ប្រជាពលរដ្ឋទូទាំងតំបន់អឺរ៉ុប ប្រមូលផ្ដុំគ្នាបង្ហាញការគាំទ្រដល់អ៊ុយក្រែន ថ្ងៃខួប២ឆ្នាំនៃសង្រ្គាមរបស់រុស្ស៊ី

2024/02/25 09:26:20 pm        68

រុស្ស៊ី ៖ មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងនានាទូទាំងសហភាពអឺរ៉ុប ដើម្បីរំឭកដល់រយៈពេល២ឆ្នាំ ចាប់តាំងពីការវាយលុកពេញបន្ទុករបស់រុស្ស៊ី ចូលក្នុងប្រទេសអ៊ុយក្រែន។ 

យោងតាមកងកម្លាំងនគរបាលក្នុងស្រុក មនុស្សប្រមាណជាង៣ពាន់នាក់ បានចេញតវ៉ាជាការប្រមូលផ្ដុំបង្ហាញសាមគ្គីភាពនៅសំណង់ប្រវត្តិសាស្ត្រ Brandenburg Gate ក្នុងទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ កាលពីចុងសប្ដាហ៍នេះ។  

អ្នកចូលរួមជាច្រើននៅក្នុងការជួបជុំគ្នា បានកាន់ទង់ជាតិអ៊ុយក្រែន។ អ្នកផ្សេងទៀតបានចែករំលែកទស្សនៈរបស់ពួកគេចំពោះសង្រ្គាមនេះជាមួយនឹងពាក្យស្លោកនៅលើបដា និងផ្ទាំងបដាដែលអានថា     "រុស្ស៊ីតែងតែកុហក" ឬ "បិសាចនៅក្នុងវិមានក្រឹមឡាំង"។ ប្រជាពលរដ្ឋក៏បានស្រែកពាក្យស្លោកដូចជា “រុស្ស៊ីជារដ្ឋភេរវករ”ផងដែរ។   

មនុស្សដ៏ច្រើនបានប្រមូលផ្តុំគ្នានៅទូទាំងចក្រភពអង់គ្លេស ដើម្បីបង្ហាញការគាំទ្រចំពោះអ៊ុយក្រែន និងគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់នៅក្នុងសង្គ្រាមពីរឆ្នាំចុងក្រោយនេះ។

ពិធីបុណ្យរំលឹកខួបនៅទីក្រុងឡុងដ៍្របានចាប់ផ្តើមអមដោយពិធីបួងសួងនៅវិហារកាតូលិករបស់អ៊ុយក្រែននៅទីក្រុង ម៉េហ្វ៊ែរ (Mayfair) ។ 

ទន្ទឹមនឹងនេះ នៅទីក្រុង ដាប្លីន(Dublin)មនុស្សរាប់ពាន់នាក់បានដើរដង្ហែក្បួនទូទាំងទីក្រុង។ លោក មីឈែល ម៉ាទីន (Micheal Martin) ឧបនាយករដ្ឋមន្ត្រីអៀរឡង់ បាននិយាយថា អៀរឡង់ គាំទ្រអ៊ុយក្រែន ដោយមិនងាករេឡើយ។

មិនខុសពីបណ្ដាប្រទេសនៅអឺរ៉ុប  ប្រជាជនក្រិកប្រមាណ៥០០នាក់ បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងអាតែន កាលពីចុងសប្ដាហ៍នេះ ដើម្បីបង្ហាញការគាំទ្រប្រទេសអ៊ុយក្រែនថ្ងៃខួប២ឆ្នាំនៃការវាយលុកដោយយោធារបស់រុស្ស៊ី ៕

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        19
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        64
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm