ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តកំពង់ឆ្នាំង មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ចេញធ្វើយុទ្ធនាការ

2024/02/23 04:38:56 pm        286

កំពង់ឆ្នាំង ៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង ប្រមាណជាង ១ម៉ឺន៥ពាន់នាក់ បានចូលរួមដង្ហែរ​ក្បួនបិទបញ្ចប់យុទ្ធនាការ​ ឃោសនា​​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ដោយ​ផ្តើម​ចេញ​ពី​សួនច្បារ​វិមានឯករាជ្យ​ក្រុងកំពង់ឆ្នាំង ឆ្ពោះទៅតាមបណ្តាក្រុងស្រុកទាំង ៨នៃខេត្តកំពង់ឆ្នាំង។

នៅក្នុងខេត្តកំពង់ឆ្នាំង មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់នៅព្រឹកនេះ បាន​ដង្ហែរ​ក្បួន​ឃោសនា​របស់​ខ្លួនយ៉ាងធំ ដែលឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំប្រារព្ធ​ពិធី​យុទ្ធនាការ​ឃោស​នា​បោះឆ្នោ​ត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅសួនវិមានឯករាជ្យ ហើយ​ក្នុង​នោះ​មាន​សមាជិក​ សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណជាង ១ម៉ឺន៥ពាន់នាក់បានចូលរួម ហើយ​មធ្យោបាយ​មានកង់ ម៉ូតូ រថយន្តរាប់រយគ្រឿង។ ក្នុងយុទ្ធនាការក្នុងថ្ងៃបញ្ចប់នេះ គណបក្ស​ប្រជាជន​កម្ពុជាខេត្តកំពង់ឆ្នាំង បាន​ចាប់​ផ្តើមដង្ហែចេញ​ពី​ចំណុច​ជិត​សួន​វិមាន​ឯករាជ្យ​ក្រុង​កំពង់ឆ្នាំង បន្តទៅតាមបណ្តាក្រុងស្រុកទាំង៨របស់ខេត្ត ដោយមានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធាន​គណៈកម្មាធិការគណៈបក្សខេត្តកំពង់ឆ្នាំងជាអ្នកនាំមុខ។

លោក ឈឹម ច័ន្ទធន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា នៅ​ថ្ងៃ​បញ្ចប់ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ នៅខេត្តកំពង់ឆ្នាំង មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបាន​ដាក់​សំណើរ​មក​គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំបិទយុទ្ធនាកា​រ​ឃោសនា​ ៕ កាំង ហុងវាស្នា


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm