ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចូលរួមបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តក្រចេះ

2024/02/23 08:59:58 pm        210

ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈ​កម្មាធិការកណ្តាលគណបក្ស​ប្រជាជនកម្ពុជា និង​ជា​ប្រធានក្រុមកា​រងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញចូល រួមបិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ក្នុងនោះ ឯកឧត្តម បានបញ្ជាក់ថា​ អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ គឺ​មាន​សារៈ​សំខាន់​ណាស់​ ព្រោះជាអង្គនីតិបញ្ញត្តិកំពូលជាតិ​ ដែលប្រធានព្រឹទ្ធសភានឹងដើរ​តួនាទី​ជាប្រមុខ​រដ្ឋ​ស្ដីទី​របស់​ប្រទេស។​

កម្មវិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភានីតិ​កាលទី៥ ឆ្នាំ២០២៤​ ធ្វើ​ឡើងក្នុងបរិវេនមន្ទីរវប្បធម៌ខេត្តក្រចេះ នៅថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០២៤ ដោយ​មាន​ការ​ចូលរួម​ពី​សមាជិកសមាជិកាបក្សប្រមាណជាង២០០០នាក់ មកពីបក្សឃុំ /សង្កាត់ ក្រុង/ស្រុក ទាំង៧ នៃទូទាំងខេត្តក្រចេះ។

ឯកឧត្តម បានបញ្ជាក់ថា​ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាល​ទី៥ នេះកាន់​តែ​មាន​សារៈ​ខាន់​ទៀតនោះ គឺគណបក្សប្រជាជនទទួលបានជ័យជម្នះ សម្តេចអគ្គមហាសេ​នា​ប​តីតេជោ ហ៊ុន សែន នឹងត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា ដែលត្រូវបំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្តីទី នៅពេលព្រះមហាក្សត្រ​អវត្តមាន។

ក្នុងនាមសមាជិកគណៈ​កម្មាធិការកណ្តាលគណបក្ស​ប្រជាជនកម្ពុជា ឯកឧត្តម មានក្តីសង្ឃឹម ជឿ​ជាក់​ថា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាអង្គបោះឆ្នោតទាំងអស់ នឹង​បន្ត​បោះ​ឆ្នោត​គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ។

តាមរយៈវត្តមានរបស់សមាជិក-សមាជិ​កា និងក្រុមការងារ​គ​​​ណ​បក្សដែលបានចូលរួម នា​ពេល​នេះ គឺប្រៀបបានទៅនឹងសន្ធបជើងទ័ពសេះរបស់គណបក្សប្រជាជនកម្ពុជា ក៏បានសរបញ្ជាក់ឲ្យ​ឃើញ​​​ច្បាស់អំពីស្មារតី​យកចិត្ត​ទុក​ដាក់ និ​ងបង្ហាញឲ្យឃើញនូវស្មារតី សាមគ្គីភាព ឯកភាព​តាំង​ពី​ថ្នាក់​​​លើរហូតដល់ថ្នាក់​ក្រោម និងរក្សាយ៉ាងខ្ជាប់​ខ្ជួន​នូវប្រពៃណីថ្លៃថ្លា​ នៃដំណើរការលើក​កម្ពស់​ប្រជា​ប្រិយភាព និ​ង​កិ​ត្យា​នុ​ភា​ព​របស់គណ​ប​ក្ស​ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុ​ជា​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​។

ជាថ្មីម្ដងទៀត ឯកឧត្តម នេត្រ ភក្ត្រា បានស្នើដល់អង្គបោះឆ្នោតទាំងអស់ ត្រូវត្រៀមលក្ខណៈ ឲ្យ​បាន​ល្អ​ប្រសើរក្នុងការបោះឆ្នោតដោយថែរក្សាឲ្យបានគង់វង្សនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ​បណ្ណ​សម្គាល់ខ្លួនក្រុមប្រឹក្សា ឃុំ សង្កាត់ និងសូមអញ្ជើញទៅបោះឆ្នោតគាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា មានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា ដែល​ប្រព្រឹត្តិ ទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង​៣:​០០​នាទី​រសៀល នៅទីតាំងការិយាល័យបោះឆ្នោត វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ៕ ដោយ សេង ម័រ

 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        8
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        93
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm