បុរសជនជាតិចិនម្នាក់ បើករថយន្តបុកម៉ូតូខ្ទាតជាច្រើនម៉ែត្របណ្ដាលឲ្យស្លាប់បុរសម្នាក់

2024/02/23 05:22:44 pm        484

ភ្នំពេញ៖ បុរសជាអ្នកដឹកជញ្ជូនតាម​អនឡាញ​ម្នាក់​ស្លាប់ភ្លាម​ៗ​នៅ​នឹង​កន្លែង​ហេតុ​ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូត្រូវបានរថយន្តសេរីទំនើបបើកបរដោយបុរសម្នាក់ជាជនជាតិ ចិនបើកលឿន​ដូច​ហោះ​បុក​ពី​ក្រោយពេញទំហឹងខ្ទាតម៉ូតូជាច្រើនម៉ែត្រ ចំណែករថយន្តបង្ក​ព្យាយាម​បើក​រត់​គេច​ត្រូវ​បាន​ប្រជាពលរដ្ឋនាំគ្នាដេញតាមស្ទាក់ឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង​១​រំល​ងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌ​ពោធិ៍សែនជ័យ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាក ហុងដា​ឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1V-9127 ធ្វើដំណើរ​ក្នុង​ទិស​ដៅពី​​កើត​ទៅលិ​ច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវបានរថយន្តម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាF.R.999 បើកបរដោយបុរសជនជាតិចិន ឈ្មោះ ប៉ាហ្វីដូ ដែលជាតារាល្បី តាមបណ្ដាញសង្គមFacebook ខាងធ្វើម្ហូប ធ្វើដំណើរ​ស្រប​ទិសគ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​បុក​ម៉ូតូ​រង​គ្រោះ​ពី​ក្រោយ​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ខ្ទាត​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់​គេច​ខ្លួន​ចេញ​ពី​មហា​សហព័ន្ធ​រុស្ស៊ី​ចូល​ផ្លូវ​២០០៤​ទៅឆ្ពោះទៅផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទើបប្រជាពលរដ្ឋ​នាំគ្នា​ស្ទាក់​ឃាត់​ខ្លួន​បាន​រួចទា​ក់​ទង​រាយការណ៍​ទៅស​មត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​ធ្វើ​ការ​ឃាត់​ខ្លួនអ្នកបើកបរនិងបក្ខពួកផ្សេងទៀតដែលបើករថយន្តម៉ាក BMW ពណ៌ខៀវ ពាក់​ស្លាក​លេខ កម្ពុជា MR. TOMI មកបំរុងរំដោះយកអ្នកបើកបររថយន្តបង្ករត់គេចខ្លួន ។

ប្រភពដដែលបានបន្តទៀតថា ពេលដែលសមត្ថកិច្ចសួរនាំ បុរស​ជនជា​តិ​ចិន​រូប​នេះ​បាន​បដិសេធ​ថា​ខ្លួន​មិន​មែនជាអ្នកបើកនោះទេ គឺអ្នកផ្សេងជាអ្នកបើក តែប្រជាពលរដ្ឋឃើញច្បាស់ថាគាត់ជា អ្នក​ចុះ​ពីលើរថយន្តបង្ក ទោះជាយ៉ាងណាខាងសមត្ថកិច្ចបាននាំអ្នកបើកបររថយន្តបង្ក និង មិត្ត​ភក្តិ​ ២​នាក់ទៀតយកទៅផ្នែកជំនាញដើម្បីសួរនាំបន្តនៅខណ្ឌពោធិសែនជ័យ ។

ក្រោយពេលកើតហេតុសពរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅ​ធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ​រង​គ្រោះ និង​រថយន្ត​បង្ក​សមត្ថកិច្ច​មូល​ដ្ឋាន​ និង​សមត្ថកិច្ច​ជំនា​ញ​ចុះវាស់​វែង​យ​ក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រង់​ចាំ​ធ្វើការដោះ​ស្រាយ​បន្ត​ពេល​ក្រោយ ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        71
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm