កម្ពុជា-ឥណ្ឌូនេស៊ី បើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិប្រចាំឆ្នាំ លើកទី១

2024/02/23 08:18:50 pm        245

សន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិកម្ពុជា-ឥណ្ឌូនេស៊ី ប្រចាំឆ្នាំលើកទី១ ក្រោមប្រធានបទ «ទាំង​អស់គ្នា ដើម្បីការព្យាបាលជំងឺបេះដូងកាន់តែប្រសើរ» រៀបចំដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា(Harapan Kita) នាព្រឹក​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សន្និសីទនេះមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ អគ្គនាយក​រង​បច្ចេក​ទេស​សុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា និងលោកវេជ្ជបណ្ឌិត Iwan Dakota Director of National Cardiovascular Center Harapan Kita និងឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្រ្តាចារ្យ វេជ្ជបណិ្ឌត អស់លោក-លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ ប្អូនៗ​និស្សិត​។

ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លើកឡើងថា សន្និសីទ​នេះ​រៀប​ចំ​ឡើងក្នុងគោលបំណងដើម្បីបង្កើនចំនេះដឹង ពង្រឹងសមត្ថភាព​របស់​គ្រូ​ពេទ្យ​ក្នុង​ការ​ថែទាំ​សុខ​ភាព​បេះដូងរបស់អ្នកជំងឺ និងបន្តអភិវឌ្ឍន៏ចំនេះដឹងជំនាញថ្មីៗក្នុងការថែទាំ និង​ព្យាបាល​ប្រកប​ដោយ​សុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់ជូនដល់អ្នកជំងឺ ព្រមទាំងការការពារហានិភ័យនាៗ ដែល​អាចកើតមានឡើងសម្រាប់អ្នកជំងឺបេះដូង និងដើម្បីការពារ និងកាត់បន្ថយ​អត្រា​កើត​ថ្មី​នៃ​ជំងឺ​បេះដូង និងសរសៃឈាមចំពោះប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។

ចំណុច​ពិសេសនៃសន្និសីទនេះ គឺបានប្រមូលផ្តុំប្រធានបទដ៏ល្អៗពីវាគ្មិនថ្នាក់ជាតិ អន្តរជាតិ ដែល​មានប្រធានបទ ៨ ប្រធានបទ ក្នុងនោះដែរមានវាគ្មិនពីមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និង​សរសៃ​ឈាម ហារ៉ាប៉ាន គីតា (Harapan Kita) ប្រទេស​ឥណ្ឌូនេស៊ីដែ​ល​ផ្តោត​សំខាន់​ទៅ​លើ​ការ​លើក​កម្ពស់​ការ​ថែទាំ និងព្យាបាលសុខភាពបេះដូង ដែលមានអ្នក​ចូល​រួម​វេជ្ជ​បណ្ឌិត​មក​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​ដែល​មានអ្នកចូលរួមផ្ទាល់សរុប ១៥០នាក់។

លោកវេជ្ជបណ្ឌិត Iwan Dakota Director of National Cardiovascular Center Harapan Kita បានលើកឡើងថា កិច្ចសហការរបស់មន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា នៃប្រទេសឥណ្ឌូនេស៊ី នាថ្ងៃនេះ ដើម្បី​ជា​ទំនាក់​ទំនង​រវាង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជាមួយ​គ្នា ហើយមនី្ទរពេទ្យនេះ ក៏ជាមជ្ឈមណ្ឌលផ្នែកជំងឺបេះដូងទាំងអស់តែម្តង។

ជាចុងក្រោយឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៣ កន្លងមកនេះ  មានអ្នកជំងឺដែលមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៤៧៤,២០៥ ករណី និងសម្រាកព្យាបាលមានចំនួន ៦១,៦៣៦នាក់ សរុ​ប​ទាំង​អស់​ចំនួន ៥៣៥,៨៤១ នាក់៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        60
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm