កម្ពុជាអបអរខួប៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2021/07/07 04:58:31 pm        676

ភ្នំពេញ ៖ ថ្ងៃទី៨ខែកក្កដា គឺជាខួបគម្រប់៤ឆ្នាំហើយដែលកម្ពុជា​បានដាក់​បញ្ចូល​ប្រាសាទ​សំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

គួរម្លឹក​ថា គ្រប់ប្រាសាទនានារបស់ខ្មែរក៏ជាសក្តានុពលដ៏ទាក់ទាញ ដល់វិស័យទេសចរណ៍​កម្ពុជា​ដែល​វិស័យទេសចរណ៍ត្រូវរាជរដ្ឋាភិបាលចាត់ទុកជា“ មាសបៃតង” បានចូលរួមចំណែកក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​តាមរយៈការបង្កើតការងារ​ជាច្រើនសម្រាប់ប្រជាជនកម្ពុជា​ការផ្តល់​ប្រាក់​ចំណូលខ្ពស់សម្រាប់ប្រទេសជាតិការលើកទឹកចិត្តនៃការវិនិយោគ និងការកាត់បន្ថយផលប៉ះពាល់​របស់ពួកគេហើយ លើសពីនេះទៀត វិស័យទេសចរណ៍ក៏បានចូលរួមចំណែកយ៉ាងច្រើន ដល់ការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់កម្ពុជាផងដែរ។

ដោយសារថ្ងៃ៨កក្កដា ជាខួប៤ឆ្នាំនៃការដាក់ប្រាសាទសំបូរព្រៃគុក​ទៅក្នុងបញ្ជី​បេតិកភណ្ឌពិភព​លោក សំដៅអភិរក្សថែរក្សា​ឲ្យ​គង់វង្សសំរាប់កូនចៅគ្រប់ជំនាន់ ផេកហ្វេសប៊ុក​ក្រសួងវប្បធម៌​និង​វិចិត្រសិល្បៈក៏បានលើកយកឯកសារវីដេអូ ដែលមានរយៈពេលជាង៦​នាទី​មកផុស​រម្លឹក​ឡើងវិញ​ផងដែរ។

ទាក់ទងនឹងប្រាសាទបុរាណនានាជិត២ឆ្នាំមកនេះ ទោះជាមានការបាត់បង់នូវចំនួនភ្ញៀវទេសចរណ៍​ដែលបណ្តាលមកពីវិបត្តិកូវីដ១៩ ប៉ុន្តែតាមរយៈ ការខិតខំប្រឹងប្រែងប្រកបដោយវីរភាព​របស់​រាជ​រដ្ឋាភិបាលកម្ពុជា​ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី កម្ពុជា​មិនបានភ្លេចពីការខិតខំថែរក្សាអភិរក្សបណ្តុះស្មារតីកូនខ្មែរឲ្យ​ស្រលាញ់​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ទាំង​រូបី​ និង​អរូបីយ​ដែលត្រូវបានចុះបញ្ជីជាបន្តបន្ទាប់នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

តំបន់ប្រាសាទសំបូរព្រៃគុកមានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងមានចម្ងាយ៣៥គីឡូម៉ែត្រពីទីរួមខេត្ត ឬ២០៦គីឡូម៉ែត្រខាងជើងរាជធានីភ្នំពេញ។ តំបន់នេះគ្របដណ្តប់លើផ្ទៃដី២៥ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងតំបន់ទំនាបដែលមានទន្លេ​ទឹកហូរ​វាលភក់ទំនប់វារីអគ្គិសនី ​និងអាងស្តុកទឹក​ដែលមានដំណាំកសិកម្ម។

តំបន់សំបូរព្រៃគុកត្រូវបានគេស្គាល់ថា“ ឥសានបុរៈ” ដែលជារាជធានី​នៃនគរចេនឡា​រវាង​ចុង​សតវត្សទី៦ និងដើមសតវត្សរ៍ទី៧ ។ប្រាសាទសំបូរព្រៃគុក​ត្រូវបានរាជរដ្ឋាភិបាល​ចុះក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក ​ជា​សម្បត្តិបេតិកភណ្ឌរូបី​ នៅថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៧៕

អត្ថបទ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm