MedCREATE សហការជាមួយមន្ទីរពេទ្យនៅម៉ាឡេស៊ី ផ្តល់សេវាដល់ពលរដ្ឋកម្ពុជា ដែលចង់ទៅព្យាបាលជំងឺនៅក្រៅប្រទេស

2024/02/26 01:24:57 am        143

ភ្នំពេញ​៖ ការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិប្រចាំកម្ពុជា  MedCREATE នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយមន្ទីរពេទ្យថ្មីមួយទៀត នៅក្នុងប្រទេសម៉ាឡេស៊ី ឈ្មោះ «Subang Jaya Medical Centre» ដើម្បីផ្តល់ភាពកាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា ដែលមាន បំណងស្វែងរកសេវាព្យាបាលនៅក្រៅប្រទេស។

ការចុះអនុស្សរណៈយោគយល់គ្នា (MoU) រវាង Med CREATE និងមន្ទីរពេទ្យ Subang Jaya Medical Centre ខាងលើនេះ គឺប្រព្រឹត្តឡើងនៅសណ្ឋាគារ សាន់និងម៉ូន ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបើកសិក្ខាសាលាចែក រំលែកចំណេះដឹងពីបញ្ហា «ជំងឺមហារីកសុដន់» ពីសំណាក់លោកស្រីវេជ្ជបណ្ឌិតឯកទេសមកពីប្រទេសម៉ាឡេស៊ី ដើម្បីផ្តល់ពីវិធីសាស្ដ្រស្វែងរករោគសញ្ញា និងការព្យាបាលដ៏មាន ប្រសិទ្ធភាពជូនដល់អ្នកចូលរួមដែលចំនួនប្រមាណជិត ១០០ នាក់ នាវេលាថ្ងៃទី២៥ខែកុម្ភះ ២០២៤ នេះ។ខណះ ជំងឺមហារីកសុដន់ដែលចាត់ទុកជាប្រភេទមហារីកជាទូទៅច្រើនកើតលើស្តី្រ រីឯ បុរសក៏អាចវិវត្តទៅជាមហារីកសុដន់នេះដែរ បើទោះបីជាការកើតនៃជំងឺនេះកើតឡើងដោយកម្រក៏ដោយ ។ហើយការធ្វើរោគវិនិច្ឆ័យរកឃើញឆាប់រហ័សនៃមហារីក បង្កើនឱកាសច្រើនក្នុងការទទួលបានការព្យាបាលបានជោគជ័យ។

នៅក្នុងឱកាសនោះលោក រ័ត្ន សុចាន់ នាយកប្រតិបត្តិផ្នែក ទីផ្សារ និងអាជីវកម្ម នៃMedCREATE ក៏ថ្លែងប្រាប់អ្នកចូលរួមឲ្យបានដឹងផងដែរថា MedCREATE គឺជាការិយាល័យតំណាងមន្ទីរពេទ្យអន្ដរជាតិឈានមុនគេ ក្នុងប្រទេសកម្ពុជា ចាប់ពីតាំងពីឆ្នាំ២០១៦ កន្លងមក តែងតែសិប្រឹក្សាយ៉ាងល្អិតល្អន់ និងស្វែងរកនូវដៃគូ មន្ទីរពេទ្យ ដែលមានគុណភាព និងសេវាកម្មល្អ សម្រាប់ផ្តល់ការព្យាបាលនូវប្រភេទជំងឺទាំងធ្ងន់ និងស្រាល និងការសង្រ្គោះបន្ទាន់ដល់អ្នកជំងឺ ។

លោក រ័ត្ន សុចាន់ បន្តឲ្យដឹងថា សម្រាប់អ្នកជំងឺសង្រ្គោះបន្ទាន់វិញ ការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិប្រចាំកម្ពុជា នឹងផ្តល់នូវសេវារថយន្ត និងយន្តហោះសង្រ្គោះបន្ទាន់ទៅកាន់79ប្រទេសផងដែរ ខណះ MedCREATE បានធ្វើការសហការដោយផ្ទាល់ជាមួយមន្ទីរពេទ្យល្បីៗជា ច្រើន នៅក្នុងប្រទេសចំនួន៤ រួមមាន ប្រទេសថៃ, ប្រទេសឥណ្ឌា, ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី៕

អត្ថបទដែលទាក់ទង

កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញកញ្ចប់ទស្សនកិច្ចរួម «ប្រទេសបី គោលដៅមួយ» ដើម្បីជំរុញ​ការ​ធ្វើ​ដំណើរក្នុងតំបន់
2026/07/14 07:51:03 pm        723
អាជ្ញាធរជាតិអប្សរា កំពុង​បន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ​
2026/07/10 09:38:08 pm        228
ក្រុមហ៊ុនអាកាសចរណ៍មួយពីឌូបៃ ចាប់អារម្មណ៍ផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងពិចារណាភ្ជាប់​ជើងហោះហើរ​មកកម្ពុជា
2026/06/30 08:57:14 pm        359

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm