រយៈពេល ២៥ឆ្នាំមកនេះ មន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអាយុជីវិតកុមារនៅកម្ពុជាបានជាង ២,៥លានករណី

2024/02/22 08:12:09 pm        173

មន្ទីរពេទ្យកុមារអង្គរ ជាអង្គការក្រៅរដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណេញ ដែលមាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​សៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មន្ទីរពេទ្យកុមារអង្គរ បាន​ផ្តល់​ការ​ពិនិត្យ ព្យាបាល និងថែទាំសុខភាព សង្គ្រោះអាយុជីវិតដល់កុមារចំនួនជាង ២,៥លានករណី។

ក្នុងឱកាសអបអរសាទរខួបគម្រប់ ២៥ឆ្នាំ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈនេះ មន្ទីរពេទ្យកុមារអង្គរ បាន​ឲ្យ​ដឹងថា ក្រៅ​ពីជាមន្ទីរពេទ្យឈានមុខមួយក្នុងការផ្តល់ការពិនិត្យ ព្យាបាល និងថែទាំ ដោយ​ឯកទេស​ក្នុង​ប្រទេសកម្ពុជា ក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដ៏ឧត្តុង្គឧត្តមមួយ សំរាប់​មន្ត្រី​សុខាភិបាល​ជំនាន់​ក្រោយ ដែលគិតមកដល់ពេលនេះ បានបណ្តុះបណ្តាល ប្រមាណ ៧៨​ម៉ឺន​ជា​វត្តមាន ដល់និស្សិតវេជ្ជសាស្ត្រ និងមន្ត្រីសុខាភិបាលទាំងក្នុង និងក្រៅមន្ទីរពេទ្យ។ លើស​ពី​នេះ​ទៀត ក៏បានអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ សិស្សានុសិស្ស និងមន្ត្រីភូមិ ឃុំ ​នៅ​ក្នុងខេត្តសៀមរាប និងព្រះវិហារ ចំនួនប្រមាណ ១,៥លានវត្តមាន។

វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានសម្តែងនូវការថ្លែងអំណរគុណ និងដឹង​គុណចំ​ពោះបុគ្គលិក អ្នកស្ម័គ្រចិត្ត ម្ចាស់ជំនួយ ដៃគូ និងអ្នកគាំទ្រទាំងអស់ ដែលបានចូល​រួម​ចំណែក​សម្រេច​នូវកិច្ចកាងាររបស់មន្ទីរពេទ្យកុមារអង្គរ។ លោក បានបន្តថា ទោះបីជាមានការ​ប្រឈម​មុខ​នឹងបញ្ហា និងការលំបាកជាច្រើននាពេលកន្លងមក ប៉ុន្តែក្រុមការងារទាំងអស់ តែង​តែ​តស៊ូ​ដោយ​ភាពក្លាហាន និងក្តីមេត្តាករុណា។

លោកបាន​អំពាវនាវដល់សប្បុរសជន បណ្តាក្រុមហ៊ុន និងស្ថាប័នទាំងអស់ បន្តការបិរច្ចាគ និង​គាំទ្រ​មក​កាន់មន្ទីរពេទ្យកុមារអង្គរ ជាពិសេសនៅក្នុងយុទ្ធនាការរៃអង្គាស ដែលនឹងប្រព្រឹត្តទៅ ចាប់​ពីថ្ងៃទី៤ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដើម្បីស្វែងរកមូលនិធិ ដើម្បីកសាងមជ្ឈមណ្ឌល រង​របួស និងប៉ះទង្គិចធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យកុមារអង្គរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        68
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm