អ៊ុយក្រែន ខ្វះចំនួនកងទ័ព និងអាវុធ ព្រោះការវាយប្រហារឥតឈប់ឈរពីរុស្ស៊ី ខណៈសង្រ្គាមជិតឈានចូលឆ្នាំទី៣

2024/02/22 07:50:44 pm        137

ស្របពេលសង្រ្គាមអ៊ុយក្រែនជិតឈានចូលដល់ឆ្នាំទី ៣កងពលតូចថ្មើរជើងទី ៥៩ កំពុងប្រឈមការពិតដ៏ក្រៀមក្រំ ពោលគី ប្រទេសនេះកំពុងខ្វះទាហាន និងគ្រាប់រំសេវ។ ក្រុមអ្នកយកព័ត៌មាន Reuters ដែលបានចំណាយពេលពីរសប្តាហ៍នៅជិតសមរភូមិជួរមុខ មុនថ្ងៃគម្រប់ខួបសង្គ្រាម ២៤ កុម្ភៈ និយាយទៅកាន់ទាហាន និងមេបញ្ជាការជាង ២០ នាក់។ ស្របពេលនៅតែមានការលើកទឹកចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ពួកគេបានពិពណ៌នាអំពីបញ្ហាប្រឈមនៃការទប់ទល់សត្រូវ ដែលមានកម្លាំងខ្លាំង និងមានអាវុធទំនើបជាង។

ម្នាក់ក្នុងចំណោមពួកគេ គឺជាមេបញ្ជាការម្នាក់ ដែលបាននិយាយថា យើងមានបញ្ហាធំជាមួយកម្លាំងមនុស្ស យើងពិតជាខ្វះកម្លាំង។ មនុស្សបានបាត់បង់ភាពរីករាយរបស់ពួកគេ ដែលមាននៅពេលការចាប់ផ្ដើមការលុកលុយពេញបន្ទុក។ យើងត្រូវការកម្លាំងច្រើនថែមទៀត ព្រោះថាកងទ័ពជាច្រើននៅទីនេះអស់កម្លាំងប្រយុទ្ធហើយ។ចំណែកមេបញ្ជាការម្នាក់ទៀតបានប៉ាន់ប្រមាណថាមានតែ ៦០ ទៅ ៧០% នៃកម្លាំងទ័ពប្រយុទ្ធរាប់ពាន់នាក់នៅក្នុងកងពលតូច ចាប់តាំងពីជម្លោះចាប់ផ្តើមរហូតមកដល់ពេលនេះ ។អ្នកផ្សេងទៀតត្រូវបានសម្លាប់ របួស ឬរត់ចោលសមរភូមិ ។

លោកថាកងទ័ពរបស់លោក ឥឡូវនេះចំណាយពេលកាន់តែច្រើនពួនសំងំនៅក្នុងលេណដ្ឋាននិងនៅតាមមូលដ្ឋាននានា។ ដូចអ្នកអាចឃើញស្រាប់ហើយថា តើអាកាសធាតុបែបណា មានភ្លៀង និងព្រិលធ្លាក់មិនឈប់ ហេតុនេះធ្វើឲ្យមនុស្សឈឺដោយជំងឺផ្តាសាយ ឬឈឺទ្រូង។ ពេលខ្លះកងទ័ពមិនអាចចេញប្រយុទ្ធបាន ហើយគ្មានអ្នកណាមកជំនួសបានទេ។

កាលពីខែធ្នូ លោក Putin បានបញ្ជាឲ្យបង្កើនកម្លាំងទ័ពរបស់រុស្ស៊ី ឲ្យដល់១៧ ម៉ឺននាក់ ដល់១,៣លាននាក់។ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ពួកគេ មានប្រហែល៨សែននាក់។ អ៊ុយក្រែន ក៏ខ្វះការផ្គត់ផ្គង់កាំភ្លើងធំផងដែរខណៈដែលខ្លួនពឹងផ្អែកយ៉ាងខ្លាំងលើកញ្ចប់ថវិកា និងគ្រឿងយុទ្ធោបករណ៍ពីបរទេសដើម្បីបំពេញខ្លាំងអាវុធសង្រ្គាមរបស់ខ្លួន។ ប៉ុន្តែកញ្ចប់ជំនួយទំហំ៦១ពាន់លានដុល្លារអាមេរិក ដែលកំពុងជាប់គាំងនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប ដែលបានព្រមព្រៀងផ្ដល់ឲ្យខ្លួន នឹងធ្វើឲ្យខកខានគោលដៅរបស់ខ្លួនក្នុងការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំចំនួន១លានគ្រាប់ដល់អ៊ុយក្រែន ស្របពេលដែលប្រទេសរងការហែកហួរដោយសង្រ្គាមមួយនេះ កំពុងទន្ទឹង់រង់ចាំជំនួយបន្ថែមទៀត៕


អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        42
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        69
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        90

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm