ក្រសួងបរិស្ថាន និង អង្គការអភិរក្សអន្តរជាតិកម្ពុជា ប្រកាសដាក់ឱ្យដំណើរការគម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល

2024/02/24 04:36:47 am        183

ភ្នំពេញ ៖ ក្រសួងបរិស្ថាន និង អង្គការអភិរក្សអន្តរជាតិកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ និងតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងបរិស្ថាន ក្រសួងស្ថាប័ន ពាក់ព័ន្អ រដ្ឋបាលខេត្ត តំណាងអង្គការដៃគូ អ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ។ គំនិតផ្តួចផ្តើមរួមគ្នាមួយនេះធ្វើឡើងគឺដើម្បី ធានា លំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល និងធានាថាសហគមន៍មូលដ្ឋានគឺជាអ្នកពាក់ព័ន្ធ និងតួអង្គសំខាន់ ក្នុងការចូលរួមកិច្ចគាំពារ និងអភិរក្សរយៈពេលវែង។ 

 ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ គឺឧនុលោមជាមួយនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន និងគោលដៅយុទ្ធសាស្ត្រទី៥ នៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលកំពុងប្រែក្លាយសង្គមកម្ពុជាទៅជា ប្រទេសអព្យាក្រឹតកាបូន ដែលមានគម្របព្រៃឈើ ៦០ ភាគរយនៅឆ្នាំ ២០៥០។ គម្រោងទាំងនេះ គឺ ចូលរួមបង្កើនគម្រប់ព្រៃឈើ ភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិនិងវប្បធម៌ និងធានានូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយ ចីរភាព”។

លោក អ៊ុ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិ កម្ពុជាបានមានប្រសាសន៍ថា " ការងាររបស់អង្គការអភិរក្សអន្តរជាតិនៅកម្ពុជាបាន អនុវត្តការងារអភិរក្ស និងការពារធនធានធម្មជាតិនៅជួរតំបន់ភ្នំក្រវាញកណ្តាលអស់រយៈពេលជាងពីរទសវត្សរ៍ហើយ ខណះពេលដែលយើងជួយ រាជរដ្ឋាភិបាលក្នុងការ បង្កើតព្រៃការពារនេះ។ ដោយមានការការវិនិយោគ ពីវិស័យសាធារណៈនិងឯកជន យើងបានទទួល ធនធាន ដើម្បីសម្រេចបាននូវសេចក្តីប៉ងប្រាថ្នារបស់យើង ក្នុងការអភិរក្សនិងការអភិវឌ្ឍរួមគ្នា ប្រកបដោយនិរន្តរភាពសម្រាប់មនុស្ស និងធម្មជាតិ នៅតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល ។

កម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាលបានទទួលនូវការប្តេជ្ញាចិត្ត ក្នុងការផ្តល់មូលនិធិរយៈពេល ១៥ ឆ្នាំ ពីមូលនិធិកេរតំណែលតំបន់ទេសភាព(LLF) ដែល បង្កើតឡើងដោយក្រសួងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់អាល្លឺម៉ង់"។ ភារធារីស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានលើកឡើងពី "ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃតំបន់អភិរក្សត្រូវបានទទួលស្គាល់ ថាជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារតំបន់ទេសភាព ជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃ។ 

លោកស្រី Stefanie Lang នាយកប្រតិបត្តិនៃមូលនិធិកេរតំណែលតំបន់ទេសភាព(LLF) បាន ស្វាគមន៍ ក្រុមហ៊ុនProcter & Gamble ក្នុងនាមជាក្រុមហ៊ុនឯកជនដំបូងគេ ក្នុងការខិតខំប្រឹងប្រែង អភិរក្សជីវៈចម្រុះដ៏មានតម្លៃនៅក្នុងប្រទេសកំពុងអភិវឌ្ឍ តាមរយៈភាពជាដៃគូសាធារណៈ និងឯកជន ។ សម្រាប់រយៈពេលប្រាំឆ្នាំដំបូង កម្មវិធីនេះ នឹងត្រូវបានសហការផ្តល់មូលនិធិពីក្រុមហ៊ុន Procter & Gamble Co.។

លោកស្រី Ashley Kuhn នាយកជាន់ខ្ពស់ផ្នែកធម្មជាតិនិងជីវៈចម្រុះ នៃក្រុមហ៊ុន Procter & Gamble Co. បានប្រសាសន៍ថា ក្រុមហ៊ុន Procter & Gamble មានមោទនភាពក្នុងការគាំទ្រការអភិរក្សដែលរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ជួយឱ្យជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានកាន់តែប្រសើរឡើង និងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ”

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះក៏ទទួលស្គាល់ភាពជាដៃគូរវាងអង្គការអភិរក្សអន្តរជាតិ និងUSAID-មរតកបៃតង ផងដែរ ដែលកំពុងគាំទ្រការអនុវត្តគម្រោងរេដបូក ជួរភ្នំក្រវាញកណ្តាល៕​ដោយ ៖ សោភ័ណ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        44
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm