តំណាងអយ្យការកំពុងពិនិត្យសំណុំរឿងជនជាតិចិន ៣នាក់ ទាក់ទិនគ្រឿងញៀនប្រមាណ ១៦គីឡូក្រាម

2024/02/26 07:32:21 pm        224

ភ្នំពេញ៖ សំណុំរឿងជនជាតិចិន ៣នាក់ទាក់ទិនគ្រឿងញៀនប្រមាណ១៦គីឡូក្រាម ដែលនគរបាល​ប្រឆាំង​បទ​ល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃបានបង្ហាញមុខ បន្ទាប់ពីបង្ក្រាប និងរឹបអូសបាន មក​ដល់ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ តំណាងអយ្យការកំពុងពិនិត្យសំណុំរឿងហើយ។ នេះ​បើតាមលោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង និងជាអ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជាក់ប្រាប់នៅមុននេះបន្តិច។

នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នគរបាលបានបង្ហាញមុខជនជាតិចិនចំនួន៣នាក់ ដែលបានប្រព្រឹត្តបទល្មើសនៅរាជធានីភ្នំពេញ និង​រឹបអូសថ្នាំញៀនប្រមាណជាង១៦គីឡូក្រាម ដែលជាប្រភេទថ្នាំគ្រវី។ ការបង្ក្រាប​គឺ​មាន​ការ​សម្រប​សម្រួល​ពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អមសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ និងធ្វើឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាករណីសង្ស័យរក្សាទុក ដឹក​ជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

នគរបាលឱ្យដឹងថា នគរបាលបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់នៅកោះពេជ្រ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងរឹបអូសសារធាតុញៀនបានមួយចំនួន ។ ក្រោយ​ឃាត់​ខ្លួន​ជនសង្ស័យម្នាក់យកទៅសាកសួរ ទើបបន្តទៅ​ឃាត់​បក្ខ​ពួក​២នាក់​ទៀត​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ខុន​ដូមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និង​រឹប​អូស​សារធាតុញៀនបានមួយចំនួនបន្ថែមទៀត។

ជាលទ្ធផលនគរបាលឃាត់ខ្លួនជនសង្ស័យ ០៣នាក់ មានទី១ ឈ្មោះ អ៊ូ ចុងវ័យ (WU ZONG WEI) ​ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ទី២ ឈ្មោះ លីន អ៊ីងគ័ង (LIN YING KUAN) ភេទប្រុស ជន​ជាតិចិនតៃវ៉ាន់ និងទី៣ ឈ្មោះ ង សឹកខៃ (ZHUANG SHI KAI) ភេទប្រុស ជនជាតិ​ចិន​តៃវ៉ាន់​។ ដកហូតវត្ថុតាងរួមមានសារធាតុញៀនអ៊ិចស្តាស៊ី ជាង១៦គីឡូក្រាម សារធាតុ​ញៀន​កេតា​មីន ៣៦០ ក្រាម សារធាតុញៀនអ៊ិនីមេតាហ្សេប៉ាមជិត ១.៩៨ក្រាម សរុបសារធាតុញៀន ទម្ងន់​ជាង១៦គីឡូក្រាម សារធាតុមិនច្បាស់ ទម្ងន់ជាង៥គីឡូក្រាម ទូរស័ព្ទដៃ ០៤គ្រឿង និង​ជញ្ជីងថ្លឹង ៣គ្រឿង៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm