IMF និងអ៊ុយក្រែន ឈានដល់កិច្ចព្រមព្រៀងបឋមលើមូលនិធិ៨៨០លានដុល្លារ

2024/02/24 12:53:39 am        94

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និយាយថា ក្រុមមន្ត្រី បានឈានដល់កិច្ចព្រមព្រៀងជាមួយអាជ្ញាធរអ៊ុយក្រែន ជាផ្នែកនៃដំណើរការដែលនឹងបញ្ចេញមូលនិធិប្រហែល ៨៨០លានដុល្លារ ដើម្បីជួយដល់ប្រទេសនេះ។ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងត្រូវបានឈានដល់ ក្នុងអំឡុងពេលពិនិត្យឡើងវិញនៃកម្មវិធីប្រាក់កម្ចី រយៈពេលបួនឆ្នាំ។

ស្ថាប័ននេះ បានអនុម័តកម្មវិធី ១៥,៦ ពាន់លានដុល្លារកាលពីខែមីនាឆ្នាំមុន ដើម្បីជួយកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងជំរុញការស្តារសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន។ អ៊ុយក្រែន ត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យផ្សេងៗ ដូចជាកំណែទម្រង់រចនាសម្ព័ន្ធ ដែលមានគោលបំណងទប់ស្កាត់អំពើពុករលួយ ដើម្បីទទួលបានការទូទាត់ប្រាក់។ ការសម្រេច ចុងក្រោយនឹងធ្វើឡើងដោយគណៈកម្មការប្រតិបត្តិ របស់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន មានកំណើនខ្លាំង អតិផរណាថយចុះ និងទុនបម្រុងរឹងមាំ កាលពីឆ្នាំ ២០២៣។ ប៉ុន្តែសេចក្តីថ្លែងការណ៍និយាយថា ទស្សនវិស័យសម្រាប់ឆ្នាំ ២០២៤ នៅតែមានភាពមិនប្រាកដប្រជាខ្ពស់ ខណៈសង្រ្គាមនៅតែបន្ត។ 

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិងកំពុងផ្តល់ជំនួយហិរញ្ញវត្ថុ ដល់ប្រទេសអ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ ២០២២។

អ្នកសង្កេតការណ៍ និយាយថាស្ថាប័ននេះ មានបំណងបង្ហាញសញ្ញា បន្តការគាំទ្ររបស់ខ្លួន ខណៈកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន ខណៈជំនួយសហរដ្ឋអាមេរិកជាប់គាំង។

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        58
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        94
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        415

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm