សហជីព និងកម្មកររោងចក្រ គាំទ្ររដ្ឋាភិបាលក្នុងការលុបបំបាត់គ្រឿងញៀននៅកម្ពុជា

2024/02/22 01:52:20 pm        214

ភ្នំពេញ៖ សហជីព និងកម្មកររោងចក្រ បានសម្តែង​ការ​គាំទ្រចំពោះការ​ដាក់​ចេញ​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់ ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងនៅតាមក្រសួង-ស្ថានប័ន របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញ​ពី​ក្របខ័ណ្ឌ​ចំពោះ​មន្ត្រី​រូបណារកឃើញប្រើប្រាស់ និងពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់។

ជួបសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ លោក គឹម ចាន់​សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា លោក​ពិត​ជា​សប្បាយ​ចិត្ត​ចំពោះ​បទ​បញ្ជា​នេះ និងគាំទ្រយ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់​របស់​សម្តេច​នាយករដ្ឋ​មន្រ្តី ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិ តាមរយៈការធ្វើតេស្តរកសារជាតិញៀនទៅលើមន្រ្តីរាជការគ្រប់ស្ថាប័ន និង​បណ្តេញមន្រ្តីចេញពីក្របខណ្ឌប្រសិនបើរកឃើញថាមានសារជាតិញៀន។

កម្មករ កម្មការនី រោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងសួនឧស្សាហកម្មវឌ្ឍនៈ១ ស្ថិត​នៅ​សង្កាត់​ចោម​ចៅទី​១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយថា ការដាក់ចេញ​បទ​បញ្ជា​មួយ​នេះ​ ពិត​ជាល្អខ្លាំងណាស់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀន ព្រោះបាន​ជួយ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ​ជួយដល់សង្គមជាតិ និងជួយឲ្យប្រទេសជាតិកាន់តែរីកចម្រើនទៅមុខបន្តទៀត ជា​មួយ​សុខ​សន្តិភាព​យ៉ាងពេញលេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បាន​ចេញ​បញ្ជា​តម្រូវ​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រួតពិនិត្យជា​ប្រចាំ​ចំពោះ​មន្រ្ដី​រាជ​ការ​ស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទ និង​មាន​វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ករណីរកឃើញថា បានប្រើប្រាស់ និង​ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

លោកស្រី Vladanka Andreeva បានចូលកាន់តួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា
2026/01/13 10:42:12 am        1
ឯកឧត្តម សុខ លូ នាំយកអំណោយឧបត្ថម្ភជូនគ្រួសារកងកម្លាំងជួរមុខ​ចំនួន ៤៥០គ្រួសារ​នៅ​ក្រុងបាត់ដំបង
2026/01/13 09:40:51 am        1
ឆ្នាំ២០២៥ គម្រោងចំនួន២២ របស់ក្រសួង ស្ថាប័នចំនួន១៣ ត្រូវបានអនុម័ត ហើយបាននិងកំពុងអនុវត្តយ៉ាងសកម្ម
2026/01/13 09:23:06 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រឆាំងសេរីនិយមរបស់ប្រទេសថៃនាំមុខក្នុងការស្ទង់មតិ ខណៈការបោះឆ្នោតជិតមកដល់

2026/01/13 11:10:53 am
​លោកស្រី Vladanka Andreeva បានចូលកាន់តួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា
2026/01/13 10:42:12 am
​លោក Trump និយាយថា សហរដ្ឋអាមេរិកត្រូវតែទិញយក Greenland ដើម្បីកុំឲ្យស្ស៊ី ឬចិន កាន់កាប់
2026/01/13 10:06:49 am
​ក្រុមសិទ្ធិមនុស្សព្រមានថា ចំនួនអ្នកស្លាប់ក្នុងការតវ៉ានៅអ៊ីរ៉ង់ អាចលើសពី ៦.០០០នាក់ ទៅហើយ
2026/01/13 10:01:18 am
​ឯកឧត្តម សុខ លូ នាំយកអំណោយឧបត្ថម្ភជូនគ្រួសារកងកម្លាំងជួរមុខ​ចំនួន ៤៥០គ្រួសារ​នៅ​ក្រុងបាត់ដំបង
2026/01/13 09:40:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/12 03:10:47 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/07 04:49:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/11 12:39:33 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/11 02:02:17 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am