​៧​កក្កដាកាលពី ១៣​ឆ្នាំមុន​ សម្ដេចតេជោ​ រង់​ចាំ​លទ្ធផល​ពេញ​មួយ​យប់ ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​

2021/07/08 11:06:54 am        409

ភ្នំពេញ៖​ ក្នុងឱកាសខួប ១៣ឆ្នាំ នៃការដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភព នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពេល​នោះ​​ពុំបានសម្រាកពេញមួយយប់ ដើម្បីតាមដានលទ្ធផលកាត់ក្តីប្រាសាទព្រះវិហារ ដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាល​ពីឆ្នាំ​២០០៨។

ប្រាសាទព្រះវិហារ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ សម្រេចដាក់បញ្ចូលក្នុង​បញ្ជី​សម្បត្តិបេតិ​ភណ្ឌ​​​​ពិភព​លោក​ ​កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងកិច្ចប្រជុំលើកទី៣២ នៅទី​ក្រុង​កេបិច​ ​ប្រទេស​កាណា​ដា​។

ការណ៍​ដែលអង្គការយូណេស្កូ សម្រេចដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌ​ពិភព​លោក​ គឺ​ជាជោគជ័យ​ ​ដ៏​មហាសាល​របស់​​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ បន្ទាប់ពីទាមទារ​សិទ្ធិក្នុង​ការ​គ្រប់​​គ្រងឡើងវិញពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ច​ដ៏ឧត្តុងឧត្តមរបស់​ព្រះបរមរតនកោដ្ឋ​នរោត្តម​សីហនុ។

ឯកឧត្ដមបន្តថា ប្រាសាទព្រះវិហារ ជារមណីដ្ឋានសក្ដារៈ ដែលបានដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិ​ភណ្ឌ​ពិភពលោក​ គឺ​ជា​និម្មិត​សញ្ញាមួយ​ នៃ​កិច្ច​​សហប្រតិបត្តិការ​​ និង​ឯកភាព​ជា​ឯកច្ឆ័ន្ទគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ប្រាសាទ​ព្រះវិហារនេះ ​គឺ​គណៈកម្មាធិការ​​បេតិភណ្ឌ​ពិភព​លោក​​ ក៏​ដូច​ជា​​គណៈកម្មាធិការ​ប្រាង្គ​ប្រាសាទពិភពលោក បានវាយតម្លៃថាប្រាសាទព្រះវិហារមានតម្លៃនៃស្នាដៃមនុស្សជាតិ និង​បេតិ​ភណ្ឌ​​មនុស្ស​ជាតិ​លេច​ធ្លោ​គ្មាន​ពីរ​ដែល​ពុំ​អាចកាត់ថ្លៃបាន។

មនុស្សជាតិទាំងអស់ នៅលើសកលលោកត្រូវមានកាតព្វកិច្ចអភិរក្ស រក្សាការពារ ជួលជុល​ដោយ​គ្មាន​រើសអើង។​ នេះ​ជា​មោទនភាព របស់​​ពូជពង្សខ្មែរ ដែលដូនតាបុព្វបុរសកសាងទុកជាមរតក នៅក្នុងការងារដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបេតិក ភណ្ឌពិភពលោក ក្រោម​​ការ​ដឹក​នាំ​របស់​ ​សម្តេចតេ​ជោ ​ហ៊ុន​ សែន ​ដោយ​មាន​សម្តេចវិបុលបញ្ញា​ ​សុខ ​អាន ​ជា​អ្នក​ដឹកនាំ​គណៈប្រតិភូ​ ក្នុង​កិច្ច​ការ​នេះ បាន​​​ធ្វើ​ឱ្យ​ពិភពលោក ទទួលស្គាល់នូវសមត្ថភាពការ ងារកាទូតខ្នាតអន្តរជាតិដែលការវិនិច្ឆ័យ នៃអង្គប្រជុំគណៈកម្មាធិការបេតិក​ភណ្ឌ​ពិភព​​លោក​គោះញញួរសម្រេច​ទទួល​យក​ប្រាសាទ​ព្រះវិហារ​ ដាក់​ចូល​ក្នុង​បញ្ជីបេតិកភណ្ឌ​ពិភព​លោកហើយ។ ក្នុងឱកាសនោះ មិត្តថៃ ក៏​ឯកភាព​គ្មាន​កិច្ចតវ៉ាឡើយ។

ដ្បិត​ការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ គឺជាទិសដៅវប្បធម៌កិច្ចអភិរក្សថែរក្សាស្នាដៃមនុស្សជាតិជាសកល។ ទោះ​បីជា​មាន​​ការប្រឈម និងខ្វែងគំនិតគ្នារវាងកម្ពុជា និងមិត្តថៃយ៉ាងណាក៏ដោយក៏សម្តេចវិបុលបញ្ញា បានធ្វើឱ្យថៃជាមិត្តរួមចំ ណែកជាគណៈ​កម្មា​ធិការ​​សមាជិក​អភិរក្សប្រាសាទព្រះវិហារនេះផងដែរ។

ឯកឧត្ដមបន្ថែមថា នៅក្នុងនោះ សហប្រធាននៃគណៈកម្មាធិការនេះ គឺមានមិត្តចិន និងមិត្ត​ឥណ្ឌា​រួម​ចំណែក​ជាមួយ​មិត្ត​សហរដ្ឋ​អាមេរិក ស្ថិត​​​​នៅ​​​ក្នុង​​​គណៈកម្មា​ធិការ​​​អភិរក្ស​​​នេះ​ផងដែរ។

ឯកឧត្ដម ក៏បានអរគុណចំពោះ មិត្តសហរដ្ឋអាមេរិក ដែលជួយជ្រោមជ្រែងក្នុងដំណើរការនៃការដាក់ប្រា​សាទ​ព្រះវិហារចូលក្នុង​សម្បតិ្ត​បេតិកភណ្ឌពិភព​លោក ហើយនេះជាស្នាដៃ និងគោលនយោបាយគ្រឹះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអនុវត្តកិច្ច​សហ​ប្រតិ​បត្តិ​ការ និងទំនាក់ទំនងល្អ ធ្វើឱ្យការប្រឈមក្លាយទៅជាដៃគូ​សហប្រតិបត្តិការដែលជាមរតកនយោបាយមួយ​សម្រាប់​កុលបុត្រ កុល​ធីតា​ខ្មែរ​។

សូម​ជម្រាបផងដែរថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌ទីក្រុងឡាអេ បាន​សម្រេច​រក្សា​សេចក្តី​សម្រេច​ឆ្នាំ​១​៩​៦២​​ ដែល​​​ប្តឹង​​ដោយ​សម្តេច​ព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ ដោយបញ្ជាក់ថា ​ប្រាសាទ​ព្រះវិហារ​ គឺ​ជា​របស់​សម្បត្តិ​របស់​កម្ពុជា៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm