ផ្លូវចូលទៅវត្តសាក់សំពៅ ដែលខូចខាត​ដោយសារ​រថយន្តធុនធំ​បំផ្លាញ​ត្រូវបាន​អាជ្ញាធរខណ្ឌដង្កោ​ស្ថាបនា​ជា​ផ្លូវបេតុង​រួចហើយ

2021/07/07 11:25:32 pm        470

ភ្នំពេញ ៖ ផ្លូវចូលទៅកាន់វត្តសាក់សំពៅ ចាប់ពីចំណុចផ្លូវលេខ១០៤ ( ផ្លូវ ២០អា ) សង្កាត់គងនយ ឆ្លងកាត់ក្លោងទ្វារ វត្តសាក់សំពៅ ស្ថិតក្នុងសង្កាត់សាក់សំពៅ ដែល​រងការខូចខាតយ៉ាងខ្លាំង ដោយឡែកក្លោងទ្វារវត្តសាក់សំពៅ ក៏ស្ទើរបាក់បែកធ្លាក់ផងដែរ ដោយសារក្រុមរថយន្តដឹកដី ដឹកខ្សាច់ ក៏ដូចជា រថយន្តធុនធំផ្សេងៗទៀតជាអ្នកបំផ្លាញ ។

បញ្ហានេះដោយមានការសំណូមពរជាច្រើនលើកច្រើនសារ ពីសំណាក់បងប្អូនប្រជាពលរដ្ឋរស់​​នៅ​តំបន់នោះ ឥឡូវផ្លូវដែលរងការខូចខាតនោះ ត្រូវបានអាជ្ញាធរខណ្ឌដង្កោ ស្ថាបនាជាផ្លូវបេតុង បានល្អប្រសើរ​ហើយ ។

ដោយឡែក ក្លោងទ្វារវត្តសាក់សំពៅ ដែលរងការបុកប៉ះ ពីសំណាក់ក្រុមរថយន្តធុនធំទាំងនោះ គឺនៅ​មិនទាន់មាន​ការកសាង ឬ ស្ថាបនា ជួសជុល ឲ្យ​បានស្អាតនៅឡើយនោះទេ ដែលបញ្ហានេះ នៅតែជាកង្វល់​របស់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះ ហើយ​ពួកគាត់​ព្រួយបារម្ភ​នៃ​ការបាក់ធ្លាក់​នៅថ្ងៃណាមួយមិនខាន ។

ពលរដ្ឋរស់នៅសង្កាត់គងនយ ខណ្ឌដង្កោ ​ធ្លាប់ប្រាប់​​ឲ្យដឹងថា បញ្ហាផ្លូវ គឺមិនបាច់និយាយទេ ខូចចង់អស់ហើយ ដោយឡែកក្លោងទ្វារចូលទៅកាន់ វត្តសាក់សំពៅ ក៏ស្ទើរបាក់បែកធ្លាក់ផងដែរ ដោយសារក្រុមរថយន្តដឹកដី ដឹកខ្សាច់ ក៏ដូចជា រថយន្តធុនធំផ្សេងៗទៀត ជាអ្នកបំផ្លាញ ។ ចំណែក​រឿងផ្លូវវិញ ពេលខែប្រាំងដីហុយ ពេលភ្លៀងបែកភក់ជ្រាំ ធ្វើដំណើរទៅមកសឹងតែមិនចង់កើត បញ្ហានេះ កើតមានរាប់ឆ្នាំមកហើយ ដែលធ្វើអោយពួកគាត់រស់នៅតំបន់នេះ ពិបាកខ្លាំងណាស់ ហូបបាយមិនចង់កើតនោះទេ ដោយសារដីហុយ ។ ពេលស្រែកទើបគេស្រោចទឹកអោយម្តងម្កាល​ទៅ ប៉ុន្តែបើមិនស្រែកវិញ ក៏គេមិនខ្វល់នោះដែរ ។

ពលរដ្ឋបានបន្ដទៀតថា អ្វីដែលពួកគាត់ចង់បាននោះ គឺសំណូមពរ សូម​ឲ្យ​អាជ្ញាធរ​ជួយស្ថាបនា​ជាផ្លូវបេតុង និង ជួសជុល កសាងក្លោងទ្វារ វត្តសាក់សំពៅ ឲ្យ​បានល្អស្អាតឡើងវិញ ពីព្រោះថា ផ្លូវក៏លំបាក និងជាពិសេស ណាមួយខ្លាចក្លោងទ្វារ វត្តសាក់សំពៅ បាក់រលំទៀតផង ។

ចំពោះបញ្ហារឿងក្រុមរថយន្តដឹកដី ដឹកខ្សាច់នេះ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោ កាលពីកន្លងទៅ ដោយសារតែទ្រាំមិនបានទៅនិងសកម្មភាពដឹកដីបំផ្លាញផ្លូវសាធារណៈ និងប៉ះពាល់បរិស្ថាន ពួកគាត់ក៏បានប្រតិកម្មសម្រេចចិត្តលើកគ្នាបិទផ្លូវមិនអោយក្រុមរថយន្តដឹកដី ដឹកខ្សាច់បើកបរឆ្លងកាត់ក្នុងភូមិរបស់ពួកគាត់ ៕

តារាវុទ្ធី

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        66
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        57
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm