កម្ពុជាប្ដេជ្ញារួមកម្លាំងជាមួយអាស៊ាន ដើម្បីនាំភូមាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ

2021/07/07 09:05:57 pm        28

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីលទ្ធផលនៃកិច្ច​សន្ទនាតាម​ទូរសព្ទរ​វាង​ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិប ត្តិ​ការអន្តរជាតិ និងលោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តី​ការ​បរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី ចេញនៅ​ថ្ងៃទី០៧ ខែកក្កដា បានឱ្យដឹងថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានពិភាក្សាការងារតាមទូរសព្ទជា​មួយ​លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី។

រដ្ឋ​​មន្រ្តីការបរទេសទាំងពីរបានពិភាក្សាគ្នាលើបញ្ហាសំខាន់បន្ទាន់ដូចជា កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតប​ទៅនឹងផលប៉ះពាល់​ នៃ​ជំងឺ​រាតត្បាតកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាបាននូវការស្តារ​សេដ្ឋ​​កិច្ចឡើងវិញឆាប់រហ័ស រួមទាំងបញ្ហាតំបន់ និង​អន្តរជាតិ​មួយ​​ចំនួនដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមទាំងការវិវត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

លោក​​ជំទាវ ម៉ារីស ផេន បានរំលឹកឡើងវិញ អំពីការប្តេជ្ញាចិត្តរបស់អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការជាមួយ​ប្រទេសកម្ពុជា និងបណ្តា​រដ្ឋ​ជា​​សមាជិកអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

ដោយ​​គូសបញ្ជាក់អំពីបំណងប្រាថ្នាដ៏មុតមាំរបស់អូស្រ្តាលីក្នុងការពង្រឹងភាពជាដៃគូ អាស៊ាន-អូស្រ្តាលី លោក​ជំទាវបានអះអាងជាថ្មី នូវការ​បន្តគាំទ្រដល់មជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងតែវិវត្ត​ និងសមាហរណកម្មតំបន់។

លោក​ជំទាវ បានទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលអាស៊ាន-អូ ស្រ្តាលី ប្រចាំឆ្នាំជាលើកដំបូងនៅខែតុលា ឆ្នាំ២០២១​ ហើយនិងបានបញ្ជាក់​ពីការ​គាំទ្រ​យ៉ាងពេញលេញសម្រាប់ការរៀបចំដោយជោគជ័យរបស់កម្ពុជាធ្វើ​ជាប្រធានអាស៊ាននៅឆ្នាំ២០២២។

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រទេសអូស្ត្រាលីដែលបានចូលរួមចំណែក​ដល់ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម​របស់កម្ពុជា តាមរយៈវេទិកាទ្វេភាគី តំបន់ និងអនុតំបន់។

ឯកឧត្តម​ ក៏បានកោតសរសើរប្រទេសអូស្ត្រាលីដែលបានគាំទ្រទាន់ពេលវេលាដល់ប្រទេសកម្ពុជា និងអាស៊ាន ក្នុងការឆ្លើយតបទៅ​នឹង​ជំងឺរាត​ត្បាតកូវីដ-១៩។

ឯកឧត្តម បានគូសបញ្ជាក់ថា ការកើនឡើងការចូលរួមប្រកបដោយអត្ថន័យរបស់ប្រទេសអូស្រ្តាលីជាមួយអាស៊ាន នឹងរួមចំណែកបន្ថែម​ទៀត យ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច សមាហរណកម្មតំបន់ និងការបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់។

ឯកឧត្តម ក៏បានរំលឹកជាថ្មី​នូវការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការធានាឱ្យសម្រេច​បាននូវសមិទ្ធផល​ប្រសើរក្នុងអំឡុងពេលកម្ពុជា​ធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ជាមួយអាស៊ានទាំងមូលដែលជាគ្រួសារដ៏រឹងមាំ ដោយ​ផ្តោតការយកចិត្តទុកដាក់ទៅលើការ​ដោះ​ស្រាយ​​​ការប្រឈមនានា ដើម្បីសន្តិភាព ស្ថិរភាព មជ្ឈភាពអាស៊ាន និងការកសាងសហគមន៍។

ឯកឧត្តម ក៏បានចែករំលែកអាទិភាពមួយចំនួនសម្រាប់ឆ្នាំក្រោយដែលកម្ពុជាធ្វើជាប្រធានអាស៊ាន រួមមានការខិតខំប្រឹងប្រែង ដើម្បី​ទទួល​​​បាន​វឌ្ឍនភាពបន្ថែមទៀតនៅក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និង​សមាហរណកម្មតំបន់​ដែល​ស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ខណៈពេលធ្វើការលើ​ចក្ខុវិស័យសហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ២០២៥ លើក​កម្ពស់ការចូលរួមប្រកបដោយប្រសិទ្ធភាពរបស់ស្រ្តី និងយុវជន នៅក្នុងការស្តារ​សេដ្ឋកិច្ចឡើងវិញ និងដំណើរការកសាងសហគមន៍ ការ​ពង្រឹងការរួមចំណែកដល់ការថែរក្សាសន្តិភាពរបស់អាស៊ាន។

ចំពោះ​​បញ្ហា​ប្រទេស​មីយ៉ាន់ម៉ា​ ឯកឧត្ដម​ ឧប​នាយក​រដ្ឋមន្រ្ដី​ បាន​គូសប​ញ្ជាក់​អំពី​ការ​ត្រៀម​ខ្លួន​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​បណ្តា​​ប្រទេស​ជា​សមាជិកអាស៊ាន ​និង​ដៃគូអាស៊ាន​ដទៃទៀត ​ដើម្បី​គាំទ្រ​ដល់​ការ​វិលត្រឡប់​ទៅ​រកមាគ៌ា​នៃប្រក្រតីភាព​ និង​ការ​ផ្លាស់​ប្តូរ​តាម​​រយៈ​ប្រជាធិបតេយ្យ​របស់ប្រទេសមីយ៉ាន់ម៉ា។

ឯកឧត្ដម ក៏បានបញ្ជាក់អំពីការកោតសរសើររបស់កម្ពុជា ចំពោះជំហាននានាដែលប្រ ទេសព្រុយណេ ក្នុងនាមប្រធានអាស៊ាន​នា​ពេល​បច្ចុប្បន្ន កំពុងអនុវត្តតាមការឯកភាពគ្នាជាឯកចន្ឆប្រាំចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។

ឯកឧត្ដម ក៏បាន​បង្ហាញ​នូវ​ទំនុក​ចិត្ត​ លើ​កម្លាំង​នៃ​ភាព​ចម្រុះ​របស់​អាស៊ាន ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធី តាម​រយៈ​មាគ៌ា​អាស៊ាន​ ដើម្បី​ជាផល​ប្រយោជន៍​ដល់​ប្រជា​ជន​មីយ៉ាន់​ម៉ា​ និង​ការក​សាង​សហគមន៍​អាស៊ាន។​ រដ្ឋ​​មន្រ្តី​​ការ​​បរទេស​ទាំង​ពីរ ក៏​បាន​ពិភាក្សា​ស៊ីជម្រៅ​ពី​ការ​លើក​កម្ពស់​ទំនាក់​ទំនង​ និង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេ​ភាគី​ផង​ដែរ​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm