ខ្សែប្រយុទ្ធ Juventus ទាំងពីរ​ស៊ុត​ម្នាក់​មួយ​គ្រា​ប់ ​តែ​អ៊ីតាលី​យកឈ្នះ​អេ​ស្ប៉ា​ញ​បាល់ ១១​ម៉ែត្រ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​

2021/07/07 06:14:14 pm        103

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្រុម​សេះបង្កង់ Juventus ទាំងពីរ​នាក់ Federico Chiesa និង Alvaro Morata​ រកបាន​ម្នាក់​មួយគ្រា​ប់ក្នុងជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Euro ២០២០ រវាងអ៊ីតាលី និង​អេ​ស្ប៉ា​ញ​ តែ​អ្នក​ទាំងពីរ​មានជោគ​វាសនា​ផ្ទុយ​ពីគ្នា​។

​​ក្រុម​ជើងឯក​ពិភពលោក​ឆ្នាំ២០០៦ អ៊ីតាលី​ស៊ុត​នាំមុខ​មុន​ដោយ Federico Chiesa នៅ​នាទី​ទី៦០ មុន​ពេលដែល​មិត្ត​រួម​នៅ Juventus, Alvaro Morata​ ដែលជា​កីឡាករ​បម្រុង​ផ្លាស់ប្តូរ​ចូល​នោះ​ ក៏​ស៊ុត​តាម​ស្មើ​ឱ្យ​អេ​ស្ប៉ា​ញ​វិញ​នៅ​នាទី​ទី៨០​។ ​​ជំនួប​ដ៏​តានតឹង​ក៏​អូសបន្លាយ​ដល់​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី​ដោយ​អ៊ីតាលី Manuel Locatelli និង​អេ​ស្ប៉ា​ញ Dani Olmo​ បើកឆាក​ស៊ុត​មិន​ចូល​ដូចគ្នា​។ ​​ក្រៅពីនោះ​អ៊ីតាលី​ស៊ុត​បានសំរេច​ទាំងអស់​ តែ​អេ​ស្ប៉ា​ញ Alvaro Morata​ ដែល​ស៊ុត​តាម​ស្មើ​នោះ​បែ​ជា​ស៊ុត​មិន​ចូល ធ្វើឱ្យ​អ៊ីតាលី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Euro ២០២០ ហើយ​អេ​ស្ប៉ា​ញ​ចាញ់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Euro នេះ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។ ​​ក្រុម​​របស់លោក Roberto Mancini នៅពេលនេះ​បន្ត​ស្ថិតិ​មិនដែល​ចាញ់​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍ Euro ២០២០ នេះហើយ​ក៏​ជា​ស្ថិតិ​មិន​ចាញ់​សោះ ២៩ប្រកួត​ជាប់​គ្នា​ផងដែរ​។

​​អ៊ីតាលី​ត្រូវ​អង្គុយ​រង់ចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Wembley​ នេះ​រង់ចាំ​ជួប​ជាមួយ​ក្រុម​ឈ្នះ​រវាង​អង់គ្លេស និង​ដា​ណឺ​ម៉ាក​ដែល​ជួបគ្នា​យប់​នេះ​នៅ Wembley ​ដូចគ្នា​។​ ​​នេះ​ជាការ​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជើងឯក​ទ្វីបអឺរ៉ុប​លើក​ទី៤ សំរាប់​អ៊ីតាលី និង​ធ្លាប់​ឈ្នះ​ជើងឯក​ម្តង​។ ​​ជំនួប​អ៊ីតាលី និង​អេ​ស្ប៉ា​ញ​ក្លាយជា​ជំនួប​ញឹកញាប់​បំផុត ១០លើក​ដែល​ក្រុម​ទាំងពីរ​ជួបគ្នា​ច្រើន​ជា​ង​ក្រុម​ណាៗ​ទាំងអស់​នៅ​អឺរ៉ុប​។​ ​​អ៊ីតាលី​គឺជា​ក្រុមទី​ពីរ​ដែលមាន​កីឡាករ ៥នាក់​ផ្សេងគ្នា​ស៊ុត​បញ្ចូល​ទី​បាន ២ រឺ​លើសពី ២គ្រាប់​ក្នុង​ព្រឹត្តិការណ៍ Euro​។​ ​​ចំណែក​កីឡាករ​អេ​ស្ប៉ា​ញ Pedri​ ក៏បាន​ក្លាយជា​កីឡាករ​អឺរ៉ុប​ដំបូង​ដែល​ជាប់ ១១នាក់​ដំបូង ៦ប្រកួត​ជាប់​គ្នា​នៅ​ការប្រកួត​ពានរង្វាន់​ធំៗ​ក្នុង​វ័យ ១៨ឆ្នាំ​រឺ​ក្រោម​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        137
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm