មន្ត្រីជាន់ខ្ពស់ស្នើរឲ្យមូលដ្ឋានសុខាភិបាលត្រូវពង្រីកសមត្ថភាពជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ជាពិសេសមិនត្រូវបំភ័យអ្នកជំងឺឡើយ

2024/02/24 11:01:57 pm        225

ភ្នំពេញ ៖​មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិ បាលថ្លែងថា ដើម្បីរក្សាតម្លៃ និងតំណែងជាដៃគូរអភិវឌ្ឍសុខាភិបាលបានស្នើរឲ្យមូលដ្ឋានសុខាភិបាលមួយចំនួនត្រូវពង្រីកសមត្ថភាព ជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យារបស់ខ្លួនបន្ថែម ជាពិសេសត្រូវតែគោរព ច្បាប់ ព្រមទាំងក្រមវិជ្ជាជីវៈវេជ្ជសាស្ត្រឲ្យ បានល្អ ឧទាហរណ៍ ការព្រីនលើវេជ្ជបញ្ជា ការផ្តល់ឱសថមានសរសេរឈ្មោះ មានដាក់ចំនួន និងមានវិធីប្រើប្រាស់ត្រឹមត្រូវ ជាពិសេសនោះ គឺមិនត្រូវបំភ័យអ្នកជំងឺឡើយ ។

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស៊្រុន ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធាននាយកដ្ឋានមន្ទីរពេទ្យ តំណាងឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល

ថ្លែងបែបនេះ ខណះតំណាងឱ្យឯកឧត្តមសាស្ត្រាចារ្យ រដ្ឋ មន្ត្រីក្រសួងសុខាភិបាលបើកសន្និសីទលើកទី១ របស់សមាគមមន្ទីរពេទ្យឯកជនកម្ពុជា ក្រោមប្រធានបទ (រួមគ្នាលើកម្ពស់នវានុវត្តន៍ការថែទាំសុខភាពក្នុងវិស័យឯកជន) ស្ថិតក្នុងសណ្ឋាគារភ្នំពេញ នាថ្ងៃ២៤ខែកុម្ភះឆ្នាំ ២០២៤ នេះ ដែលមានអ្នកចូលរួមប្រមាណ២០០នាក់ មកពីមន្ទីរពេទ្យ និងគ្លីនិកឯកជន អង្គការក្រៅរដ្ឋាភិបាល និង នាយកដ្ឋានមន្ទីរពេទ្យ ជាតំណាងក្រសួងសុខាភិបាល    ។

ឯកឧត្តមវេជ្ជណ្ឌិត សុខ ស៊្រុន ក្រៅពីសម្តែងនូវសេចក្ដីអបអរសាទរ និងកោតសសើរយ៉ាងក្រៃលែងដល់ក្រុមប្រឹក្សានៃសមាគមមន្ទីរពេទ្យឯកជននៅកម្ពុជា ដែលបានរៀបចំសន្និសីទដ៏មានសារសំខាន់នេះដើម្បីជាប្រយោជន៍ដល់សង្គម និងប្រទេសជាតិនោះ ឯកឧត្តមក៍បានបញ្ជាក់ផងដែរថា ក្រសួងសុខាភិ បាលតែងតែត្រូវការសេវាសុខាភិបាលឯកជន និងចាត់ទុកជាដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបានឡើយ។សេវាឯកជនជាតម្រូវការចាំបាច់របស់បងប្អូនប្រជាពល រដ្ឋខ្មែរ ពីព្រោះសេវាឯកជនតែងតែឈាន មុខទាំងផ្នែកធនធានមនុស្ស ធនធានសម្ភារបរិក្ខាពេទ្យ បច្ចេកវិជ្ជាទំនើបៗ ប្រើប្រាស់ទាន់សម័យ ឧទាហរណ៍ៈ ប្រព័ន្ធបញ្ជូន Air Ambulance, ហេដ្ឋារចនា សម្ព័ន្ធល្អ និងការ វះកាត់ដោយអង់ដូស្កូប វាជួយបង្កើនសមត្ថភាពព្យាបាល ធានានូវគុណភាព និងសុវត្ថិភាពជូនអតិថិជន ជាពិសេសវាកាត់បន្ថយការចំណាយពេទ្យ ការស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យជាដើម ។ល។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កត្តាមួយ ចំនួននៅតែបំពាននូវវិសាលភាពក្នុងពេលអនុវត្ត ដូច្នេះសូមមេត្តាជួយកែលម្អផង បច្ចុប្បន្ននេះ យើងនឹងមានការប្រគួតប្រជែងនូវស្តង់ដារគុណភាពចំនួន៣ ដូចជា ស្តង់ដារមន្ទីរពេទ្យ  ស្តង់ដារមណ្ឌលសុខភាពនិង ស្តង់ដារអប្បបរមាសម្រាប់សេវាឯកជន។ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស៊្រុន បានណែនាំថា ចំពោះអ្នកមានបំណងចង់បើកសាខាមន្ទីរពេទ្យ មន្ទីរពហុព្យាបាល ឬសម្រាក់ព្យាបាល សូមមេត្តាពិនិត្យមើលលើច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រអមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រត្រង់ជំពូក ២ដែលចែងថា ការបើក ការកែទ្រង់ទ្រាយ និងការបិទសេវាវេជ្ជសាស្ត្រ វេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ មាត្រា៨ដែលចែងថា អ្នកវេជ្ជសាស្ត្រ អ្នកអមវេជ្ជសាស្ត្រ ឬអ្នកជំនួយវេជ្ជសាស្ត្រមួយរូបមានសិទ្ធសុំបើកសេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ ឬជំនួយវេជ្ជសាស្រ្តឯកជនរបស់ខ្លួនបានតែមួយកន្លែង បើទោះជាអ្នកនោះមានសញ្ញាប័ត្រឯកទេសច្រើនក៏ដោយ។ ករណីនេះមិនមែនក្រសួងតឹងតែងទេ គឺជាកត្តាច្បាប់ ដូចនេះត្រូវតែអនុវត្តតាមជាធរមាន។

លោកវេជ្ជបណ្ឌិត.សោម លក្ខិណា ប្រធានសមាគមមន្ទីរពេទ្យឯកជនកម្ពុជាបានឲ្យដឹងថា សមាគមនេះបានចុះបញ្ជីរការជាមួយក្រសួងមហាផ្ទៃជាផ្លូវការកាលពីខែមករា ឆ្នាំ ២០២៣កន្លងមក ដោយមានគោលដៅការពារផល ប្រយោជន៍សមាជិកទាំងអស់ និងបេសកម្មផ្តល់បរិយាកាសល្អសម្រាប់ការរីកចម្រើនធុរៈកិច្ចឆ្ពោះទៅរកការទទួលស្គាល់ស្ដង់ដារគុណភាពសេវាថែទាំព្យាបាលសុខាភិបាលថ្នាក់ជាតិ និងអន្តរជាតិ។ សមាជិករបស់សមាគមមន្ទីរពេទ្យឯកជនកម្ពុជា ជាម្ចាស់ ឬតំណាងឲ្យមន្ទីរពេទ្យ មន្ទីរពហុព្យាបាល និងមន្ទីរសម្រាកព្យាបាលនឹងត្រូវទទួលបានផលប្រយោជន៍ដូចជាការចូលរួមការពង្រឹងសមត្ថភាពដល់គ្រូពេទ្យឬ បុគ្គលិករបស់មូលដ្ឋានសុខាភិបាលឯកជនតាម រយៈការចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាសាលាវេជ្ជសាស្ត្រនិងកិច្ចប្រជុំនានា។

លោកវេជ្ជបណ្ឌិត.សោម លក្ខិណា បន្តថាសន្និសីទលើកទី១ នេះមានគោលបំណងពង្រីកសមាជិកភាពរបស់សមាគមមន្ទីរពេទ្យឯកជនកម្ពុជា ដើម្បីជួយចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗ ក្នុងការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅការថែទាំសុខភាពក្នុងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជាព្រម ទាំងចូលរួមចំណែកដល់ការគ្របដណ្តប់សុខភាពជាសកល។ ហើយសង្ឃឹមថា សន្និសីទនេះ នឹងក្លាយជាចលករដ៏ល្អ សម្រាប់ការសហការណ៍ ពង្រឹងការគ្រប់គ្រង ការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពកក់ក្តៅនៅគ្រប់មូលដ្ឋានសុខាភិបាលឯកជន៕

អត្ថបទ​៖​ ភារម្យ

អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm        1
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        93
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm