រដ្ឋមន្ត្រីក្រសួងការងារ ជំរុញអាជ្ញាធរឃុំសង្កាត់តាមខេត្តឱ្យណែនាំយុវជនគ្រួសារក្រីក្រ​ចូលរៀនជំនាញ

2024/02/22 09:23:06 pm        159

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយសិស្សវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យាតេជោ សែន ក្រុងតាខ្មៅខេត្តកណ្តាល ហើយ​នៅ​ក្នុងពិធីនេះ ឯកឧត្តម រដ្ឋមន្ត្រី បានស្នើអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំសង្កាត់តាមខេត្ត សហការ​ណែនាំយុវជនគ្រួសារក្រីក្រចូលសិក្សាជំនាញ។

ឯកឧត្តម រដ្ឋមន្ត្រីថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុង​អនុវត្ត​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជន១លាន៥នាក់ សម្រាប់យុវជនស្ថិតក្នុងបន្ទុកគ្រួសារក្រីក្រ និង​គ្រួសារ​រង​ហានិភ័យ ហើយកម្មវិធីយុវជនមានកម្រិតចំណេះដឹងថ្នាក់ទី៩ គឺអាច​ចូល​រៀន​ជំនាញ​ដោយ​មិន​មានការបង់ថ្លៃសិក្សា។

ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ការសិក្សារៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេស គឺផ្តល់អត្ថប្រយោជន៍ច្រើន ពោល គឺផ្តល់ឱកាសយុវជនបោះបង់សាលា យុវជវមានកម្រិតចំណេះដឹងចាប់ពីថ្នាក់ទី៩ គឺអាច​បន្ត​ការ​សិក្សាជំនាញវិជ្ជាជីវៈរបស់ខ្លួនរហូតដល់កម្រិតឧត្តមសិក្សា ចំនិញ​ថវិកា​បង់​ថ្លៃសាលា​ប្រមាណ​ជាង ៤០០ដុល្លាអាមេរិច និងឆាប់ទទួលបានការងារធ្វើ ឆាប់បានថវិកា​ប្រាក់​ខែ​ជួយ​គ្រួសារ​ដែល​ជួបការខ្វះខាតជាដើម។

ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ បន្តថា បច្ចុប្បន្ន ក្រសួងការងារ បានចុះហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​សភាពាណិជ្ជកម្មកម្ពុជា សមាគមន៍អ្នកសាងសង់កម្ពុជា និងក្រុមហ៊ុនធំៗមួយចំនួនទៀត ឲ្យ​ទទួលសិស្សនៅតាមវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនានា ចូលធ្វើ​ការងារ​ហាត់​ទទួល​បាន​ប្រាក់​ខែ​សមរម្យ និងផ្តល់ឱកាសការងារនានាទៀត ស្របទៅតាមច្បាប់ការងារ។

សូមបញ្ជាក់ថា ទូទាំងប្រទេស នៅក្នុងជំហានដំបូងនេះ គឺមានសិស្ស​ និង​ក្រុម​យុវជន​ចាស់​ក្មេង​នានា បាននិងកំពុងចូលរៀនជំនាញវិជ្ជាជីវៈកម្រិតC1នេះ មានប្រមាណ១៥០០០នាក់ នៅក្នុង​ថ្នាក់​បង្រៀន​ប្រមាណជាង៥០០ថ្នាក់ ដែលមាន៣៨មុខជំនាញ ១០វិស័យ ខណៈកម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនរបស់រាជរដ្ឋាភិបាល ១.៥ លាននាក់នេះ គឺ​បាន​ផ្តល់ការសិក្សាដោយមិនបង់ថ្លៃ ហើយសម្រាប់សិស្ស និងយុវជនណាដែលមានបណ្ណ ក្រីក្រ និង​បណ្ណងាយរងហានីភ័យ គឺរាជរដ្ឋាភិបាល​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ចំនួន ២៨​ម៉ឺន​រៀន​ក្នុង​មួយ​ខែ ហើយមកដល់ពេលនេះ មានសិស្សមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ ប្រមាណ​ជាង ៦០០០នាក់៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm