ការវាយប្រហារដោយមីស៊ីលបាលិស្ទិកនៅសមុទ្រក្រហម ជំរុញការចាប់អារម្មណ៍អាស៊ីក្នុងវិស័យការពារជាតិ

2024/02/22 11:16:46 pm        115

ក្រុមអ្នកជំនាញ និងមន្ត្រីឧស្សាហកម្មបាននិយាយថា ការប្រើប្រាស់មីស៊ីលបាលិស្ទិកប្រឆាំងនាវា (ASBMs) នៅក្នុងសមុទ្រក្រហម បានជំរុញឱ្យមានការចាប់អារម្មណ៍នៅក្នុងតំបន់អាស៊ី អំពីប្រព័ន្ធដែលប្រើដើម្បីបាញ់ទម្លាក់មីស៊ីលទាំងនោះ ខណៈប្រទេសចិន ដែលមានឃ្លាំងអាវុធមីស៊ីលបាលិស្ទិកប្រឆាំងនាវា ASBM ដ៏ធំ បង្ហាញពីបញ្ហាប្រឈមដ៏តឹងតែង។

ប្រព័ន្ធផ្សព្វផ្សាយរបស់បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ចេញផ្សាយចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែកុម្ភៈ លើការប្រើប្រាស់លើកដំបូងរបស់ពិភពលោកនៃមីស៊ីលបាលិស្ទិកប្រឆាំងនាវា ASBM ក្នុងការប្រយុទ្ធ បានបង្ហាញពីមីស៊ីល ASBM សរុបចំនួន ៤៨ គ្រាប់និងការស្ទាក់ចាប់ចំនួន ១២ គ្រាប់នៅក្នុងសមុទ្រក្រហម។

នៅខាងក្រៅកម្មវិធី ការតាំងពិព័រណ៍សឹង្ហបុរី (Singapore Airshow) នៅសប្តាហ៍នេះ នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនម៉ៅការវិស័យការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា សកម្មភាពការពារដែនអាកាសនៅសមុទ្រក្រហម និងនៅអ៊ុយក្រែន បានទាក់ទាញចំណាប់អារម្មណ៍អតិថិជនដ៏មានសក្តានុពលនៅក្នុងតំបន់អាស៊ី។

លោក រ៉ូប៊ឺត ហ៊ូសុន (Robert Hewson) នៃក្រុមហ៊ុនបច្ចេកវិទ្យា សាអាប (Saab) របស់ប្រទេសស៊ុយអែត បាននិយាយនៅក្នុងកម្មវិធីតាំងពិព័រណ៍នោះថា អតិថិជននៅអាស៊ី ឥឡូវនេះមានការចាប់អារម្មណ៍កាន់តែច្រើនលើប្រព័ន្ធប្រឆាំងនឹងមីស៊ីលបាលិស្ទិក និងអាវុធគំរាមកំហែងពីអាកាសកម្រិតទាប ដូចជាយានដ្រូន ដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារធំៗជាច្រើននៅក្នុងសមុទ្រក្រហម៕

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        33
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        65
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm