តេស្តរហ័សតាមច្រកព្រំដែនជាប់បាត់ដំបង រកឃើញ​អ្នក​បើកបរ​រថយន្ត៣១នាក់​ វិជ្ជមានកូវីដ១៩

2021/07/08 06:23:31 pm        511

បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីសុខាភិបាលខេត្ត ​បានរកឃើញអ្នកបើកបររថយន្ត និង​ជំនួយការ ​ដែលដឹកទំនិញឆ្លងកាត់ព្រំដែនប្រចាំថ្ងៃ ​ជាប់ខេត្តបាត់ដំបង ​ចំនួន៣១នាក់ មាន​វិជ្ជមានកូវីដ១៩ ​បន្ទាប់ពីការធ្វើតេស្តរហ័ស នៅតាមបន្ទាត់ព្រំដែន ​ហើយពួកគេទាំងអស់នោះ ត្រូវ​បញ្ជូន​ទៅព្យាបាលគ្រប់គ្នា ។

បើ​តាម​លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នក​នាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បាន​លើក​ឡើង​ថា សម្រាប់អ្នកបើកបរ និងជំនួយការ ​មានវិជ្ជមានកូវីដ១៩ ​គឺជាជនជាតិខ្មែរ​ទាំងអស់ ដោយ​ចំនួន​នេះ គិតត្រឹមរយៈពេល ៨ថ្ងៃ ដែលអាជ្ញាធរបានរៀបចំធ្វើតេស្តរហ័ស​ នៅតាមបន្ទាត់ព្រំដែន គឺចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៧ ​ខែកក្កដា ឆ្នាំ២០២១ ។

លោក បានបន្តថា ទន្ទឹម​នឹងការពិនិត្យសំណាកដល់អ្នកបើកបររថយន្ត និងជំនួយការនេះ នៅ​តាម​ច្រកព្រំដែន​មន្ត្រីសុខាភិបាល​ ក៏បានធ្វើសំណាកដល់ពលករទើបត្រឡប់មកពីប្រទេសថៃ ត្រូវបាន​រកឃើញ​មានវិជ្ជមានកូវីដ១៩ ​ជាបន្តបន្ទាប់ ត្រូវបានបញ្ជូន​ទៅព្យាបាល និងអ្នកអវិជ្ជមាន​ត្រូវ​បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក ។

លោក សឿម ប៊ុនរិទ្ធ បានបន្ថែមថា ​កាលពីថ្ងៃទី៧ ខែកក្កដា មន្ត្រីសុខាភិបាលប្រចាំ​នៅច្រកទ្វារ​អន្តរជាតិដូង ​ច្រកតំបន់អូរអន្លក់ ច្រកតំបន់អូររំដួល ​និងច្រកអន្តរជាតិភ្នំដី បានធ្វើតេស្តរហ័ស​លើ​អ្នក​បើកបររថយន្ត និងជំនួយការ ​ទាំងជនជាតិខ្មែរ និងជនជាតិថៃបានចំនួន ៤៩៥នាក់ ក្នុងនោះមាន​អ្នកបើកបរជនជាតិខ្មែរ មានវិជ្ជមានកូវីដ១៩​ ចំនួន៥នាក់ ខណៈបុគ្គលិកសុខាភិបាលចំនួន ២នាក់ រងចាំការធ្វើតេស្តរហ័ស​ នៅច្រកអូរអន្លក់ បានឆ្លងជំងឺនេះផងដែរ ។នៅក្នុងរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា កាលពីថ្ងៃទី៧ ខែកក្កដា មាន​ពលករ​ត្រឡប់​មកពីប្រទេសថៃ ចូលតាមច្រកនានា​ជាប់ខេត្តបាត់ដំបងចំនួន​ ៣៧នាក់ និងរហូតមកដល់​ពេល​នេះ អាជ្ញាធរខេត្តបានកំណត់មុខសញ្ញាពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បាន​ចំនួន​សរុប ៤៥២១នាក់ លទ្ធផលវិជ្ជាមាន​ ៨៦៥នាក់ ។

ចាប់ពីមានការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ​សម្រេចនៅខេត្តបាត់ដំបង ​មានអ្នកឆ្លងចំនួន ១៣៤០នាក់ ​ត្រូវបានព្យាបាលជាសះស្បើយចំនួន៦៤៣នាក់ ស្លាប់​ចំនួន ៩នាក់ និងកំពុង​សម្រាក​ព្យាបាល​ចំនួន ៦៨៨នាក់ ៕

អត្ថបទ ៖ សុខរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm