សភារដ្ឋ Florida ជំរុញការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារ អាយុក្រោម១៦ឆ្នាំ

2024/02/23 09:33:27 pm        133

រដ្ឋ Florida មានចំណាត់ការកាលពីថ្ងៃព្រហស្បតិ៍ ឆ្ពោះទៅរកការអនុម័តនូវអ្វីដែលនឹងក្លាយជាការហាមឃាត់តឹងរ៉ឹងបំផុតលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កុមារនៅសហរដ្ឋអាមេរិក បន្ទាប់ពីព្រឹទ្ធសភារដ្ឋ បានអនុម័តសេចក្តីស្នើច្បាប់សម្រាប់អ្នកដែលមានអាយុក្រោម ១៦ឆ្នាំ ប្រើប្រាស់វេទិកាបែបនេះ។

សេចក្តីស្នើច្បាប់ដ៏ចម្រូងចម្រាស ស្វែងរកការការពារសុខភាពផ្លូវចិត្តរបស់កុមារប្រឆាំង «លក្ខណៈពិសេសដែលញៀន» នៃវេទិកា ក្នុងពេលមានការព្រួយបារម្ភអំពីគ្រោះថ្នាក់តាមប្រព័ន្ធអ៊ីនធឺណិត រួមមានអ្នកប្រព្រឹត្តបំពានផ្លូវភេទ ការគំរាមកំហែងតាមអ៊ីនធឺណិត និងការធ្វើអត្តឃាតរបស់ក្មេងជំទង់។

ច្បាប់ដែលត្រូវបានអនុម័តក្នុងសំឡេង ២៣ទល់នឹង១៤សំឡេង ពេលនេះនឹងបង្វែរទៅកាន់វិមានរដ្ឋ។ វាបានអនុម័តនៅទីនោះរួចហើយ ដោយប្រធានសភាជាអ្នកគាំទ្រច្បាប់ ប៉ុន្តែការផ្លាស់ប្តូរបានធ្វើឡើងក្នុងព្រឹទ្ធសភា ដែលចាំបាច់ត្រូវអនុម័តនៅសភាជាន់ទាប។ ក្រោយមក សេចក្តីស្នើច្បាប់នេះនឹងត្រូវចុះហត្ថលេខាដោយអភិបាលរដ្ឋគណបក្សសាធារណរដ្ឋ លោក Ron DeSantis។ កិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នាដោយរដ្ឋផ្សេងទៀតកាលពីពេលមុន ត្រូវបានរារាំងដោយតុលាការ។

លោក DeSantis ធ្លាប់បាននិយាយថា លោកពិតជាមានការព្រួយបារម្ភចំពោះផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមលើកុមារ សម្តែងការព្រួយបារម្ភអំពីសិទ្ធិរបស់ឪពុកម្តាយ។

លោក អភិបាលរដ្ឋ បានអះអាងជាច្រើនលើកមកហើយថា ឪពុកម្តាយគួរមានការគ្រប់គ្រងកាន់តែខ្លាំងលើការសម្រេចចិត្តដែលធ្វើឲ្យប៉ះពាល់ដល់កូនៗរបស់ពួកគេ ជាពិសេសក្នុងការសិក្សាអប់រំ។ នៅក្រោមរដ្ឋបាលលោក DeSantis រដ្ឋ Florida បានអនុម័តច្បាប់ជាច្រើនដើម្បីទប់ស្កាត់ការបង្រៀនអំពីការអប់រំផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រនៅក្នុងសាលារៀន និងដើម្បីលុបបំបាត់កម្មវិធីមួយចំនួនទៀត នៅក្នុងសាកលវិទ្យាល័យដែលផ្តល់មូលនិធិដោយរដ្ឋ។

អ្នករិះគន់មួយចំនួននិយាយថា ច្បាប់បែបនេះ កំពុងផ្តោតលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម នឹងបំពានលើវិសោធនកម្មដំបូងរបស់រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលធានាបាននូវសេរីភាពនៃការបញ្ចេញមតិ។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        63
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm