កសិករប្រទេសប៉ូឡូញដែលកំពុងតវ៉ា បានបិទផ្លូវហាយវ៉េ ទៅកាន់ប្រទេសអាល្លឺម៉ង់

2024/02/26 04:23:59 pm        110

កសិករប្រទេសប៉ូឡូញ បានដាក់បន្ថែមត្រាក់ទ័ររបស់ពួកគេចូលទៅកាន់កន្លែងតវ៉ានៅសហភាពអឺរ៉ុបដែលកំពុងកើនឡើង កាលពីថ្ងៃអាទិត្យ ដោយបិទច្រកឆ្លងកាត់ដ៏សំខាន់មួយកន្លែងចូលទៅក្នុងប្រទេសអាល្លឺម៉ង់។

ត្រាក់ទ័រប្រមាណ ១០០គ្រឿង បានតម្រៀបជួរនៅខាងផ្នែកប្រទេសប៉ូឡូញ ដោយបានបិទព្រំដែន និងបង្ខំឱ្យការធ្វើចរាចរណ៍ទៅកាន់ព្រំដែនប្រទេសអាល្លឺម៉ង់ ត្រូវឆ្លងកាត់ទីក្រុងព្រំដែន ស្លូបៃស៍(Slubice) និងស្ពានទៅកាន់ទីក្រុង ហ្វ្រេងហ្វឺត អូឌឺ(Frankfurt Oder) ។

ការតវ៉ា ដែលបានចាប់ផ្តើមកាលពីរសៀលថ្ងៃអាទិត្យ បានធ្វើឲ្យមានការធ្វើចរាចរណ៍ច្រើននៅលើផ្លូវផ្សេងៗទៀត។

កសិករនៅទូទាំងទ្វីបអឺរ៉ុប បាននឹងកំពុងបង្កើនការតវ៉ានៅឆ្នាំនេះ រួមទាំងនៅប្រទេសប៉ូឡូញ បារាំង អាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី ដោយត្អូញត្អែរពីតម្លៃធ្លាក់ចុះទាប និងការចំណាយខ្ពស់ ការនាំចូលក្នុងតម្លៃថោក និងឧបសគ្គពីគំនិតផ្តួចផ្តើមបម្រែបម្រួលអាកាសធាតុនៃកិច្ចព្រមព្រៀងបៃតងរបស់សហភាពអឺរ៉ុប។

កសិករនៅអឺរ៉ុបកណ្តាល បានខឹងសម្បារចំពោះអ្វីដែលពួកគេហៅថាជាការប្រកួតប្រជែងអយុត្តិធម៌ពីបរទេស ជាពិសេសប្រទេសអ៊ុយក្រែន បន្ទាប់ពីការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងឆ្នាំ ២០២២ ក្នុងការលើកលែងពន្ធការនាំចូលអាហាររបស់ប្រទេសអ៊ុយក្រែន។

កសិករ បាននិយាយថា ទីផ្សារកំពុងប្រឈមមុខទៅនឹងការខូចទ្រង់ទ្រាយ និងតម្លៃទាប ដែលមកពីចំនួនលើសក្នុងពេលមានការនាំចូលមានតម្លៃថោក។ ពួកគេក៏មិនសប្បាយចិត្តចំពោះការរៀបចំឯកសារដែលកាន់តែច្រើនឡើង។

កសិករប្រទេសប៉ូឡូញ បាននិយាយថាការតវ៉ារបស់ពួកគេទំនងជានឹងបញ្ចប់នៅថ្ងៃច័ន្ទ ទី២៦ ខែកុម្ភៈនេះ ប៉ុន្តែបាននិយាយថា ដរាបណាអ្វីៗនៅតែមិនផ្លាស់ប្តូរ នោះការតវ៉ានឹងបន្តទៀត។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        67
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        395
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm