ខេមអេដបង្កើតព្រឹត្តិការណ៍ជួបជុំ ផ្សារភ្ជាប់ទំនាក់ទំនង និងការចែករំលែកពុទ្ធិល្អៗ ដើម្បីឱកាសការងារ

2024/02/24 12:52:44 am        128

ភ្នំពេញ ៖ វិទ្យាស្ថានខេមអេដ បង្កើតព្រឹត្តិការណ៍ជួបជុំថ្នាក់អនុបណ្ឌិតលើកទី២ ដើម្បីអបអរសាទរចំពោះស្នាដៃឆ្នើម និស្សិតដែលសិក្សាកន្លង មក ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនង និងការចែករំលែក និងគុណវុឌ្ឍិល្អៗ ទាក់ទងនិងតម្រូវក្រុមហ៊ុន ដែលជាឱកាសចាប់យកការងារ ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គម។

​វិទ្យាស្ថានខេមអេដ ដែលជាគ្រឹះស្ថានអប់រំផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធី ជួបជុំសិស្ស-និស្សិត ថ្នាក់អនុបណ្ឌិតលើកទី២ ដែលផ្តល់ឱកាសឲ្យនិស្សិតមកពីគ្រប់ឆមាសបានចូលរួមដោយផ្ទាល់ និងក៏មានតំណាង មកពីបណ្ដាក្រុមហ៊ុនផ្សេងៗ ក្នុងគោលដៅបង្កើតភាពស្និតស្នាល ការផ្សារភ្ជាប់ទំនាក់ទំនង និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ប្រកបដោយផ្លែផ្កា និងភាពសប្បាយរីករាយ។

ក្នុងកិច្ចចាប់ផ្ដើម លោក ខេស៊ី បាណេត នាយកសាលាវិទ្យាស្ថានខេមអេដ បានថ្លែងលើកឡើងអំពីសារៈសំខាន់នៃការសិក្សា ព្រោះការសិក្សាគឺជាមូលគ្រឹះដ៏សំខាន់ ក្នុងការបង្កើតធនធានមនុស្សប្រកបដោយសក្តានុពល។ ជាក់ស្តែងការសិក្សាជំនាញគណនេយ្យ និងហិរញ្ញវត្ថុប្រកបដោយស្តង់ដារ កម្ពុជាពិតជាមានតម្រូវការចាំបាច់ ដើម្បីចូលរួមក្នុងវិស័យការងារ ទាំងវិស័យរដ្ឋ និងឯកជន ជាពិសេសក្នុងវិស័យឯកជន ខណៈក្នុងមួយឆ្នាំៗកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីជាច្រើន ដែលតាមរយៈការចូលរួមការងារនេះ គឺ ជាលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនផង និងការចូលរួមជាមួយសង្គមផងដែរ។

ជុំវិញការសិក្សាលើមុខជំនាញនេះដែរ, លោក ខេស៊ី បាណេត បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវខិតខំយកចិត្តទុកលើការ សិក្សារៀនសូត្រ ដើម្បីឈានទៅប្រឡងជាប់ជ័យលាភីលេខ១ សម្រាប់ការប្រឡងអន្តរជាតិ ACCA និង CAT ក្នុងនោះប្រសិនប្រឡង ជាប់ និស្សិតនឹងទទួលបានការធ្វើដំណើរទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេស នៅក្រោមការឧបត្ថម្ភពីវិទ្យាស្ថាខេមអេដផ្ទាល់។

ក្នុងពិធីជួបជុំនេះដែរ សម្រាប់អតីតនិស្សិតចេញពីខេមអេដ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុន សវនកម្មអន្តរជាតិ BDO Cambodia និងប្រធានផ្នែកហិរញ្ញវត្ថុមកពីក្រុមហ៊ុន HEINEKEN Cambodia ក៏បានចែករំលែកនូវគុណវុឌ្ឍិល្អៗ ដែលជាតម្រូវ ការរបស់ក្រុមហ៊ុន ក្នុងនោះពួកគាត់បានលើកទឹកចិត្តដល់និស្សិតទាំងអស់ ឲ្យខិតខំប្រឹងប្រែងសិក្សា ដើម្បីឈានទៅបញ្ចប់ការសិក្សា ថ្នាក់ក្រោយបរិញ្ញាបត្រ និង ACCA ប្រកបដោយជោគជ័យ ដើម្បីចាប់យកនូវការងារ ដែលជាក្ដីស្រមៃ ក្នុងជំនាញគណនេយ្យ និង ហិរញ្ញវត្ថុនេះ។ 

សូមបញ្ជាក់ថា សម្រាប់អតីតនិស្សិតចេញពីវិទ្យាស្ថានខេមអេដ ភាគច្រើនទទួលបានមុខតំណែងនៅក្នុងក្រុមហ៊ុនដ៏មានកិត្យានុភាព ដូចជា៖ ក្រុមហ៊ុនសវនកម្មអន្តរជាតិ Deloitte, KPMG, Ernst & Young, PwC, BDO, Grant Thornton និង Baker Tilly ដែលធ្វើឱ្យ សាលាមានកេរ្តិ៍ឈ្មោះល្បីល្បាយ និងជាប្រភពនៃទេពកោសល្យដែលក្រុមហ៊ុនអាចទុកចិត្តបាន៕


អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm