មនុស្ស ២នាក់ បានស្លាប់ និង ៣នាក់ បាត់ខ្លួន បន្ទាប់ពីនាវាបុកស្ពាន Lixinsha ក្បែរទីក្រុង Guangzhou របស់ចិន

2024/02/22 11:19:37 pm        82

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា មនុស្ស ២នាក់បានស្លាប់ និង ៣នាក់ទៀត បាត់ខ្លួន បន្ទាប់ពីនាវា ១គ្រឿង បានបុកជាមួយស្ពានឆ្លងទន្លេមួយក្នុងតំបន់ដីសណ្ដទន្លេ Pearl របស់ប្រទេសចិន នៅក្បែរទីក្រុង Guangzhou នាថ្ងៃព្រហស្បតិ៍ (ទី២២ ខែកុម្ភៈ) នេះ ដោយហេតុការណ៍នោះបានបណ្តាលឲ្យដាច់ផ្នែកខ្លះរបស់ស្ពាន និងរថយន្តមួយចំនួនធ្លាក់ចូលទៅក្នុងទឹក។

មានយានយន្តចំនួន ៥គ្រឿង ក្នុងនោះមានម៉ូតូ ១គ្រឿងផងដែរ ដែលពាក់ព័ន្ធនឹងហេតុការណ៍គ្រោះថ្នាក់នេះ។ ការស៊ើបអង្កេតបឋមបានរកឃើញថា រថយន្ត ២គ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេ ខណៈ ១គ្រឿងទៀតធ្លាក់ចូលទៅក្នុងនាវា។ កិច្ចប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ។

ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា អ្នកមុជទឹក ៦នាក់ ត្រូវបានបញ្ជូន បន្ទាប់ពីមានរថយន្តក្រុង ១គ្រឿង ស្ថិតក្នុងចំណោមរថយន្តដែលធ្លាក់ពីលើស្ពាននោះដែរ។ ប្រតិបត្តិកររថយន្តក្រុង គឺក្រុមហ៊ុនរថយន្តក្រុង Guangzhou បានប្រាប់ថា អ្នកបើកបររថយន្តក្រុងមិនអាចទាក់ទងបានទេ តែបញ្ជាក់ថា មិនមានអ្នកដំណើរនៅលើរថយន្តក្រុងនោះឡើយ។

រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ Guangzhou បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនីបណ្ដាញសង្គម WeChat របស់ខ្លួនថា នាវានេះកំពុងធ្វើដំណើរពីទីក្រុង Foshan ទៅកាន់តំបន់ភាគខាងត្បូងនៃទីក្រុង Guangzhou នៅពេលដែលនាវានោះបានបុកស្ពាននៅម៉ោង ៥:៣០នាទីព្រឹក ម៉ោងក្នុងស្រុក។

រដ្ឋបាលដែនសមុទ្រ Guangzhou បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា អាជ្ញាធរកំពុងស៊ើបអង្កេតមូលហេតុនៃឧបទ្ទវហេតុនេះ ហើយព័ត៌មានអំពីអ្នកស្លាប់ និងរបួស កំពុងត្រូវបានផ្ទៀងផ្ទាត់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        371
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        418
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        395

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm