គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា

2024/02/23 05:44:09 pm        255

បាត់ដំបង៖ ឯកឧត្តម កើត រិទ្ធ អនុប្រធានទី១ ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​ចុះមូលដ្ឋាន​ខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញ​បិទយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគ៤ នៅខេត្តបាត់ដំបង។

ថ្លែង​ក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ បានក្រើន​រំលឹក​ដល់​អង្គ​បោះឆ្នោត​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែរក្សាសុខភាព និងត្រៀម​លក្ខណៈ​ឱ្យ​បាន​ល្អ​ សម្រាប់​ចូលរួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ឱ្យ​បានគ្រប់ៗគ្នា។

ឯកឧត្តម អំពាវនាវ​ដល់អង្គ​បោះឆ្នោត​ទាំងអ​ស់​នៅ​ទូទាំង​ខេត្តបាត់ដំបង សូម​អញ្ជើញ​ទៅ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀងទី១ នៅ​លើ​សន្លឹក​ឆ្នោត​ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមរយៈរបាយការណ៍របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបាត់ដំបង បានឱ្យដឹងថា អង្គបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក ព្រឹទ្ធសភា នីតិកាលទី៥ នៅទូទាំងខេត្តបាត់ដំបង មានចំនួនសរុប៦៨៤នាក់ ក្នុង​នោះអង្គបោះឆ្នោតជាតំណាងរាស្រ្តចំនួន៨នាក់ និងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង៦៧៦នាក់។ អង្គបោះឆ្នោតទាំងអស់បានចុះឈ្មោះបោះឆ្នោតរួចរាល់ និង​មាន​ឯកសារ​គ្រប់គ្រាន់សម្រាប់បម្រើឱ្យការបោះឆ្នោត។

ជាមួយគ្នានោះ អង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ពី​ការ​ត្រៀម​លក្ខណៈ​រួច​រាល់​ សម្រាប់​ចូលរួម​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភានាពេលខាងមុខ។

អង្គបោះឆ្នោតអះអាងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស​នយោបាយ​តែមួយ​គត់​ដែល​បាន​ស្វែង​រក​សុខសន្តិភាពជូនប្រជាពលរដ្ឋ និងមានសមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា ក្នុងខេត្តបាត់ដំបងមានអង្គបោះឆ្នោត និងអ្នកបោះឆ្នោតសរុបចំនួន៨៣១នាក់ ក្នុង​នោះ​អ្នក​បោះឆ្នោតជាអ្នកតំណាងរាស្រ្តក្នុងមុខតំណែងមានចំនួន៨រូប និងអង្គបោះ​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់ក្នុងមុខ​តំណែង​មាន​ចំនួន​៨២៣រូប​។​ ចំពោះ​ការិយាល័យ​បោះឆ្នោត​មាន​ចំនួន២ ការិយាល័យដែលមានទីតាំងនៅក្នុងបរិវេណវិទ្យាល័យសម្ដេចឪ ក្រុង​បាត់​ដំបង​ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់​ពី​ម៉ោង​៧ព្រឹក​រហូតដល់ម៉ោង៣រសៀល៕

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        57
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        123
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm