ឯកឧត្តម យឿន យឿត ប្រកាសអបអរសាទរចំពោះដំណើរការបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ប្រកបដោយរលួន និងសេរីយុត្តិធម៌

2024/02/26 07:20:05 pm        195

ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​ប្រកាស​អប​អរ​សាទរ​ចំពោះ​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ គឺបានដំណើរការដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មាន​អំពើ​ហិង្សា ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី និងយុត្ដិធម៌ និងអបអរ​សាទរ​ចំពោះ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជនកម្ពុជា ដែលទទួលបានការគាំ ទ្រយ៉ាងច្រើនលើស​លប់​ក្នុង​ការ​បោះឆ្នោត​ខាង​លើ​នេះផ​ងដែរ។

 ឯកឧត្តមបាន វាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង​អាជ្ញាធរ​ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ​រៀបចំ​ឱ្យ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅដោយរលូន មានសុខសុវត្ថិភាព ស្រ​បតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា។

ឯកឧត្តម​ទីប្រឹក្សា បានកត់សម្គាល់ថា ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា ដែល​ជា​ការ​បោះ​ឆ្នោត​អសកល មានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែង ជា​អង្គ​បោះឆ្នោត​គឺបានអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលមាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ នៃ​កម្ពុជា​ដោយ​បានរៀបចំការបោះឆ្នោតសកល និងអសកលជាទៀងទាត់ ស្របតាម​ច្បាប់​ជា​ធរមាន​។ ឯកឧត្តម ក៏បានរំលេចអំពីតម្លៃនៃសុខសន្តិភាព ដែល​គឺ​ជាមូលដ្ឋាន​គ្រឹះ​ធ្វើ​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ឱ្យមានការរីកចម្រើនជាលំដាប់។

ជាមួយគ្នានោះ​ដែរឯកឧត្តម យឿន ក៏បានលើកឡើងផងដែរថា ជ័យជម្នះដែលគណបក្សប្រជា ជន​កម្ពុជា ទទួលបានសំឡេងយ៉ាងច្រើនលើសលុបនេះគឺបានបង្ហាញ និង​ឆ្លុះបញ្ចាំង​នូវ​ភាព​ឈ្លាស​វៃ​មោះមុតរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែល​បាន​ដឹកនាំ​ប្រកប​ដោយគតិ បណ្ឌិតត្រឹមត្រូវ និងស្មារតីសាមគ្គីបង្រួបបង្រួមដើម្បីឧត្តមប្រយោជន៍ជាតិ និង​រក្សា​ការពារ សុខសន្តិភាព ជូនប្រទេសជាតិឲ្យបានជានិរន្តរ៍ផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm