មន្ត្រីអ៊ីស្រាអែល ជំរុញផែនការសម្រាប់ទីក្រុងរ៉ាហ្វា ដោយគ្មានយុទ្ធសាស្ត្រច្បាស់លាស់

2024/02/23 12:53:20 am        226


អ៊ីស្រាអែល ប្តេជ្ញាថា នឹងជំរុញទៅមុខជាមួយនឹងគោលដៅ ដើម្បីផ្លាស់ទីជនស៊ីវិលមួយលាននាក់ ឬច្រើនជាងនេះពីទីក្រុងរ៉ាហ្វា មុនពេលការវាយប្រហារលើទីក្រុងដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ទោះបីជាក្រុមមន្ត្រីទទួលស្គាល់ជាឯកជនថា ពួកគេមិនមានយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់របៀបធ្វើវា តើវាមានរយៈពេលប៉ុន្មាន ឬមនុស្សទាំងអស់នេះ នឹងត្រូវទៅកន្លែងណា?

នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទដោយសង្ខេបមួយជាមួយសារព័ត៌មានBloomberg កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា លោកបានបញ្ជាឲ្យយោធាបង្កើតផែនការ ដើម្បីផ្លាស់ទីជនស៊ីវិល ហើយកំពុងរង់ចាំផែនការនោះ។

ប្រជាជនហ្កាហ្សា ដែលអស់សង្ឃឹម បានស្វែងរកការជ្រកកោននៅទីក្រុងរ៉ាហ្វា ហើយឥឡូវនេះ មនុស្សជាច្រើន កំពុងរស់នៅក្នុងតង់ និងនៅតាមដងផ្លូវ ដោយប្រឈមនឹងភាពស្រេកឃ្លាន និងជំងឺ។ ការបង្ខំឲ្យពួកគេត្រឡប់ទៅតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញ ត្រូវបានគេរំពឹងថា នឹងបន្ថែមចំនួនអ្នកស្លាប់ដែលមានលើសពី២៩.០០០នាក់រួចហើយ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំអ៊ីស្រាអ៊ែល យល់ឃើញថា នេះជាចំណុចផ្លាស់ប្តូរមួយ។ ពួកគេជឿថា ពួកគេ កំពុងខិតជិតដល់ការរុះរើរចនាសម្ព័ន្ធយោធារបស់ក្រុមហាម៉ាស ដែលចាត់ទុកថា ជាអង្គការភេរវកម្មដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយការស្វែងរកចំណាប់ថ្នូរចំនួន ១០០នាក់ ដែលនៅសល់។ ពួកគេនិយាយថា ការសម្រេច បាននូវគោលដៅទាំងនេះ អាចសម្រេចបានតែនៅក្នុងទីក្រុងរ៉ាហ្វា ប៉ុណ្ណោះ ដែលក្រុមមន្ត្រីគិតថា មានយុទ្ធជនចន្លោះពី ៥.០០០ ទៅ ៨.000នាក់ និងក្រុមដឹកនាំរបស់ក្រុមហាម៉ាសកំពុងលាក់ខ្លួន ដែលភាគច្រើននៅក្នុងផ្លូវរូងក្រោមដី រួមជាមួយនឹងចំណាប់ថ្នូរ។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        67
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        92
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm