ឯកអគ្គរដ្ឋទូតទីម័រឡេស្ត កោតសរសើរចំពោះការងារវិស័យសន្ដិសុខ និងការអភិវឌ្ឍរបស់កម្ពុជា

2024/02/23 02:05:32 am        139

ភ្នំពេញ ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យ លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងនៅសាលសវនាការ របស់ឯកឧត្តមសន្តិបណ្ឌិត នៃអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី។

ជាកិច្ចចាប់ផ្ដើម លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស បានធ្វើការកោតសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរក្នុងរយៈពេល ប៉ុន្មានខែមកនេះ និងក៏បានបង្ហាញនូវភាពស្ញប់ស្ញែង ចំពោះសមិទ្ធផលនាពេលកន្លងមករបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំនៅក្នុងតំបន់មួយ ដែលតែងតែចាត់ទុកទីម័រឡេស្ត ប្រៀបដូចជាបងប្អូន ដោយតែងតែបានជួយគាំទ្រ និងជួយជំរុញ ជាពិសេសឲ្យទីម័រទទួលបានការអនុញ្ញាតជាគោលការណ៍ ក្លាយជាសមាជិកទី១១ នៃសមាជិកអាស៊ាន។

លើសពីនេះ លោកបានធ្វើការកោតសរសើរចំពោះការដឹកនាំលើវិស័យសន្ដិសុខសាធារណៈ របស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន កាលនៅជាអគ្គស្នងការនគរបាលជាតិ ក្នុងរយៈពេលកន្លងមកដោយធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមល្អប្រសើរ ប្រកបដោយភាពជោគជ័យជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា និងបណ្ដាភ្ញៀវទេសចរ។

លោកក៏បានធ្វើការវាយតម្លៃខ្ពស់ក្នុងការរៀបចំការបោះឆ្នោតនាពេលកន្លងមករបស់កម្ពុជា ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ដែលប្រកបដោយតម្លាភាព ប្រជាធិបតេយ្យ និងសេរីពហុបក្ស ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោកឯកអគ្គរដ្ឋទូត ស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ចែករំលែកបទពិសោធន៍ ក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេស ដែលជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ លោកក៏បានស្នើសុំកម្ពុជាជួយទីម័របន្ថែមទៀត លើការអភិវឌ្ឍគ្រប់វិស័យ។

ជាការឆ្លើយតប ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានបង្ហាញការស្វាគមន៍ចំពោះការជួបពិភាក្សាការងារជាមួយលោកឯកអគ្គរដ្ឋទូតទីម័រឡេស្ត ហើយបានគូសបញ្ជាក់អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយជ្រុមជ្រែងដើម្បីធ្វើយ៉ាងណាឲ្យទីម័រខាងកើត អាចបំពេញបានតាមផែនទីបង្ហាញផ្លូវ ហើយក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅពេលឆាប់ខាងមុខ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអះអាងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកនូវបទពិសោធន៍ល្អៗ ទាំងគ្រប់វិស័យទាំងអស់ ជូនដល់ប្រទេសទីម័រឡេស្ត ពាក់ព័ន្ធការអភិវឌ្ឍ សន្ដិសុខ កសិកម្ម និងទេសចរណ៍ជាដើម៕អត្ថបទ ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        69
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm