ការបោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា នៅមណ្ឌលកំពង់ចាម បានបិទបញ្ចប់ហើយរាប់សន្លឹកឆ្នោត ខណៈអ្នកមកបោះឆ្នោតបាន ១០០%

2024/02/25 05:52:26 pm        611

បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ការិយាល័យចំនួន២ នៃវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ជា​មណ្ឌល​ភូមិ​ភាគ២ គឺប្រព្រឹត្តយ៉ាងរលូតល្អ ហើយនៅម៉ោង១០នេះ ដំណើរ​ការបោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ត្រូវបិទបញ្ចប់ ខណៈអង្គ​បោះឆ្នោត​បាន​មកចូ​ល​រួម​បោះឆ្នោ​ត​គ្រប់ចំនួន ១០០%។

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគ២ កំពង់ចាម -ត្បូងឃ្មុំ ដែល​នៅ​វិទ្យាល័យ​ព្រះសីហនុ​ គឺមានការិយាល័យចំនួន២ គឺការិយាល័យ២០០១ និង២០០២ មកដល់​ពេល​នេះ គឺ​បាន​ប្រព្រឹត្ត​ទៅ​ដោយរលូនក្រោមបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ។

​លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងផ្នែកសណ្ឋាប់ធ្នាប់ និងចរាចរណ៍ នៃ​​ស្នង​ការដ្ឋាន​នគរបាលខេត្តកំពង់ចាម បានប្រាប់BTVឲ្យដឹងថា ដំណើរការបោះឆ្នោត​នាព្រឹកនេះ​គឺ​ប្រព្រឹត្ត​ទៅ​យ៉ាងរលូន​ទាំងក្រៅមណ្ឌល និងក្នុងមណ្ឌលបោះឆ្នោត ពោលគឺអង្គបោះឆ្នោតគោ​រព​ទៅ​តាម​ច្បាប់​បាន​យ៉ាងល្អ សេចក្ដី ថ្លៃថ្នូរល្អ។

ទន្ទឹមនឹងនេះដែរ អង្គបោះឆ្នោត និងភ្នាកងារអង្កេតការណ៍តាមការិយាល័យ បោះឆ្នោតរួចរាល់ បង្ហាញ​ការ​កត់សម្គាល់ថា ដំណើរការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រក្រតី​មាន​សន្តិសុខ​សណ្ដាប់​ធ្នាប់​ល្អប្រ​សើរ ស្របទៅតាមច្បាប់​កំណត់​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​កា​បោះឆ្នោត​។ អង្គបោះឆ្នោត អះអាងថា អង្គបោះឆ្នោតទាំងអស់បានចូលរួមបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំ និងប្រកាន់ខ្ជាប់ទៅតាមគោលការណ៍របស់គ.ជ.ប។

សូមបញ្ជាក់ថា មណ្ឌលភូមិភាគ២ កំពង់ចាម -ត្បូងឃ្មុំ បានបែងចែកជា៣ការិយាល័យ ក្នុង​នោះ​ខេត្ត​កំពង់ចាម បានជ្រើសយកវិទ្យាល័យព្រះសីហនុក្រុងកំពង់ចាម ជាមណ្ឌលបោះឆ្នោត ដោយ​បាន​បែង​ចែកជា២ការិយាល័យ ខណៈមានអង្គបោះឆ្នោតក្នុងបញ្ជីចំនួន៨២៧រូប នឹងដោយឡែក ខេត្តត្បូងឃ្មុំ មានអង្គបោះឆ្នោតក្នុងបញ្ជី៥៤៤រូប បែងចែកមួយការិល័យនៅក្នុង បរិវេណ​វត្តវិហារទន្ទឹមក្រុងសួងផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        2
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        106
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm