ដែរថា អង្គភាពសេវាសាធារណៈគំរូលេខ ១ទទួលបានប្រាក់រង្វាន់ ២០០លានរៀល លេខទី២ទទួលបាន ១៥០លានរៀល លេខ៣ទទួលបាន ១០០លានរៀល លេខ៤ទទួលបាន ៨០លានរៀល លេខ៥ទទួលបាន ៦០លានរៀល ចំណែកឯអង្គភាពសេវាសាធារណៈគំរូលំដាប់លេខ ៦ដល់លេខ ១០ទទួលបាន ៤០លានរៀល។ ថវិការ ៦០% នៃថវិការង្វាន់សរុប គឺប្រើប្រាស់សម្រាប់ការលើកទឹកចិត្ត មន្ត្រីបម្រើការងារក្នុងអង្គភាព រីឯថវិកា ៤០%ទៀត ប្រើប្រាស់សម្រាប់ការអភិវឌ្ឍអង្គភាព។

អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        65
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm