NEA បន្តបើកវគ្គបណ្តុះបណ្តាលដល់យុវជនអំពីការត្រៀមចូលទីផ្សារការងារកាន់តែឆាប់រហ័ស

2024/02/23 07:26:12 pm        214

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​នៅឆ្នាំ​២០២៤នេះ បានបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្រ្តស្វែងរកការងារ» បន្ថែមទៀត ដើម្បី​ណែនាំដល់យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារ ដែលមាន​បំណង​ចង់​ចូល​រៀន​ ដើម្បី​អាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និង​ការងារ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា វគ្គ​បណ្តុះបណ្តាលនេះនឹងធ្វើឡើងជារៀងរាល់ថ្ងៃអង្គារ និងដោយឥតគិតថ្លៃ ក្នុងគោល​បំណង​ជួយ​ដល់​អ្នក​ស្វែងរកការងារ ជាពិសេសយុវជន ដើម្បីយល់ដឹងបន្ថែមអំពីវិធីសាស្រ្ត និងគន្លឹះ​ចាំបាច់​នានា​ក្នុង​ការចុលទីផ្សារការងារប្រកបដោយភាពប្រកួតប្រជែង និងមានទំនុក​ចិត្ត​ចំពោះ​ការ​ជ្រើស​រើស​មាគ៌ាអាជីពរបស់ខ្លួន ដោយសារទីផ្សារការងារមានការប្រែប្រួល និង​វិវត្ត​ជា​និច្ច​ពាក់​ព័ន្ធ​ជំនាញ និង​គុណវឌ្ឍដែលត្រូវការសម្រាប់បំពេញការងារ។

លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះដែរ នឹងផ្តោតលើមូលដ្ឋានគ្រឹះសំខាន់ៗ ដូចជា៖ វិធី​សា​ស្រ្តស្វែងរកការងារ, វិធីសាស្រ្តស្វែងរកប្រភពការងារ, វិធីសាស្រ្តរៀបចំប្រវត្តិរូប, វិធី​សាស្រ្ត​សរសេរ​លិខិត​អម​/លិខិតស្នើសុំការងារ និងវិធីសាស្រ្តសម្ភាសន៍ការងារ មុនពេល កំឡុងពេល និងក្រោយ​ពេល​សម្ភាសន៍ការងារប្រកបដោយប្រសិទ្ធភាព ជាមួយតំណាងក្រុមហ៊ុននានា និង​គ្រប់​វិស័យ​ទាំងអស់​។

លោកបានឲ្យដឹងទៀតថា ក្រៅពីវគ្គបណ្តុះបណ្តាលនេះ NEA តែងតែរៀបចំកម្មវិធីវេទិកាការងារ និង​កម្មវិធីសម្ភាសន៍ការងារផងដែរ ដើម្បីរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ភាគី​និយោជក​ដែល​កំពុង​មាន​តម្រូវ​ការជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគត ឲ្យមានឱកាស​បា​ន​ជួប​ជាមួយ​អ្នក​កំពុង​ស្វែងរកការងារដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន សហគ្រាស និង​សម្រេច​ផែនការរបស់ភាគីនិយោជក។ បន្ថែមពីនេះទៀត NEA ក៏បានរៀបចំ​យុទ្ធនាការ​ចុះ​ផ្សព្វ​ផ្សាយ​អំពី​ផែនការអាជីព នៃការជ្រើសរើសជំនាញសិក្សា និងថ្នាក់ឧត្តមសិក្សាដល់សិស្សានុសិស្ស និស្សិត​តាមសាលារៀន និងសាកលវិទ្យាល័យ ដើម្បីបង្ហាញអំពីរបៀបស្វែងរកការងារ និង​ការ​ប្រឹក្សា​យោបល់អំពីការរៀបចំផែនការអាជីពជាដើម។

សូមបញ្ជាក់ជូនទៀតថា វេទិកាការងារនេះ គឺរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ ជា​មួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជា​ផ្នែក​មួយ​នៃ​យន្តការ​របស់​រដ្ឋាភិបាល​ក្នុង​ការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជន​ដែលច​ង់​ស្វែង​ការងារ​ធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានកាន់តែងាយស្រួល ដោយ​ចំណេញពេលវេលា និងនៅមួយកន្លែង៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        98
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm