គ.ល.ក. បើកកិច្ចប្រជុំពិនិត្យ នៃដំណើរការអាជីវកម្មល្បែងផ្សងសំណាង ដើម្បីធ្វើឲ្យប្រសើរក្នុងវិស័យនេះ

2024/02/23 03:46:41 am        182

ភ្នំពេញៈ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើស្ថានភាពមិនប្រក្រតីមួយចំនួន នៃកិច្ច ដំណើរការអាជីវកម្មល្បែងផ្សងសំណាង ដើម្បីដោះស្រាយបញ្ហាប្រឈម និងបានដាក់ចេញនូវផែនការសកម្មភាព ជំរុញការទប់ស្កាត់ ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។

 ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) លើកឡើងនៅក្នុងពិធីបើកកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹងការគ្រប់គ្រងល្បែង ផ្សងសំណាងនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះថា ស្របតាមនិន្នាការនៃការគ្រប់គ្រងល្បែង ពាណិជ្ជកម្ម, ទាំងក្នុងតំបន់ និងលើសកលលោក, រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្មនៅកម្ពុជា និយាយជារួម, និងល្បែងផ្សងសំណាង និយាយដោយឡែក, ក្នុងគោលបំណងដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច, លើកកម្ពស់វិស័យទេស ចរណ៍, បង្កើតការងារ, ប្រមូលចំណូល ក៏ដូចជាចូលរួមចំណែកនៅក្នុងមូលនិធិសង្គម តាមរយៈការកំណត់ឱ្យប្រតិបត្តិករល្បែងផ្សង សំណាងបំពេញកាតព្វកិច្ចសង្គមនានា។

 យ៉ាងណាមិញ, បរិវត្តកម្មឌីជីថលដ៏រហ័សនាបច្ចុប្បន្ន បានផ្តល់ឱកាសដល់ក្រុមជនមួយចំនួន ធ្វើប្រតិបត្តិការល្បែងផ្សេង សំណាង ក៏ដូចជាល្បែងស៊ីសងជាច្រើនប្រភេទដោយខុសច្បាប់ ដោយបានប្រើប្រាស់វិធីសាស្ត្រជាច្រើនរូបភាព សំដៅបិទបាំងនូវការ លួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់មានជាអាទិ៍ ៖ ឆ្នោតកន្ទុយលេខ, ខេណូ (KENO) និងឆ្នោតអនឡាញជាដើម, នៅតាមទី តាំងមួយចំនួន ដោយសម្ងំជ្រកក្រោមអាជ្ញាបណ្ណដែល គ.ល.ក. បានផ្តល់ការអនុញ្ញាតស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។ ការណ៍នេះមិនត្រឹមតែបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ, សីលធម៌ សង្គម, ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ, គោលនយោបាយភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ដោយបង្កឱ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ សារព័ត៌មានជាតិ និងអន្តរជាតិផងដែរ ។

 បញ្ហានេះ, ឯកឧត្តមឧបនាយករដ្ឋមន្តី បានដាក់ចេញនូវសេចក្តីណែនាំ ស្តីពីការពង្រឹងការគ្រប់គ្រងប្រតិបត្តិការល្បែងផ្សង សំណាង ក្នុងគោលបំណងចម្បងៗរួមមាន៖ ណែនាំដល់ប្រតិបត្តិករល្បែងផ្សងសំណាង ដែលបានទទួលអាជ្ញាបណ្ណស្នាក់ការមេ ឬ អាជ្ញាបណ្ណសាខា ឬលិខិតអនុញ្ញាតបុស្តិ៍សេវាពី គ.ល.ក. ឱ្យអនុវត្តខ្ជាប់ខ្ជួនតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធ នឹងអាជីវកម្មល្បែងផ្សងសំណាង។ ពង្រឹងយន្តការនៃការគ្រប់គ្រង, ការតាមដាន និងការត្រួតពិនិត្យជាប់ជាប្រចាំ ចំពោះរាល់សកម្ម ភាពអាជីវកម្មល្បែងផ្សងសំណាងនៅទូទាំងប្រទេស ដោយត្រូវចាត់វិធានការតាមច្បាប់ឱ្យបានទាន់ពេល ចំពោះប្រតិបត្តិករល្បែង ផ្សងសំណាង ដែលអនុវត្តផ្ទុយពីសេចក្ដីណែនាំ។ ពង្រឹងកិច្ចសហការស្អិតល្មួត រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ, ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ ក្នុងការគ្រប់គ្រង, តាមដាន និងការត្រួតពិនិត្យជាប់ជាប្រចាំ ចំពោះរាល់សកម្មភាពលួចលាក់ បង្កប់ការលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ដោយចាត់វិធានការម៉ឺងម៉ាត់ តាមច្បាប់ឱ្យបានទាន់ពេល, ជាពិសេសសេចក្តីណែនាំអន្តរក្រសួង ស្តីពីការអនុវត្ត វិធាន ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងសេចក្តីណែនាំ ស្តីពីការពង្រឹងការគ្រប់គ្រងប្រតិបត្តិការល្បែងផ្សងសំណាងនៅកម្ពុជា៕


អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        99
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm