ចិន ទាមទារឲ្យកោះតៃវ៉ាន់ ដាក់ទណ្ឌកម្មអ្នកទទួលខុសត្រូវក្នុងឧបទ្ទវហេតុលិចទូកបណ្តាលឲ្យមានអ្នកស្លាប់

2024/02/22 07:36:56 pm        189

រដ្ឋាភិបាលប្រទេសចិន បានអំពាវនាវឱ្យអាជ្ញាធរកោះតៃវ៉ាន់ ប្រាប់ពីការពិត អំពីឧបទ្ទវហេតុលិចទូកបណ្តាលឲ្យមានអ្នកស្លាប់ កាលពីសប្តាហ៍មុន ដែលជាប់ទាក់ទងជាមួយឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់ និងត្រូវដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវ។

ការិយាល័យកិច្ចការកោះតៃវ៉ាន់ របស់ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍នេះកាលពីថ្ងៃពុធ។ អ្នកនេសាទជនជាតិចិនពីរនាក់បានស្លាប់ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់ ខណៈត្រូវបានដេញតាមដោយឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់នៅជិតកោះ គីនមឹន(Kinmen) ស្ថិតនៅជិតទីក្រុង ស៊ីមឹន(Xiamen) ក្នុងខេត្ត Fujian ប្រទេសចិន។

ទូរទស្សន៍កណ្តាលរដ្ឋចិន កាលពីថ្ងៃពុធ បានចាក់ផ្សាយបទសម្ភាសន៍ជាមួយអ្នកនេសាទចិនពីរនាក់ដែលនៅរស់រានមានជីវិត ជាអ្នកដែលត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញ។ ម្នាក់ក្នុងចំណោមពួកគេ បាននិយាយថា ទូកនេសាទរបស់ពួកគេបានក្រឡាប់ បន្ទាប់ពីទូកត្រូវបានបុកដោយនាវារបស់កោះតៃវ៉ាន់។

ជាការឆ្លើយតប ប្រព័ន្ធផ្សព្វផ្សាយកោះតៃវ៉ាន់ បានបញ្ជាក់ថា ការលើកឡើងរបស់ជនជាតិចិនរូបនេះ ត្រូវបានតាក់តែងដោយអាជ្ញាធរប្រទេសចិន។ កោះតៃវ៉ាន់គ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព កោះ Kinmen ហើយកោះតៃវ៉ាន់ បានកំណត់នូវអ្វីដែលខ្លួនចាត់ទុកថា «ជាដែនទឹកត្រូវបានហាមឃាត់ និង រឹតត្បិត នៅជុំវិញតំបន់នេះ ដើម្បីរារាំងទូកចិន មិនឱ្យចូលមកដោយគ្មានការអនុញ្ញាត។ អាជ្ញាធរកោះតៃវ៉ាន់ បាននិយាយថា ទូកចិន កំពុងធ្វើប្រតិបត្តិការនៅខាងក្នុង ដែនទឹកដែលត្រូវបានហាមឃាត់ ហើយឆ្មាំល្បាតឆ្នេរ បានធ្វើសកម្មភាពស្របទៅតាមច្បាប់។ ប៉ុន្តែប្រទេសចិន បាននិយាយថា គ្មានអ្វីដែលជាដែនទឹកត្រូវបានហាមឃាត់ឬរឹតត្បិតនោះទេ ហើយបន្តរិះគន់សកម្មភាពរបស់កោះតៃវ៉ាន់។

ក្រុមអ្នកសង្កេតការណ៍និយាយថា ប្រទេសចិនកំពុងអះអាងសិទ្ធម្តងហើយម្តងទៀតថា កោះតៃវ៉ាន់ ត្រូវតែដាក់កំហុសចំពោះឧប្បត្តិហេតុនេះ ក្នុងការប៉ុនប៉ងដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃសម្ពាធដែលខ្លួនកំពុងអនុវត្តលើការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យជឿនលឿន។


អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        60
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        96
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        417

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm